Ad Code

ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​លួច​ធុង​ហ្គាស៍​ចំនួន​២ ​និង​ចង្ក្រាន​ហ្គាស៍​១ របស់​ថៃ ត្រូវ​នគរបាល​ប៉ុស្តិ៍​អូ​ស្មាច់​ចាប់​ឃាត់ខ្លួន​



ឧត្តរមានជ័យ ​៖ កាលពី​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៣​និង​១១​នាទី រំលង​អធ្រាត្រ នៅ​ចំណុច​ទីស្នាក់ការ​នគរបាល​អន្តោប្រវេសន៍​ថៃ (​ក្បែរ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​) ស្ថិតក្នុង​ភូមិ​ដាន ឃុំ​ដាន ស្រុក​កាប់​ជើង ខេត្ត​សុរិន្ទ ប្រទេស​ថៃ ​មាន​ករណី​លួច​មួយ​ដែល​បង្ក​ឡើង​ ដោយ​ជន​សង្ស័យ​ជា​ជនជាតិខ្មែរ​ចំនួន​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​រួច ជន​សង្ស័យ​ខាងលើ បានគេច​ខ្លួន​ចូលមកក្នុង​ទឹកដី​កម្ពុជា​វិញ​។ ករណីនេះ​បាត់បង់​សម្ភារៈ​អស់ ​៖ ​ធុង​ហ្គាស៍​ចំនួន​២ និង​ចង្ក្រានហ្គាស៍​ចំនួន​១​។​

លុះ​ព្រឹក​ឡើង វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៩ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូ​ស្មាច់ បានទទួល​បណ្ដឹង​ផ្ទាល់​ពី​ខាង​អាជ្ញាធរ​ថៃ ថា​មាន​រឿងហេតុ​ដូច​ករណី​ខាងលើ និង ដោយមាន​បញ្ជា​ពី​លោក​អធិការ​នគរបាល​ក្រុង កម្លាំង​ប៉ុស្តិ៍ ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ហើយ​ឈាន​ដល់​ការកំណត់​មុខសញ្ញា និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​បាន​ធ្វើ​សកម្មភាព​លួច​សម្ភារៈ​ខាងលើ​បាន​ចំនួន​២​នាក់ មានឈ្មោះ ៖ ទី​១.ឈ្មោះ ប្រុស រតនា ហៅ​អា​តួ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ដើម​ជ្រៃ សង្កាត់​អូរ​ស្មាច់ មុខរបរ​មិន​ពិតប្រាកដ និង​ជា​មុខសញ្ញា​ទើប​ចេញពី​ពន្ធនាគារ​។​ ដកហូត​ប្រភេទ​ថ្នាំ​យ៉ា​ម៉ា​ចំនួន​១​គ្រាប់ ទី​២.ឈ្មោះ នី ម៉ៅ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ មុខរបរ​មិន​ពិតប្រាកដ និង ជា​មុខសញ្ញា​ទើប​ចេញពី​ពន្ធនាគារ​។​ រីឯ​វត្ថុតាង​បាន ៖ ធុង​ហ្គាស៍​ចំនួន​២ និង ចង្ក្រាន​ហ្គាស៍​ចំនួន​១។​

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំងពីរ​ខាងលើ​ កំពុង​សាកសួរ​នៅ​ប៉ុស្តិ៍ រួចហើយ​បញ្ជូន​មក​អធិការដ្ឋាន​ក្រុង ដើម្បី​កសាង​សំណុំរឿង​នីតិវិធី​បន្ត​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu