Ad Code

សភា​អង់គ្លេស​ជជែក​ដេញ​ដោយ​គ្នា​អំពី​កិច្ចព្រមព្រៀង Brexit មុន​ការបោះឆ្នោត​ដ៏​សំខាន់



សមាជិកសភា​នឹង​ចាប់ផ្តើម​ការជជែក​ដេញដោល​រយៈពេល​៥​ថ្ងៃមុន​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​មួយ​លើ​កិច្ចព្រមព្រៀង Brexit របស់​នាយករដ្ឋមន្ត្រី Theresa May ខណៈ​លោកស្រី​កំពុង​ប្រឈមមុខ​នឹង​ការប្រឆាំង​យ៉ាងខ្លាំង​មុនពេល​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​។​

សមាជិកសភា​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​ក្រោយ​ស្តីពី​កិច្ចព្រមព្រៀង​ដែល​លោកស្រី May បាន​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ប៉ុន្តែ​អ្នកគាំទ្រ Brexit នៅក្នុង​គណបក្ស​របស់​លោកស្រី​ហាក់ដូចជា​បះបោរ​ដោយសារតែ​ការភ័យខ្លាច​ថា វា​អាច​ចងភ្ជាប់​ចក្រភព​អង់គ្លេស​ជាមួយ​សហជីព​គយ​មិន​កំណត់​ចំនួន​របស់​ប្លុក​នេះ​។​

លោកស្រី​នាយករដ្ឋមន្ត្រី​ធ្លាប់បាន​ពន្យា​ការបោះឆ្នោត​រួចទៅហើយ​ដោយសារតែ​ខ្លាច​បរាជ័យ​ហើយ​ការ​ចាញ់​របស់​រដ្ឋាភិបាល​នឹងធ្វើ​ឲ្យ​អង់គ្លេស​ធ្លាក់ចូល​ទៅក្នុង​ភាពមិនប្រាកដប្រជា​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រី May នៅតែ​កំពុង​ស្វែងរក​ការធានា​ពី​សហភាព​អឺរ៉ុប​លើ​ធាតុ​ផ្សំ​ដ៏​ចម្រូងចម្រាស​បំផុត​នៃ​កិច្ចព្រមព្រៀង Brexit ទាក់ទង​នឹង​ប្រទេស​អៀរ​ឡង់​ខាងជើង​ក្នុង​គោលបំណង​បញ្ចុះបញ្ចូល​អ្នក​រិះគន់​ឲ្យ​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​។​

ការធានា​ទាំងនេះ​នឹងត្រូវ​ជូនដំណឹង​ដល់​តំណាងរាស្ដ្រ​មុនពេល​ពួកគេ​បោះឆ្នោត​បើទោះបីជា​មិនមែន​មុនពេល​ពួកគេ​ចាប់ផ្តើម​ការជជែក​ដេញដោល​នៅ​ថ្ងៃ​ពុធ​ក៏ដោយ​។​

អ្នកនាំពាក្យ​ការិយាល័យ Downing Street បាន​និយាយថា “​ការងារ​ដើម្បី​ធានា​ការធានារ៉ាប់រង​ទាំងនោះ​កំពុង​បន្ត​។ ខ្ញុំ​គិតថា អ្វីដែល​សំខាន់​នោះ​គឺថា​ប្រសិនបើ​យើង​ធានាបាន​ការធានា​នោះ សមាជិកសភា​ដឹង​ពីអ្វី​ដែល​ពួកគេ​មាន​មុន​ការបោះឆ្នោត​ដែរ​ឬក៏​អត់​”​។​

នាពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បានរៀបចំ​សម្រាប់​ការចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​មួយ​ខណៈដែល​ចក្រភព​អង់គ្លេស​គ្រោង​នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​២៩​ខែមីនា​ដោយ​មិន​គិតថា​តើ​កិច្ចព្រមព្រៀង​របស់លោក​ស្រី May ត្រូវបាន​គេ​យល់ព្រម​ដែរ​ឬក៏​អត់​នោះទេ​។​

សមាជិកសភា​ចង់​ធ្វើ​អន្តរាគមន៍​ដើម្បី​ទប់ស្កាត់​រឿងនេះ​មិន​ឲ្យ​កើតឡើង​ហើយ​ពួកគេ​បាន​បោះឆ្នោត​តិចតួច​កាលពី​ថ្ងៃ​អង្គារ​សម្រាប់​ការធ្វើ​វិសោធនកម្ម​មួយ​ដែល​នឹង​រារាំង​អំណាច​ពន្ធ​របស់​រដ្ឋាភិបាល​ក្នុងករណី​គ្មាន​កិច្ចព្រមព្រៀង​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu