Ad Code

រថភ្លើង​ទំនើប​៣​គ្រឿង​របស់​ក្រុមហ៊ុន (Royal Railways) ដែល​ទិញ​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក បាន​ដឹកជញ្ជូន​មក​ដល់​កម្ពុជា​ហើយ​



ភ្នំពេញ ៖ រថភ្លើង​ស៊េរី​ទំនើប និង​មាន​ល្បឿន​លឿន​ចំនួន​៣​គ្រឿង របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ (Royal Railways) ដែល​បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក បាន​ដឹកជញ្ជូន​មកដល់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ។​

រថភ្លើង​នេះ ​នឹង​ប្រើប្រាស់​សម្រាប់​ដឹក​អ្នកដំណើរ​ពី​ស្ថានីយ​រថភ្លើង​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឬ​អាច​ប្រើប្រាស់​ការ​ដឹកជញ្ជូន​ពី​ភ្នំពេញ ​ទៅ​ប៉ោយប៉ែត ឬ ទៅ​ខេត្ត​ព្រះសីហនុ ព្រោះថា រថភ្លើង​ទាំង​៣​គ្រឿង​នេះ មាន​ភាព​ទំនើប​ជាង​រថភ្លើង ដែល​កំពុង​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន ដោយ​រត់​បាន​ល្បឿន​លឿន​។​

រថភ្លើង​ទំនើប​នេះ​មាន​ក្បាលម៉ាស៊ីន​ចំនួន​ពីរ គឺ​ផ្នែក​ខាងមុខ​មួយ និង​ផ្នែក​ខាងក្រោយ​មួយ ហើយ​មាន​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ និង​ទំនើប​ទាំង​ទ្វារ​ស្វ័យប្រវត្តិ ជណ្ដើរ កៅអី ម៉ាស៊ីនត្រជាក់ បន្ទប់ទឹក កន្លែង​ដាក់​អីវ៉ាន់ ប្រព័ន្ធ​អ៊ីនធឺណិត Wifi ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​តាម​វីដេអូ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu