Ad Code

លោក Trump ទទូច​អំពី​ជញ្ជាំង​ដែក​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​



ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​យក​សុន្ទរកថា​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃ​អង្គារ ​ដើម្បី​ទាមទារ​ប្រាក់​ចំនួន​៥.៧​ពាន់​លាន​ដុល្លារ​សម្រាប់​ជញ្ជាំង​ដែក​នៅ​តាម​បណ្តោយ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ ដែល​លោក​បាន​និយាយ​ថា នឹង​បញ្ឈប់​ជនអន្តោប្រវេសន៍​ខុសច្បាប់​។​

សុន្ទរកថា​រយៈពេល​ប្រាំបួន​នាទី​ចេញពី​ការិយាល័យ​ពងក្រពើ​ក្នុង​សេត​វិមាន​គឺ​មិនមាន​សម្បទាន​ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បាន​បដិសេធ​ផ្តល់​មូលនិធិ​ដល់​ការសាងសង់​ជញ្ជាំង​ឡើយ​។​

សុន្ទរកថា​នេះ​ក៏​មិនបាន​ផ្តល់​ក្តីសង្ឃឹម​សម្រាប់​ការបញ្ចប់​យ៉ាង​ឆាប់រហ័ស​នូវ​ការបិទ​ផ្នែក​ខ្លះ​របស់​រដ្ឋាភិបាល​ដែល​បង្កឡើង​ដោយ​ជម្លោះ​ដែល​បានធ្វើ​ឲ្យ​និ​យោ​ជិ​ក​សហព័ន្ធ​៨០០,០០០​នាក់​គ្មាន​ប្រាក់ខែ​ផងដែរ​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Trump បាន​ចៀសវាង​ពី​ការព្យាករណ៍​ពីមុន​ដែលថា គាត់​អាច​នឹង​ប្រកាស​ពី​គ្រាអាសន្ន​ថ្នាក់ជាតិ​មួយ​ដែល​នឹង​ផ្តល់​អំណាច​ដល់​គាត់​ក្នុងការ​អនុញ្ញាត​ដល់គ​ម្រោ​ង​ជញ្ជាំង​ដោយ​មិនចាំបាច់​មានការ​អនុម័ត​ពី​សភា​ដែល​ទំនងជា​បង្ក​ឲ្យ​មាន​វិបត្តិ​នយោបាយ​កាន់តែ​ជ្រៅ​។​

លោក Trump ក៏បាន​និយាយ​ផងដែរ​ថា គាត់​ចង់​ផ្សះផ្សា​ការបែកបាក់​ខាង​នយោបាយ​នៅក្នុង​អ្វីដែល​អាចជា​ការតស៊ូ​អំណាច​សម្រាប់​តំណែង​ជា​ប្រធានាធិបតី​ដ៏​ច្របូកច្របល់​របស់គាត់​។​

លោក​បាន​និយាយថា “​ខ្ញុំ​បាន​អញ្ជើញ​មេដឹកនាំ​សភា​ទៅកាន់​សេត​វិមាន​នៅ​ថ្ងៃស្អែក​ដើម្បី​ធ្វើ​រឿងនេះ​។ សង្ឃឹមថា យើង​អាច​នឹង​ផ្សះ​ផ្សារលើ​គណបក្សនយោបាយ​ដើម្បី​គាំទ្រ​ដល់​សន្តិសុខ​ជាតិ​។ ស្ថានភាព​នេះ​អាច​ត្រូវបាន​ដោះស្រាយ​នៅក្នុង​កិច្ចប្រជុំ​រយៈពេល​៤៥​នាទី​”​។​

បើទោះបី​ជាមាន​សំឡេង​ទន់ភ្លន់​ក៏ដោយ ក៏​លោក Trump បាន​ចំណាយពេល​ជាច្រើន​នៃ​សុន្ទរកថា​នេះ​ដើម្បី​លើកឡើង​ពីសារ​ដ៏​ចម្រូងចម្រាស​ថា ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​នៅ​ព្រំដែន​អាមេរិក - ម៉ិ​ក​ស៊ិ​ក​គឺជា​ការគំរាមកំហែង​ដល់​អាយុជីវិត​ជនជាតិ​អាមេរិក​។​

គាត់​បាន​រៀបរាប់​អំពី​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ជនអន្តោប្រវេសន៍​ខុសច្បាប់​រួមមាន “​ការ​កាត់​ក្បាល​និង​ការ​កាត់​សាកសព​ជា​បំណែក​” ហើយ​បាន​និយាយថា គាត់​មិន​ភ្លេច​ការឈឺចាប់​របស់​អ្នក​រស់រានមានជីវិត​ដែល​គាត់​បាន​ជួប​ទេ​។​

ហើយ​សុន្ទរកថា​នេះ​មិនបាន​ផ្តល់​ក្តីសង្ឃឹម​ដល់​ដំណោះស្រាយ​ចំពោះ​ការបិទ​រដ្ឋាភិបាល​ដែល​បានចាប់ផ្ដើម​កាលពី​១៨​ថ្ងៃមុន​ទេ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu