Ad Code

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ទទួល​ជួប​តំណាង​អង្គការ WFP ថ្មី​ប្រចាំ​កម្ពុជា​



ភ្នំពេញ ​៖​ នៅវេលា​ម៉ោង​៩ និង​៣៥ នាទី​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩​នេះ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រី្ត ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានទទួល​ជួប​តំណាង​ថ្មី​អង្គការ world food program (WFP) ដែល​បាន​ចូលជួប និង​សម្តែង​ការគួរសម និង​ប្រគល់​លិខិត​សារ​តាំងនៅ​ទីស្តីការក្រសួង ហើយ​នៅក្នុង​ជំនួប​នោះ ឯកឧត្តម​ឧបនាយក​រដ្ឋ​ម​ន្រី្ត ប្រាក់ សុខុន បាន​ស្វាគមន៍​លោកស្រី Francesca Erdelmann ដែល​ត្រូវបាន​អង្គការ world food program តែងតាំង​ជា​តំណាង​ប្រចាំ​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu