Ad Code

ឃាត់ខ្លួន​យុវជន​៥​នាក់​ ដែល​មាន​លាក់​ទុក​អាវុធ​ប្រហារ​នៅ​តាម​ខ្លួន ​ពេល​ជិះ​ម៉ូតូ​ដើរលេង​ពេលយប់ ​



កំពង់ឆ្នាំង ៖ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​០៥​នាក់ ពីបទ​ចរាចរ​អាវុធ​សម្រាប់​ប្រហារ (​យក​កាំបិតបុ័ងតោ​)​ ដែល​ករណី​នេះ បាន​កើតឡើង​ កាលពី​យប់​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២​និង​៣០​នាទី ក្នុង​ពេល​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង ល្បាត​ពេលយប់​ជាមួយ​កម្លាំង​កង​អន្តរាគមន៍​នៅ​តាម​ភូមិសាស្ត្រ ក្នុង​ក្រុង​កំពង់ឆ្នាំង នៅ​ចំណុច​សួន​(​ឆ្នាំង​),​ដំរី​ស ស្ថិត​ក្នុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៥​នាក់​នេះ ១​-ឈ្មោះ ធន រ៉ូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ, ២/ ណាត់ បាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ , ៣/ឈ្មោះ ណាំ ឡុ​ញ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ,៤/ ឈ្មោះ ចេ​វ សុគា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ , ៥/ ឈ្មោះ ប៉ាក់ យ៉ាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ដោយ​ពួកគេ​ទាំង​០៥​នាក់​នេះ មាន​ទីលំនៅ​ភូមិ​សូ​ភី ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ។ ដោយ​នៅក្នុងពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​វត្ថុតាង​បាន ម៉ូតូ​០២​គ្រឿង​,​ដាវ​០២​ដើម​, ដែក​កង្វាវ​០១,​ខ្សែក្រវាត់​កែច្នៃ​(​ក្បាល​ដែក​)០១។​

ជនសង្ស័យ​ទាំង​០៥​នាក់ និង​វត្ថុតាង ​រួមទាំង​ជនសង្ស័យ ត្រូវ​បាន​មន្ត្រី​នគរបាល​ជំនាញ ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ចាត់ការ​បន្ត​តាម​នីតិ​វិធី៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu