Ad Code

ក្រុមហ៊ុន ឌី​ប៊ី សេន​ឃើ​រ បើក​សម្ពោធ​ការិយាល័យ​ថ្មី​នៅ​កម្ពុជា



ភ្នំពេញ ​៖ ​ក្រុមហ៊ុន ឌី​ប៊ី សេន​ឃើ បាន​ប្រារព្ធ​ពិធី​បើកសម្ពោធ​ការិយាល័យ​ថ្មី ដែលជា​សាជីវកម្ម​ថ្មី​នៅក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ព្រឹក​នៅ​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​ផ្តល់​សេវាកម្ម​លើ​ផ្នែក​សេវាកម្ម​ដឹក​ជ​ញ្ជូន​តាមផ្លូវ អាកាស ផ្លូវទឹក និង​ផ្លូវគោក​ដ៏​គួរអោយ​ទុកចិត្ត និង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ។

ការិយាល័យ​ឌី​ប៊ី​សេន​ឃើ​រ​នេះ​មាន​ទីតាំង​នៅផ្ទះ​លេខ ៧៨ ជាន់​ទី​៧ (​អាគារ ទី​ថៃ​ហេង​ឡុង​) ផ្លូវ​ម៉ៅ​សេទុង សង្កាត់​បឹងត្របែក ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក Robert Reiter នាយក​ប្រធាន​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ក្រុមហ៊ុន ឌី​ប៊ី សេន​ឃើ​រ បាន​ថ្លែងថា “​ការ​បើ​សម្ពោធ​ការិយាល័យ​ថ្មី គឺជា​ការបង្ហាញ​ការប្តេជ្ញាចិត្ត​នៃ​ក្រុមហ៊ុន ឌី​ប៊ី សេន​ឃើ​រ អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ធ្វើការ​វិនិយោគ​នៅលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា។ លើសពីនេះទៅទៀត ការិយាល័យ​ថ្មី​មួយ​នេះ នឹង​ជា​ឧបករណ៍​ក្នុងការ​បង្កើន​អាជីវកម្ម និង សម្រាប់​ការបើក​ឱ​កាស​ក្នុងការ​សម្រួលការ​ដឹកជ​ញ្ជូន​តាមផ្លូវ អាកាស ផ្លូវទឹក និង​ផ្លូវគោក​ផងដែរ ។​”

លើសពីនេះទៅទៀត លោក Andy Lim នាយក​ប្រ​ត្តិ​ប​ត្តិ​ប្រចាំ​ប្រទេស​វៀតណាម និង កម្ពុជា បាន​បញ្ជាក់​បន្ថែម​ពី​អត្ថប្រយោជន៍​នៃ​ឧស្សាហកម្ម​ដឹក​ជញ្ជូន។ គាត់​បាន​និយាយ​ថា ​“​ទន្ទឹមនឹង​ការ​វិវត្ត​ទៅកាន់​ភាព​ឌីជីថល​និង​ស្វ័យប្រវត្តិកម្ម​របស់​អាជីវ​កម្ម​ជាច្រើន​នៅ​លើ​ពិភពលោក ក្រុមហ៊ុន ឌី​ប៊ី សេន​ឃើ​រ ក៏​កំពុង​ផ្លាស់ប្តូរ​ពី​ការផ្តល់ និង ដឹក​ជ​ញ្ជូន​ទំនិញ​តាមបែប​បុរាណ​របស់​ខ្លួន។ ខ្ញុំ​មាន​មោទនភាព​ក្នុងការ​ប្រកាសថា វត្តមាន​របស់ ឌី​ប៊ី សេន​ឃើ​រ​នឹង​ដើរតួរ​នាទី​ក្នុងការ​ដឹកនាំ​សេវាកម្ម​ដឹក​ជ​ញ្ជូន​ទៅ​អនាគត​ទូទាំងប្រទេស ។​”

ការសម្ពោធ​ការិយាល័យ​ថ្មី​នៃ ឌី​ប៊ី សេន​ឃើ​រ​បាន​ប្រារព្ធ​ពិធី​ស្វាគមន៍​ភ្ញៀវកិត្តិយស និង ដៃគូ​​សហការ​នៅ​សណ្ឋាគារ Marriott Courtyard ភ្នំពេញ ។​

​គួរ​បញ្ជាក់​ថា ​ឌី​ម៊ី​សេន​ឃើ​រ បាន​បង្កើត​ដំបូង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ 2007 តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​ភ្នាក់ងារ​ក្នុងស្រុក​មួយ​។ ដើម្បី​បង្កើន​ក្រុមហ៊ុន​និង​ដើម្បី​បំពេញ​នូវ​តម្រូវការ​នៃ​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន​នេះ។ ឌី​ប៊ី សេន​ឃើ​រ ខេ​ម​បូ​ឌា លីមីត​ធី​ត​ ត្រូវ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី 14 ខែ​សីហា​ឆ្នាំ 2014។ ការបង្កើត ឌី​ប៊ី សេន​ឃើ​រ ខេ​ម​បូ​ឌា លីមីត​ធី​ត​គឺជា​ការ​ពង្រឹង​បណ្តាញ​សកលលោក ហើយ​និង បន្ថែម​ទៅលើ​ការ​ប្តេជ្ញាចិត្ត​របស់ ឌី​ប៊ី សេន​ឃើ​រ ក្នុង​ការ​អភិវឌ្ឍ​ដឹក​ប្រព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu