Ad Code

ពានរង្វាន់​យុវជន​ដែល​បង្កើតឡើង​ដោយ​ក្លិប​ភ្នំពេញ​ក្រោ​ន ចាប់ផ្តើម​ប្រកួត​ពី​ចុង​សប្ដាហ៍​នេះ​តទៅ​ហើយ



ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នឹង​រៀបចំ​ការប្រកួត​បាល់ទាត់​ពានរង្វាន់​យុវជន Smart Youth League ឆ្នាំ​២០១៩ ដោយមាន​ការសហការ​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុនទូរស័ព្ទ Smart Axiata ដែលជា​ដៃគូ​សហការ​ឧបត្ថម្ភ​ធំ​របស់​ក្លិប ខណៈ​ការប្រកួត​នឹង​ចាប់ផ្តើម​ពី​ចុង​សប្ដាហ៍​នេះ​តទៅ​ហើយ​។

យោង​តាម​ការ​បញ្ជាក់​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន លើកឡើង​ថា ​ការប្រកួត​ក្នុង​ពានរង្វាន់ Smart Youth League 2019 មាន​ក្រុម​ទាំងអស់​ចំនួន​៣៧​ចូលរួម ហើយ​ចែកចេញជា​បួន​កម្រិត​អាយុ​ខុសៗ​គ្នា​ដូចជា ក្រុម​កីឡាករ​អាយុ​ក្រោម​១២​ឆ្នាំ ក្រុម​កីឡាករ​អាយុ​ក្រោម​១៤​ឆ្នាំ ក្រុម​កីឡាករ​អាយុ​ក្រោម​១៧​ឆ្នាំ និង​ក្រុម​កីឡាករ​អាយុ​ក្រោម​២០​ឆ្នាំ​។ ទស្សនិកជន​អាច​ចូល​ទស្សនាការ​ប្រកួត​បា​ន​ដោយ​សេរី​នៅ​កីឡដ្ឋាន RSN Stadium​។

ចំពោះ​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បាន​បញ្ជូន​ក្រុម​កីឡាករ​ចំនួន​១៥​ក្រុម​ចូលរួម​ដោយ​ក្នុងនោះ​រួមមាន​ប្រកួត​ក្នុង​កម្រិត​អាយុ​ក្រោម​១២​ឆ្នាំ​គឺ​ក្រុម​កីឡាករ​សហគមន៍​អាយុ​ក្រោម​៩​ឆ្នាំ ក្រុម​កីឡាករ​សហគម​ន៍​អាយុ​ក្រោម​១១​ឆ្នាំ ក្រុម​កីឡាករ​សហគម​ន៍​អាយុ​ក្រោម​១២​ឆ្នាំ​ប្រកួត​ក្នុង​កម្រិត​អាយុ​ក្រោម​១៤​ឆ្នាំ ក្រុម​កីឡាករ​សហគម​ន៍​អាយុ​ក្រោម​១៣​ឆ្នាំ ក្រុម​កីឡាករ​សហគម​ន៍​អាយុ​ក្រោម​១៤​ឆ្នាំ ក្រុម​អេ​លី​ត​អាយុ​ក្រោម​១៣​ឆ្នាំ ក្រុមយុវជន​ថ្នាល​អាយុ​ក្រោម​១៤​ឆ្នាំ​។ នៅក្នុង​កម្រិត​អាយុ​ក្រោម​១៧​ឆ្នាំមាន ក្រុម​កីឡាករ​សហគម​ន៍​អាយុ​ក្រោម​១៦​ឆ្នាំ ក្រុម​កីឡាករ​សហគម​ន៍​អាយុ​ក្រោម​១៧​ឆ្នាំ ក្រុម​អេ​លី​ត​អាយុ​ក្រោម​១៥​ឆ្នាំ ក្រុម​អេ​លី​ត​អាយុ​ក្រោម​១៧​ឆ្នាំ ក្រុមយុវជន​ថ្នាល​អាយុ​ក្រោម​១៦​ឆ្នាំ​។

ប្រកួត​ក្នុង​កម្រិត​អាយុ​ក្រោម​20​ឆ្នាំ មាន​ក្រុម​កីឡាករ​សហគមន៍​អាយុ​ក្រោម​១៩​ឆ្នាំ ប្រភេទ A ក្រុម​កីឡាករ​សហគម​ន៍​អាយុ​ក្រោម​១៩​ឆ្នាំ ប្រភេទ B ក្រុមយុវជន​ថ្នាល​អាយុ​ក្រោម​១៨​ឆ្នាំ​។

ចំណែក​លក្ខខណ្ឌ​មួយចំនួន​ដែល​ក្រុម​ទាំងអស់​ត្រូវ​បំពេញ​ដើម្បី​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់ Smart Youth League​បាន​គឺមាន​ដូចជា​ក្រុម​ដែល​ចូលរួម​តម្រូវ​ឲ្យ​តម្កល់​ប្រាក់​ទៅតាម​កម្រិត​របស់ខ្លួន​ដែល​ក្រុម​កីឡាករ​អាយុ​ក្រោម ១០​ឆ្នាំ និង​១២​ឆ្នាំ ត្រូវ​តម្កល់​៥០​ដុល្លា​, ក្រុម​កីឡាករ​អាយុ​ក្រោម ១៤​ឆ្នាំ និង​នារី ត្រូវ​តម្កល់​៧០​ដុល្លា​, ក្រុម​កីឡាករ​អាយុ​ក្រោម ១៧​ឆ្នាំ ត្រូវ​តម្កល់​១២០​ដុល្លារ និង​ក្រុម​កីឡាករ​អាយុ​ក្រោម ២០​ឆ្នាំ ត្រូវ​តម្កល់​២០០​ដុល្លារ។ សូម​បញ្ជាក់​ថា ប្រាក់​ទាំងអស់​នឹងត្រូវ​ប្រគល់ជូន​ដល់​ក្រុម​ទាំងអស់​វិញ​នៅ​ពេល​ដែល​ចប់​កម្មវិធី​ប្រកួត ឬ ក្រុម​ទាំងអស់​គោរព​ទៅតាម​បទបញ្ញត្តិ​នៃ​ការប្រកួត​បាន​ត្រឹមត្រូវ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu