Ad Code

នារី​ម្នាក់ សង្ស័យ​មាន​វិបត្តិ ដោះស្រាយ​មិន​ចេញ ចង.ក សម្លាប់​ខ្លួន ក្នុង​បន្ទប់​ជួល​ជាន់​ទី​៦



ភ្នំពេញ ៖ នារី​ម្នាក់​ ត្រូវបាន​គេ​ប្រទះឃើញ​ចង.ក សម្លាប់ខ្លួន ក្នុង​បន្ទប់​ជួល​ជាន់​ទី​៦ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៤៨៨ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការមន កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩ សង្ស័យ​មា​ន​វិបត្តិ ដោះស្រាយ​មិន​ចេញ ទើប​សម្រេច​បញ្ចប់ ត្រឹម​ហ្នឹង​។​

នារី​រងគ្រោះ ​ឈ្មោះ ខន ស្រី​លិ​ន អាយុ​២៣​ឆ្នាំ មុខរបរ​ជា​និស្សិត​ពេទ្យ និង​ជា​អ្នក​គិតលុយ ហាង​ភី​ហ្សា (Pizza) មួយ​កន្លែង ស្នាក់នៅ​បន្ទប់​ផ្ទះ​ជួល​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​។​

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម្តាយ​នារី​រងគ្រោះ​បាន​ទូរស័ព្ទ​ទៅ តែ​ទូរស័ព្ទ​មិន​ចូល បន្ទាប់មក​ក៏​ឲ្យ​ប្អូនប្រុស​ទៅ​មើល​កន្លែងធ្វើការ តែ​មិនឃើញ ទើប​ទៅរក​មើល​នៅ​បន្ទប់​ជួល តែ​ជាប់​សោ​ខាងក្រៅ​។ ក្រោយមក​ក៏​ហៅ​ម្ចាស់ផ្ទះ​ឲ្យ​យក​កូនសោ​មក​ចាក់​មើល ទើប​ប្រទះឃើញ​នារី​រងគ្រោះ​ចង.ក​ សម្លាប់​ខ្លួន​ជាប់​នឹង​ចម្រឹង​បង្អួច​បាត់ទៅហើយ​។​ ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន ​បាន​ទាក់ទង​សមត្ថកិច្ច​ជំនាញ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះមក​ពិនិត្យ​កោសល្យវិច័យ​ជាក់​ស្តែង តែ​មិន​មានការ​បញ្ជាក់​ថា សព​ស្លាប់​ដោយ​ចង.ក​ ពិតមែន ឬ​មិនមែន​នោះទេ​។​

​ករណី​ស្លាប់​របស់​នារី​ខាងលើ សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​ថា ស្លាប់​ដោយ​មូលហេតុ​អី​ឲ្យ​ពិតប្រាកដ​នៅ​ឡើយ​ទេ សង្ស័យ​អាច​មាន​វិបត្តិ​អី​ធ្ងន់ធ្ងរ ដោះស្រាយ​មិន​ចេញ។ ករណី​នេះដែរ ប្រជាពលរដ្ឋ​មា​ន​ការ​ងឿងឆ្ងល់​ថា គ្រាន់តែ​សព​មនុស្ស​ចង.ក​ សោះ ហេតុអ្វី​បានជា​កម្លាំង​សមត្ថកិច្ច​ព្យាយាម​លាក់​បាំង​មិន​ឲ្យ​សារព័ត៌មាន​ថត​យក​រូបភាព ឬក៏​ជា​ករណី​អ្វី​ផ្សេង ខណៈដែល​នៅលើ​សព​មាន​ទាំង​ឈាម​ថែម​ទៀតផង សូម្បីតែ​សព​ក៏​នាំគ្នា​សែង​ចុះមក​ប្រញាប់ប្រញាល់ រត់​ចូល​រថយន្ត​ដឹក​សព រួច​បើក​រត់​ទៅ​បាត់ស្រមោល​តែម្ដង​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu