Ad Code

គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បង្ហាញ​ពី​ទស្សនវិជ្ជា​មាន​ចំពោះ​កូនក្រុម​ក្រោយ​យកឈ្នះ​ភ្នំពេញ​ក្រោ​ន បន្ត​កៅអី​កំពូល​តារាង



លោក Conor Nestor គ្រូបង្វឹក​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ដឹកនាំ​ក្រុម​ឡើងឈរ​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា ត្រឹម​សប្ដាហ៍​ទី​៤​នេះ ពោលគឺ​ក្រោយ​បន្ត​យកឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោ​ន ដោយ​លទ្ធផល ៥​ទល់​១ កាលពី​ចុង​សប្ដាហ៍​ថ្មីៗ​នេះ​លើ​ទឹកដី​របស់ខ្លួន ខណៈ​គ្រូបង្វឹក​រូបនេះ​បាន​សម្លឹង​ឃើញ​ពី​ចំណុច​វិជ្ជា​មាន​ជាច្រើន​ចំពោះ​កូនក្រុម​។



ក្រោយ​ចប់​ការប្រកួត​លោក Conor Nestor បាន​លើក ឡើង​ថា «​ខ្ញុំ​គិតថា​៣​ពិន្ទុ​ដ៏​សំខាន់​នេះ​យើង​ធ្វើ​បានល្អ​នៅ​៧០​នាទី​ដំបូង ប៉ុន្តែ​២០​នាទី​ចុងក្រោយ​យើង​ពុំ​អាចធ្វើ​អ្វី​បាន​ទាំងអស់​។ ដូច្នេះ​យើង​ត្រូវ​រៀនសូត្រ​បន្ថែមទៀត​ដូច​រយៈពេល​៧០​នាទី​ដំបូង​ខ្ញុំ​ជឿជាក់ថា​យើង​នឹង​អាច​ឈ្នះ​ការប្រកួត​ច្រើន​ផ្សេងទៀត​។ កីឡាករ​គួរ​បាន​កោតសរសើរ​ដោយ​ផ្តោតអារម្មណ៍​ខ្លាំង​លើ​ការប្រកួត​។ ដោយ​ទាំងអស់នេះ​កើតចេញពី​កីឡាករ​ទាំងអស់គ្នា​ដោយ​ធ្វើការ​ខ្លាំង និង​ផ្តោតលើ​ការងារ​របស់​ខ្លួន​រៀងរាល់ថ្ងៃ​។ ខ្ញុំ​គិតថា​កីឡាករ​ល្អ​ជាងគេ​ក្នុងការ​ប្រកួត ( Man of the match ) គឺ​ក្រុម​ទាំងមូល​។ នេះ​ជា​អ្វី​យើង​ត្រូវ​រៀនសូត្រ​នាពេល​គ្រប់គ្នា​ធ្វើការ​ជា​ក្រុម ផ្តោតអារម្មណ៍​លើ​ការងារ​ដោយ និង​កីឡាករ​ផ្សេងទៀត​អាច​យកឈ្នះ​ការប្រកួត​។​»​។



លោក​បាន​បញ្ជាក់​ជុំវិញ​គ្រាប់​បាល់​១​គ្រាប់​របស់​ភ្នំពេញ​ក្រោ​ន បំប៉ោង​សំណាញ់​ទី​ក្រុម​របស់​ខ្លួន​ដែល​ជា​ការ​របូត​គ្រាប់​បាល់​ដំបូង​ប្រចាំ​រដូវ​កាល​ដោយ​អាជ្ញាកណ្ដាល​សម្រេច​ពិន័យ​បាល់​១១​ម៉ែត្រ​ថា «​ខ្ញុំ​មិន​ច្បាស់​នោះ​ទេ​ ដោយ​ត្រូវ​ការ​មើល​វីដេអូ​ឡើងវិញ ប៉ុន្តែ​ខ្ញុំ​គិតថា​ស្ថានការណ៍​ពេក​នោះ​យើង​គួរតែ​ការពារ​ឲ្យបាន​ល្អ​ជាង​នេះ​។ ហើយ​យើង​ត្រូវតែ​ច្បាស់​ថា​បាល់​មិនអាច​នៅក្រោយ​ខ្សែការពារ​បែបនេះ​។ ដូច្នេះ​យើង​ត្រូវ​គ្រប់គ្រង​ស្ថានការណ៍​ដោយ​ខ្លួនឯង​មិនមែន​ជាមួយ​អាជ្ញាកណ្តាល​នោះទេ យើង​ត្រូវតែ​ផ្លាស់ប្តូរ​វា​»​។

​លោកគ្រូ​បង្វឹក​កំពុងកាន់​អាជ្ញា​ប័​ណ្ណ​UEFA A license ខាងលើ​បាន​ដឹកនាំ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ឈរ​កំ​ពូ​ង​តារាង​បណ្តោះអាសន្ន​ក្រោម​ប្រកួត​បាន​៤​លើក​ឈ្នះ​ទាំង​៤​លើក​ពោលគឺ​ឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២​ទល់​០ បន្ត​ឈ្នះ​សូល​ទី​ឡូ​អង្គរ ១​ទល់​០ ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២​ទល់​០ និង​ឈ្នះ​ភ្នំពេញ​ក្រោ​ន ៥​ទល់​១​។ សម្រាប់​ប្រកួត​បន្ត​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ក្រុម​ម្ចាស់ផ្ទះ​អគ្គីសនី​កម្ពុជា នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៧ ខែមេសា ឆ្នាំ​២០១៩​លើ​ទីលាន​អគ្គីសនី​កម្ពុជា ក្នុង​សប្ដាហ៍​ទី​៥​នៃ​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៩៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu