Ad Code

កំពង់ផែ​ស្វ័យត​ភ្នំពេញ​បើក​មហាសន្និបាត​ភាគហ៊ុនិក​លើក​ទី​៤ ដើម្បី​បន្ត​ការអភិវឌ្ឍ​​អង្គភាព​កំពង់ផែ ពង្រីក​អាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធ​ទីលាន និង​ភ្ជាប់​ទំនាក់ទំនង​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក



ភ្នំពេញ​ ៖ កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ​ បានរៀបចំ​មហាសន្និបាត​ភាគ​ហ៊ុ​និក​លើក​ទី​៤​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ហ៊ឺ បា​វី ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ និង​ជា​ប្រធាន​មហាសន្និបាត ឯកឧត្តម ងី តា​យី តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម សួន រចនា តំណាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួម​និង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀត។

មានប្រសាសន៍​ក្នុងឱកាស​នោះ​ឯកឧត្តម ហ៊ឺ បា​វី បាន​លើកឡើងថា កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ​គឺជា​សហគ្រាស​សាធារណៈ​ដែលមាន​ភារកិច្ច​ធ្វើ​អាជីវកម្ម​ផែ​ ហើយ​មានការ​ទទួលស្គាល់ និង​តែងតែ​ឈានមុខ​គេ​ជានិច្ច​ក្នុង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ដូចជា​ការ​បង្កើត​ចំណត​ផែ​កុងតឺន័រ LM១៧ ជាដើម​។​

ឯកឧត្តម ហ៊ឺ បា​វី ថ្លែង​ទៀតថា​ យើង​បាន​អភិវឌ្ឍ​ខ្លួន​រីកចម្រើន​មកដល់​បច្ចុប្បន្ននេះ​ដោយសារ​មានការ​សាមគ្គី​គ្នា​ជម្នះ​រាល់​ឧបសគ្គ​ហើយ​បង្កើត​ឱកាស​កសាង​ស្ថាបនា​អង្គភាព​ឲ្យ​ល្អប្រសើ​ជា​បន្តបន្ទាប់​។ ក្នុងនោះ​យើង​បាន​បន្តដំណើរ​មួយ​ជំហាន​ទៀត​គឺ​បោះ​ផ្សារ​លក់​ភាគហ៊ុន​នៅ​ផ្សា​រ​មូលបត្រ​កម្ពុជា ដែលជា​គម្រោង​វិនិយោគ​មួយ​ដែលមាន​លក្ខណៈ​សេដ្ឋកិច្ច ហើយ​ក៏បាន​ជំរុញ​ឲ្យ​កំពង់ផែ​បាន​ស្គាល់​ការ​អភិវឌ្ឍ​គួរ​ជាទី​កត់សម្គាល់​ដែល​ក្នុង​នោះ​រួមមាន​ទាំង​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​គោល​ការគ្រប់គ្រង ពោលគឺ​កំពង់ផែ​ត្រូវ​សម្រប​ខ្លួន​ទៅតាម​គោលការណ៍ និង​បច្ចេកទេស​ថ្មីៗ​ដែល​បាន​កំណត់ដោយ​វិធានការ​ច្បាប់​ស្តីពី​ការបោះ​ផ្សាយ​លក់​មូលបត្រ​និង​អភិបាលកិច្ច​សាជីវកម្ម​។​

ឯកឧត្តម​បាន​មានប្រសាសន៍​ទៀតថា​ ការរៀបចំ​មហាសន្និបាត​លើក​ទី​៤​នេះ​ក៏មាន​ការរៀបចំ​ការបោះ​ឆ្នោត​ជ្រើសរើស​អភិបាល​ឯករាជ្យ និង​អភិបាល​មិន​ប្រតិបត្តិ​តំណាង​ភាគ​ហ៊ុ​និក​ឯកជន​លើក​នេះ​គឺជា​ឧទាហរណ៍​បញ្ជាក់​ស្រាប់​។ ម្យ៉ាង​ទៀត​ការចូល​ផ្សា​រមូល​ប​ត្រ​គឺមាន​ផល​ចំណេញ​សម្រាប់​កំពង់ផែ ​ហើយ​ក្នុងនាម​ជា​សហ​គ្រា​សាធារណៈ​របស់​រដ្ឋ​កំពង់​ផែ​ តែងតែ​ចូលរួម​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ដែល​បាន​ដាក់ចេញ​ជាក់ស្តែង ហើយ​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ​ជា​សហ​គ្រា​រដ្ឋ​ដែល​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ចុះបញ្ជី​បោះផ្សាយ​លក់​មូល​ប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​។​

ឯកឧត្តម ហ៊ឺ បា​វី បាន​សង្កត់ធ្ងន់ថា ​ទីផ្សារ​មូល​ប​ត្រ​ក៏​ជា​មធ្យោបាយ​បង្កើន​មូលធន​សម្រាប់​ការអភិវឌ្ឍ​​អង្គភាព​ផែ​ដើម្បី​ពង្រីក​អាជីវកម្ម ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទីលាន ដើម្បី​ត​ភ្ជាប់​ទំនាក់ទំនង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ទទួល​នាវា​អន្តរជាតិ​ពី​ក្នុង​តំបន់ និង​អន្តរជាតិ​។​ ក្រោយ​ចូល​ផ្សា​រមូល​ប​ត្រ​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ បាន​ពង្រីក​ការគ្រប់គ្រង​អង្គភាព ក្នុង​គោលដៅ​ផ្តល់​ទំនុក​ចិត្ត និង​ការ​ទទួលស្គាល់​ពី​សាធារណជន ជាតិ និង​អន្តរជាតិ​ដូច​ជាការ​ផ្តល់ព័ត៌មាន​អាជីវកម្ម​ជាដើម​។​

បន្ថែម​ពីលើ​នេះ​ឯកឧត្តម ហ៊ឺ បា​វី បាន​លើកឡើងថា ​គិត​មកទល់ពេលនេះ​ការចូល​ផ្សា​រមូល​ប​ត្រ​កម្ពុជា​របស់​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ មាន​រយៈពេល​៤​ឆ្នាំ​ហើយ ​មិនតែប៉ុណ្ណោះ​ក៏មាន​កិត្តិយស និង​មាន​មោទនភាព​ចំពោះ​ស្នាដៃ និង​លទ្ធផល​ដែល​សម្រេច​បាន​នេះ​។​ ទោះជា​យ៉ាងណា​យើង​នៅមាន​ការទទួលខុសត្រូវ​ច្រើន​បន្តទៀត​ដែល​ក្នុងនោះ​ត្រូវ​បន្ត​អនុវត្ត​ផែនការ​សកម្មភាព អភិវឌ្ឍ​កំពង់ផែ​តាមរយៈ​ការពង្រឹង​ការគ្រប់គ្រង​អង្គភាព ការពង្រឹង​ធនធានមនុស្ស និង​ការពង្រឹង​ប្រតិបត្តិការ​អាជីវកម្ម​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu