Ad Code

កូន​ស្រី​លោក​ព្រហ្មម៉ាញ ត្រូវ​ប៉ូលិស​ចរាចរណ៍​ឃាត់ ​វាស់​ជាតិ​អាល់កុស​លើស​រហូត​ដល់​០.៥៩



ភ្នំពេញ ​៖​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ លោក សែម គ​ន្ធា បាន​ឲ្យ​ដឹង​ថា ដោយ​មើល​ឃើញ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ នៅតែ​ជា​បញ្ហា​ប្រឈម​នោះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្ដមសេនីយ៍​ឯក ស ថេត បាន​ចាប់ផ្ដើម​ដាក់​ផែនការ ដោយ​បញ្ជា​មក​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង​នគរបាល​ទាំង​១២​ខណ្ឌ បើក​យុទ្ធនាការ​ជា​បន្តបន្ទាប់​ ដោយ​ត្រួត​ពិនិត្យ​ជាតិ​អាកុល ទៅលើ​អ្នកបើកបរ។

ការ​ដាក់​គោលដៅ​ពិនិត្យ​ជាតិ​ស្រវឹង​នេះ គឺ​​ ដាក់​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ ​ដោយ​ចរាចរណ៍​ក្រុងភ្នំពេញ​​ ​​ដឹកនាំ​កងកម្លាំង​សហការ​ជាមួយ​មូលដ្ឋាន ដែល​មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​សង្កាត់​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ ក្រុងភ្នំពេញ ពោល​គឺ​ដាក់​បន្ទាប់ពី​ចូលឆ្នាំ​ខ្មែរ​រួច​ តែ​ប៉ុន្មាន​ថ្ងៃ ហើយក៏​ខាន​ដាក់​ត្រួតពិនិត្យ​ជា​យូរហើយ​ដែរ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​នេះ​ដែរ សមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យ​ចំពោះ​ស្ត្រី​ម្នាក់ ដោយ​ឃើញ​ថា មាន​កម្រិត​ជាតិ​អាកុល​រហូតដល់ ០,៥៩ ដែល​មាន​កម្រិត​ខ្ពស់ មិន​អនុញ្ញាត​ឲ្យ​បើក​ទៅ​មុខ​ទៀត​បាន ដែល​ស្ត្រី​រូបនោះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កូនស្រី ​លោក ព្រហ្ម ម៉ាញ ដែល​ជា​សិល្បករ​ជើងចាស់​ខាង​សិល្បៈ​អា​យ៉ៃ។

ប្រភព​បន្តថា កត្តា​មាន​ជាតិ​ស្រវឹង​លើស​កម្រិត​នេះ​ ហើយ ដែល​អ្នក​បើកបរ​មួយ​ចំនួន​បាន​បង្ក​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ លើស​ពីនេះ​ មិន​ត្រឹម​តែ​មាន​គ្រោះថ្នាក់​ចំពោះ​ខ្លួនឯង​នោះ​ទេ ថែមទាំង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ដទៃ​ទៀត​ផង​។

ការដាក់​គោលដៅ​ត្រួតពិនិត្យ​ជាតិ​អាល់កុល​ ដោយ​នគរបាល​ចរាចរណ៍​ជើងគោក​ នៃ​ស្នងការ​ក្រុង​នោះ ​ត្រូវបាន​មជ្ឈដ្ឋាន​មហាជន​អបអរសាទរ​យ៉ាងខ្លាំង ព្រោះ​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ ​បានកើត​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ដែល​ភាគច្រើន​គឺ​ផ្តើម​ចេញពី​ការ​សេព​គ្រឿង​ស្រវឹង​ ហើយ​បើកបរ​នោះ​ឯង៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu