Ad Code

ជន​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​ពីរ​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​តាម​អំណាច​ដីកា​តុលាការ​



តាកែវ ៖ ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រព្រឹត្ត​អំពើ​ចោរកម្ម​២​នាក់ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​តាម​អំណាច​ដីកា​តុលាការ​ បន្ទាប់ពី​រត់គេច​ខ្លួន​បាន​ជិត​២​ឆ្នាំ​។​

ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​ករណី​លួច​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក ដោយ​កម្លាំង​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​សំរោង នៅ​នឹង​ផ្ទះ​ជនសង្ស័យ​តែម្តង​។

ក្រោយ​ចាប់ខ្លួន​ប៉ូលីស​ស្រុក​សំរោង​បាន​ប្រាប់ថា ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ រឿន ដា​រ៉ា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​ឈ្មោះ ហៃ ប្រុស​ពេជ្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ថ្មី ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ​។ ប៉ូលិស​ស្រុក​សំរោង​បាន​បញ្ជាក់ថា ជនសង្ស័យ​ខាងលើ​ បានធ្វើ​សកម្មភាព​លួច​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ចារ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ​។ ក្រោយពី​ធ្វើ​សកម្មភាព​រួច​ពួកគេ​បាន​រត់គេចខ្លួន​បាត់ស្រមោល ទើបតែ​ពេលនេះ​វិល​ចូល​ស្រុក​វិញ​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​តែម្តងទៅ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នេះ ត្រូវ​បានរៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu