Ad Code

កុមារី​ជា​សិស្សសាលា​ម្នាក់ អាយុ​១២​ឆ្នាំ ​កំពុង​ជិះ​កង់​ចេញពី​រៀន​ ត្រូវ​បាន​រន្ទះបាញ់​ស្លាប់



កំពង់ឆ្នាំង ៖ កុមារី​ជា​សិស្សសាលា​ម្នាក់ ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ ​កាលពី​វេលា​ម៉ោង​៤​និង​២៥​នាទី ល្ងាច​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឲ្យ​ដឹងថា​ កុមារី​រងគ្រោះ​មាន ឈ្មោះ ព្រុំ រស្មី អាយុ​១២​ឆ្នាំ ជា សិស្ស​សាលា រស់នៅ​ភូមិ​ស្រែ​សារ ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ។ មុនពេល​កើតហេតុ​ គឺ​មេឃ​កំពុង​ភ្លៀង លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ពេលនោះ​កុមារី​រងគ្រោះ​កំពុង​ជិះ​កង់​ចេញពី​សាលារៀន​មក​ផ្ទះ បាន​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ ពីសា​លា ក៏​ត្រូវ​រន្ទះបាញ់​ចំ​បណ្តាល​ឲ្យ​នាង​ដួល​កង់​ស្លាប់​តែម្តង នៅ​ចំណុច​ភូមិ​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ បាន​ចុះ​ពិនិត្យ​សព​កុមារី​រងគ្រោះ ហើយ​បាន​ប្រគល់​សព​ជូន​អាណាព្យាបាល យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី នៅក្នុង​មូលដ្ឋាន៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu