Ad Code

ច្របាច់.ក​ប្រពន្ធ​សម្លាប់​ រួច​ឆ្លើយ​ប្រាប់​សម​ត្ថ​កិច្ច​ថា​ ខឹង​ប្រច័ណ្ឌ​មាន​ប្រុស​



កណ្តាល​ ៖​ បុរស​ម្នាក់​ ដែល​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​បាន​ត្រូវ​សម​ត្ថ​កិច្ច​នគរបាល​ស្រុក​ល្វាឯម​ ធ្វើការ​ឃាត់ខ្លួន​បន្ទាប់ពី​មាន​អំពើ​ឃាតកម្ម​នៅក្នុង​ផ្ទះ​(​ច្របាច់ក​ប្រពន្ធ​)​។

ក្រោយ​ការ​ចាប់​ខ្លួន​ជនសង្ស័យ​សារភាពថា​ ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​សម្លាប់​ប្រពន្ធ ​ព្រោះ​ប្រច័ណ្ឌរឿង​មាន​ប្រុស​។

ហេតុការណ៍​នេះ​ បានកើត​ឡើង​នៅ​ថ្ងៃ​ច័ន្ទ ៣​កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​-​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ឪពុក​ជនរងគ្រោះ ឈ្មោះ ផូ កុស​ល្យ ភូមិ​កោះ​រះ​លើ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្ដាល។



ជនរងគ្រោះ​ឈ្មោះ ស​ល្យ យ៉ា​ដា ភេទស្រី អាយុ​២៧​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ កោះ​រះ​លើ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្ដាល​។

ជ​នស​ង្ស័យ​មានឈ្មោះ ហ៊​ន ប៊​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ កោះ​រះ​លើ ឃុំកោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្ដាល។

នគរបាល​ស្រុក​ល្វាឯម​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ស​ល្យ យ៉ា​ដា និង​ប្តី​(​ជ​នស​ង្ស័យ​)​ឈ្មោះ ហ៊​ន ប៊​ន បាន​ដេក​ជាមួយគ្នា​និង​កូនស្រី​ម្នាក់​ទៀត ​អាយុ​៤​ឆ្នាំ​នៅក្នុង​បន្ទប់​លើ​ផ្ទះ​ដល់​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៩​ វេលា​ម៉ោង​៤​និង​៣០​នាទី ជ​នស​ង្ស័យ​ជា​ប្តី​បាន​ងើប​ពី​ដេក ឈឺ​នោម​ដាក់​កន្ថោរ នៅក្នុង​បន្ទប់ ក្រោយពេល​នោម​ហើយ​បាន​ឡើង​ទៅលើ​គ្រែ​វិញ ដោយ​ក្នុង​ចិត្ត​មានការ​ខឹង ប្រច​ណ្ឌ​ប្រពន្ធ ចោទ​ប្រពន្ធ​ថា មាន​ប្រុស ក៏​ស្ទុះ ច្របាច់.ក ប្រពន្ធ​រហូតដល់​ប្រពន្ធ​ឈប់​រើ​បម្រះ ទើប​លែង ហើយ​ចុះមក​ដី យក​ម៉ូតូ​ជិះ​ចេញពីផ្ទះ។

តាម​ច​ម្លើយ​សារភាព​ជនសង្ស័យ​ធ្លាប់​ប្រើ​ប្រាស់​គ្រឿងញៀន​ខុសច្បាប់​។​ ហើយ​ខ្លួន​បាន​សម្លាប់​ប្រពន្ធ​ប្រាកដ​មែន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu