Ad Code

កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ តែ​អាចមាន​កន្លែង​ខ្លះ​ភ្លៀង​ច្រើន



ភ្នំពេញ ៖ ​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ តែ​អាច​មាន​កន្លែង​ខ្លះ​ភ្លៀង​ច្រើន ពោលគឺ​ការធ្លាក់​រាយប៉ាយ​មិនទាន់​ល្អប្រសើរ​នៅឡើយ។ ចំពោះ​បា​តុ ភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅតែ​បន្ត​គំរាមកំហែង​មនុស្ស​សត្វ​ដដែល ។



យោង​តាម​ក្រុម​អ្នក​ព្យាករណ៍​នៃ​ក្រសួង​ធនធានទឹក ចុះ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៩ ដែល​បាន​រកឃើញ​ថា កម្ពុជា​នៅតែ​បន្ត​ស្ថិត​ក្នុង​ដំណាក់កាល​អន្ត​រ​កាល​ឆ្លង​ពី​រដូវប្រាំង​ចូល​រដូវវស្សា។ ក្នុង​នោះ​ជ្រលង​សម្ពាធ​ទាប​បាន​អូសបន្លាយ​លើ​កម្ពុជា ទន្ទឹមនឹង​ចលនា​ខ្យល់​បាន​ផ្លាស់ប្តូរ​ទិស​មក​រក​ភាព​វិជ្ជមាន។



ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ចំពោះ​សីតុណ្ហភាព​អតិបរិមា​ជា​មធ្យម មាន​ពី ៣៤-៣៧​អង្សា​សេ។ មកដល់ពេលនេះ កាន់តែ​បង្ហាញ​ឲ្យ​ឃើញថា រដូវវស្សា​នឹង​ឈាន​ចូល​មកដល់​ដើម​សប្តាហ៍​ទី​៣ នៃ​ខែឧសភា​ខាងមុខនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu