Ad Code

សមត្ថកិច្ច រក​ឃើញ​បុរស​ម្នាក់​ ដែល​ផ្លុង​វ៉ាលិស​ នៅមុខ​ទូ​អេ​ធី​អឹម​ ធនាគារ​ស្ថាបនា​



​កំពង់ចាម ៖ ជន​អនាមិក ​បាន​យក​វ៉ាលិស​មក​ផ្លុង​ចោល​នៅមុខ​ទូ​ដក​ប្រាក់ អេ​ធី​អឹម​របស់​ធនាគារ​ស្ថាបនា ​កាលពី​ថ្ងៃទី​២៦​ ខែ​មេសា ​ឆ្នាំ​២០១៩ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ចាម ហើយ​រហូតមកដល់​ថ្ងៃទី​៦ ​ខែឧសភា ​ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ជនសង្ស័យ​ហើយ​ គឺជា​មនុស្ស​មាន​សតិ​មិនល្អ​។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង៩​ព្រឹក កម្លាំង​ប៉ុស្តិ៍​កំពង់ចាម​ល្បាត​ក្នុងភូមិ​សាស្ត្រ​ បាន​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ០១​នាក់​ នៅ​ចំណុច​ផ្លូវភ្លោះ​ម្តុំ​ផ្ទះសំណាក់​ផ្កាឈូក​ទិព្វ ស្ថិតក្នុង​ភូមិ​ទី​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដែលជា​ជនសង្ស័យ​ពាក់ព័ន្ធ​ក្នុង​ករណី​ដាក់​វ៉ាlis​ចាស់ និង លុយ​ដុល្លារ​ឆេងម៉េង ក្នុង​ទូ​អេ​ធី​អឹម​ធនាគារ​ស្ថាបនា កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​ នៅ​ចំណុច​ក្បែរ​ដើម​ពោធិ ​ម្តុំ​ផ្សា​រាត្រី ស្ថិត​ក្នុង​ភូមិ​ទី​១៥​ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​ហើយ​។​

ប៉ូលិស​បានឲ្យ​ដឹងថា សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​ធ្វើការ​សាកសួរ។

ជនសង្ស័យ ឈ្មោះ ឌុល ឌុ​ច ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ វាល​ខ្សាច់ ឃុំ​រអាង ស្រុក​កំពង់​សៀម ខេត្ត​កំពង់ចាម ​ជា​មនុស្ស​មាន​សតិ​មិនល្អ បាន​ឆ្លើយបំភ្លឺ​ជូន​សមត្ថកិច្ច​យើង​ថា ​កន្លងមក​ខ្លួន​ធ្លាប់​ដើរ​រើស​អេតចាយ ​និង​បាន​យក​នាឡិកា​ចាស់ៗ​.​ថ្ម​ទូរស័ព្ទ​ចាស់ៗ​.​កូនជ្រូក​ដី មក​ដាក់​ចូល​ក្នុង​ទូ​ATM៣​ទៅ​៤​ដង រហូតដល់​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ មិន​ចាំ​ម៉ោង ខ្លួន​បាន​រើស​បាន​វ៉ាលិស​ចាស់​មួយ ក៏បាន​យក​ស្នោ ​និង​លុយ​ដុល្លារ​ឆេង​ម៉េង​បិទ​ដាក់​ក្នុង​វ៉ាលិស ​ដោយ​ខ្លួន ​ធ្លាប់បាន​មើល​ក្នុង​រឿង​ភាគ​ហុងកុង​ ឃើញ​គេ​ដាក់​លុយ​ក្នុង​វ៉ាលិស ​ក៏​ដាក់​តាម ​រួច​យក​ទៅ​ទុកចោល​ក្នុង​ទូ​ATM​ធនាគារ​ស្ថាបនា​ ស្ថិតក្នុង​ភូមិ​ទី​១៥ សង្កាត់​កំពង់ចាម ពិតប្រាកដ​មែន ហើយ​ចេញទៅ​ផ្ទះ​បាត់​។​

ជនសង្ស័យ​បន្តថា នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៩ វេលា​ពេល​ព្រឹក ខ្លួន​បាន​ដើរមក​រើស​អេតចាយ​នៅក្បែរនោះ​ ក៏ត្រូវ​ប៉ូលិស​ហៅ​មក​តែម្តង​។​

ប៉ូលិស​បន្តថា ​ផ្អែក​តាម​រូបភាព​កាមេរ៉ា​សុវត្ថិភាព​ជាប់​ក្នុង​ទូ ATM សមត្ថកិច្ច​យើង​បាន​យកមក​បង្ហាញ​ឲ្យ​ជនសង្ស័យ​ពិនិត្យ​មើល ជនសង្ស័យ​បាន​ឆ្លើយថា ​ពិតជា​រូប​របស់ខ្លួន​ពិតប្រាកដ​មែន ចំពោះ​ខោ​-​អាវ​ និង​មួក​ខ្លួន​បាន​បោះចោល​អស់ហើយ។​

ប៉ូលិស​បញ្ជាក់ថា​ ដោយ​មានការ​ឯកភាព​ពី​ លោក ​ហួត វុទ្ធី ព្រះរាជអាជ្ញា បាន​អនុញ្ញាត​ឲ្យ​ជន​ខាង​លើ​នេះ ជា​មនុស្ស​មាន​សតិ​មិនល្អ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu