Ad Code

វគ្គ​ជម្រុះ​៨​ក្រុម​ចុងក្រោយ​ប្រចាំ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៩​ថ្នាក់​ខេត្ត ប្រកួត​នៅ​សប្ដាហ៍​នេះ



​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​គណៈកម្មាការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(​ស​.​ប​.​ក​) បាន​ចាប់​ផ្ដើម​ពី​ចុងខែ​កុម្ភៈ មក​ម្ល៉េះ​ដោយមាន​ការប្រកួត​បែង​ចែកចេញជា ២​វគ្គ​ដូច​កាលពី​ឆ្នាំ​២០១៨​ដែរ​គឺ​វគ្គ​ប្រកួត​ជម្រុះ​ថ្នាក់​ខេត្ត និង​វគ្គ​ប្រកួត​ជម្រុះ​ថ្នាក់ជាតិ​។

ការប្រកួត​វគ្គ​ថ្នាក់​ខេត្ត​ចាប់ផ្ដើម​មុនគេ​ដោយ​ចាប់​ប្រកួត​ពីថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ខណៈ​មាន​ក្រុម​ទាំងអស់​ចំនួន​២៣​ចូលរួម មកពី​២៣​ខេត្ត ដែល​បែង​ចែកចេញជា ៦​ពូ​ល​ដែល​១​ពូ​ល​មាន ៤​ក្រុម លើកលែងតែ​ពូ​ល F ដែល​មានតែ​៣​ក្រុម​ធ្វើការ​ប្រកួត​ចំនួន​មួយ​ជើង​ប៉ុណ្ណោះ​។ ពេលនេះ​កម្មវិធី​ប្រកួត​បាន​ស្វែង​រកឃើញ​ក្រុម​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​ហើយដោយ​ក្នុងនោះ​មាន​ក្រុម​ខេត្តសៀមរាប​,​ក្រុម​ខេត្ត​កែប​,​ក្រុម​ខេត្តព្រៃវែង​,​ក្រុម​ខេត្តកំពត​,​ក្រុម​ខេត្តកំពង់ធំ​,​ក្រុម​ខេត្ត​ត្បូងឃ្មុំ ,​ក្រុម​កោះកុង និង​រតនៈគីរី​។



ចំពោះ​កម្មវិធី​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នេះ​មាននៅ​ថ្ងៃ​អង្គារ ទី​០៧ ខែឧសភា ឆ្នាំ​២០១៩ ក្រុម​ខេត្ត​ត្បូងឃ្មុំ ទទួល​ក្រុម​ខេត្តព្រៃវែង នៅ​វេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ខណៈ​ក្រុម​ខេត្តកោះកុង ជួប​ជាមួយ​ក្រុម​ខេត្តកំពត នៅលើ​ទីលាន​កីឡដ្ឋាន​ខេត្តកោះកុង នៅ​ម៉ោង​ដំណាលគ្នា​។ ចំណែក​នៅ​ថ្ងៃ​ពុធ ទី​០៨ ខែឧសភា ឆ្នាំ​២០១៩ វិញ​ក្រុម​ខេត្តសៀមរាប ប៉ះ​ក្រុម​ខេត្ត​កែប នៅវេលា​ម៉ោង​៣​រសៀល​ដែរ​លើ​ទីលាន​ខេត្តសៀមរាប និង​ក្រុម​ខេត្តកំពង់ធំ ទទួល​ខេត្តរតនគិរី នៅ​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​កីឡដ្ឋាន​ខេត្តកំពង់ធំ​។



​បន្ទាប់មក​ក្រុម​ដែល​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​វគ្គ​ថ្នាក់​ខេត្ត​ចំនួន​២​ក្រុម នឹង​ទទួល​បាន​កៅអី​ឡើងមក​ប្រកួត​វគ្គ​ថ្នាក់​ជាតិ​បន្ត​ទៀត​ជាមួយ​ក្រុម​ចំនួន​១៤ ដែលជា​សមាជិក​នៃ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ ចាប់ពី​ថ្ងៃទី​១៩ ខែមិថុនា​ប្រកួត​ចំនួន​២​ជើង (​ក្នុង​ដី និង​ក្រៅ​ដី​) លើកលែងតែ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ប្រកួត​តែ ១​ជើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu