Ad Code

ភ្លៀង​ធំ​មួយ​មេ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ បោកបក់​ដួល​ផ្ទះ​ និង​ប៉ើង​ដំបូល​អស់​៤៩​ខ្នង ​នៅ​ស្រុក​រមាស​ហែក



ស្វាយរៀង​ ៖ ​ផ្ទះ​របស់​ពលរដ្ឋ​ចំនួន​៤៩​ខ្នង​ ស្មើ​៥​ភូមិ​ នៅ​ក្នុង​ឃុំ​ជ្រៃ​ធំ ​ស្រុក​រមាសហែក​ ខេត្ត​ស្វាយ​រៀង ​ត្រូវបាន​ខ្យល់​កន្ត្រាក់​ បោកបក់​​​​​​​ និង​ប៉ើង​ដំបូល​លោត​ចេញពី​ជើង​តម្កល់ ​និង​ខូច​ខាត​ទាំងស្រុង​មាន​ចំនួន​៥​ខ្នង​ផ្ទះ​ផង​ដែរ។

ហេតុការណ៍​ដ៏​អាក្រក់​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦និង​៤៥​នាទី​ល្ងាច ​នៅ​ថ្ងៃទី​៥ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​ នៅ​ឃុំ​ជ្រៃ​ធំ​ ស្រុក​រមាសហែក​ ខេត្ត​ស្វាយរៀង​។​

បើ​យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃកើតហេតុ​ខាងលើ ​មាន​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ បោកបក់​យ៉ាងខ្លាំង​ ធ្វើឲ្យ​រលំ​ផ្ទះ ​និង​របើក​ដំបូល​អស់​ចំនួន​៤៩​ខ្នង​ផ្ទះ​។​

ប្រភព​បាន​បន្តទៀតថា ភូមិ​ដែល​រងគ្រោះ​ក្នុង​បាតុភូត​គ្រោះធម្មជាតិ​នោះ​រួមមាន​ ៖ ភូមិ​ថ្មី​៣២​ខ្នង​ផ្ទះ​ភូមិ​ត្រពាំង​ស្មាច់​១១​ខ្នង​ផ្ទះ​ ភូមិ​ស​ណ្តោ​រ៣​ខ្នង​ផ្ទះ ភូមិ​ដក់ពរ​២ខ្នង​ផ្ទះ​ ភូមិ​ព្រៃ​រំ​ដែង​១ខ្នង ​ផ្ទះ​ដួល​ស្លាក​គណបក្ស​ ​និង​ស្លាក​ទូរស័ព្ទ​ទាន់​ហេតុការណ៍​នៅ​កែង​ភូមិ​ថ្មី​។​ លោត​ចេញពី​ជើង​តម្កល់​ និង​ខូច​ខាត​ទាំងស្រុង​មាន​ចំនួន៥​ខ្នង​ផ្ទះ​ ១/​ផ្ទះ អាំ សឿន ភេទ​ប្រុស​ អាយុ​៦៣​ឆ្នាំ​ នៅ​ភូមិ​ថ្មី​ទំហំ៦​ម​×៥​ម សង់​ពី​ឈើ​ជញ្ជាំង​ស័ង្កសី​ប្រក់​ស័ង្កសី​លោត​ចុះ​ចេញពី​ជើង​តម្កល់​។ ២/​ផ្ទះ សៅ វ៉ាន់ ភេទ​ប្រុស ​អាយុ​
៥១​ឆ្នាំ​ នៅ​ភូមិ​ថ្មី​ទំហំ​៤×៦ម​ សង់​ពី​ឈើ​ជញ្ជាំង​ស័ង្កសី ​ប្រក់​ស័ង្កសី​លោត​ចុះ​ចេញពី​ជើង​តម្កល់​។ ​៣/​ផ្ទះ ​កុយ កាយ ភេទ​ប្រុ​ស អាយុ​៤៩​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​ស្មាច់​ ទំហំ៥×៦ម​ សង់​ពី​ឈើ ​ជញ្ជាំង​ស្លឹក​ដំបូល​ប្រក់​ស័ង្កសី​ ដួល​ខូចខាត​ទាំងស្រុង​។​ ៤/​ផ្ទះ ​ពោ​ជ តូ ភេទ​ស្រី ​អាយុ៣០​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​ស្មាច់​ ទំហំ​៤×៦​ម​ សង់​ពី​ឈើ​ជញ្ជាំង​ស័ង្កសី ​ដំបូល​ប្រក់​ស័ង្កសី​ដួល​ខូចខាត​ទាំងស្រុង​។​ ៥/​ផ្ទះ សៅ តឿន ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ​នៅ​ភូមិ​ដក់ពរ​ទំហំ​៤×៥​ម​ សង់​ពី​ឈើ​ជញ្ជាំង​ស័ង្កសី ​ដំបូង​ប្រក់​ស័ង្កសី​លោត​ចុះចេញ​ពីរ​ជើង​តម្កល់​។​ប៉ុន្តែ​ករណី​នេះ ​មិន​បណ្តាលឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu