Ad Code

លោក​ជំទាវ​ម៉ែន សំអន​ ៖​ បុព្វហេតុ​មនុស្សធម៌​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជួយ​ដល់​ជន​ងាយ​រងគ្រោះ



ស្វាយរៀង​ ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន បាន​ថ្លែង​បញ្ជាក់​ប្រកបដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ថា ការ​ប្រារព្ធ​កម្មវិធី​មនុស្សធម៌​នេះ​ ឡើង​ពិតជា​មាន​សារៈសំខាន់​សម្រាប់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត ស្វាយរៀង ក៏ដូចជា​សម្រាប់​អាជ្ញាធរ​ខេត្ត និង ប្រជាជន ទូទាំង​ខេត្ត ដើម្បី​បុព្វហេតុ​មនុស្សធម៌ សំដៅ​ជួយ ដល់​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ តាមរយៈ​ការ​ជួយ​សម្រាល​ជនរងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​នានា​និង​ការថែទាំ​សុខភាព តាម​សហគមន៍ និង​សកម្មភាព​មនុស្សធម៌​ផ្សេងទៀត។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​អបអរសាទរ​ខួប​ទី ១៥៦ ទិវា​ពិភពលោក កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០១៩ ក្រោម​ប្រធានបទ​“​ខ្ញុំ​ស្រឡាញ់​កាកបាទក្រហម​កម្ពុជា ឬ​ខ្ញុំ © កាកបាទក្រហមកម្ពុជា​”​នៅ​សាលប្រជុំ​ធំសាលា​ខេត្តស្វាយរៀង​ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៩​ដោយ​ទទួលបាន​ថវិកា​មនុស្សធម៌​ពី​សប្បុរសជន​ជាង​៦០​​ម៉ឺន​ដុល្លារ​អាមេរិក​ដែល​ជា​តួលេខ​បឋម​ប៉ុណ្ណោះ។

ក្នុង​នាម​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ផ្ទាល់​មាន​សេចក្តី​សោមនស្ស​រីករាយ ដោយបាន​ចូលរួម​ក្នុង មិ​ទ្ទី​ញ រំឭក​ខួប​ទី​១៥៦ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ក្រោម ប្រធានបទ “ ខ្ញុំ​ស្រឡាញ់​កាកបាទ​ក្រហមកម្ពុជា​” ដែល បាន​រៀប ចំ ឡើង ដោយ សាខា កាក បាទ ក្រហម កម្ពុជា ខេត្តស្វាយរៀង​នា​ថ្ងៃនេះ​។ ពិធី​នេះ​ធ្វើ មុន​មិ​ទ្ទិញ​ធំ ដែល​នឹង ធ្វើ​នៅ​ថ្ងៃទី​៨ ខែឧសភា នៅ​ទីស្នាក់ការ​កណ្តាល កាក បាទ ក្រហម​កម្ពុជា នៅ​រាជធានី​ភ្នំពេញ ក្រោម អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុ ជា​។​

អង្គ​មិ​ទ្ទី​ញ​នាពេលនេះ ពិតជា​មាន​សារៈសំខាន់​សម្រាប់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត ស្វាយរៀង ក៏ដូចជា​សម្រាប់​អាជ្ញាធរ​ខេត្ត និង ប្រជាជន ទូទាំង​ខេត្ត ដើម្បី​បុព្វហេតុ​មនុស្សធម៌ សំដៅ​ជួយ ដល់​ជន​រង គ្រោះ និង ជន​ងាយ​រងគ្រោះ តាមរយៈ​ការជួយ​សម្រាល​ជនរងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​នានា​និង​ការថែទាំ​សុខភាព តាម​សហគមន៍ និង​សកម្មភាព​មនុស្សធម៌​ផ្សេងទៀត​។​

តាមរយៈ​របាយការណ៍​សង្ខេប​ស្តីពី​សមិទ្ធផល និង​វឌ្ឍនភាព​របស់​សាខា ក្នុង​ការផ្តល់​សេវាកម្ម មនុស្សធម៌​ឆ្នាំ​២០១៨ និង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ យើង​បាន​យល់ច្បាស់​ថា សាខា​កាកបាតក្រហម​ខេត្ត បានទទួល​ការចូលរួម​គាំទ្រ​កាន់តែច្រើន ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ពី​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​។​

យើងទាំងអស់គ្នា​ពិតជា​រីករាយ រំភើបចិត្ត និង​កោតសរសើរ​យ៉ាងខ្លាំង ចំពោះ​សេចក្តី​ថ្លែងការណ៍​ប្រកបដោយ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ របស់ សម្តេច កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែល​អាន​ដោយ​ឯក​ឧ ត្ត​ម ប្រធាន គណៈកម្មាធិការ សាខា កាកបាទក្រហម​កម្ពុជា ខេត្តស្វាយរៀង សម្រាប់​អង្គ​មិ​ទ្ទី​ញ​យើង​ថ្ងៃនេះ​។​

ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ផ្ទាល់​បាន​គោរព ថ្លែងអំណរគុណ​ដល់​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា នី ហ៊ុនសែន ប្រធាន​កាកបាទ ក្រហម​កម្ពុ​ជា ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ បុគ្គលិក បណ្តាញ អ្នក​ស្ម័គ្រ ចិត្ត និង យុវជន ស្ម័គ្រចិត្ត នៃ​កាកបាទក្រហម កម្ពុជា ព្រម​ទាំង​សប្បុរស​ជនជាតិ អន្តរជាតិ​ទាំងអស់ ដែល បាន ផ្តល់​ការគាំទ្រ​ដ៏​មុតមាំ និង សហ​ការ​​គ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី ចូលរួមចំណែក អនុវត្ត សកម្មភាព មនុស្សធម៌ ក្នុង​ផែនការ យុទ្ធសាស្ត្រ​រយៈពេល​វែង ២០១១-២០២០ របស់ កាក បាទ​ក្រហម កម្ពុ ជា ដោ យ សម្រេចបាន​នូវ សមិទ្ធផល ជាច្រើន ក្នុង បេសកកម្ម ជា​ប្រ​វត្តិសាស្ត្រ​របស់ខ្លួន​ជូន​ប្រជាជន​នៅ​គ្រប់​ទីកន្លែង ដូច​ពាក្យស្លោក “​ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​”​។ ប្រការ ទាំ ង នេះ បាន គូសបញ្ជាក់​យ៉ាងច្បាស់​ថា កាកបាទក្រហម កម្ពុជា គ្រប់លំដាប់​ថ្នាក់ បាន​ចូលរួម ចំណែក ដល់ ការ អភិវឌ្ឍ​សង្គមជាតិ ការកាត់បន្ថយ​ភាពក្រីក្រ​របស់ ប្រជាជន និង​កា រ ការពារ​គុណ តម្លៃ មនុស្សធម៌​ចំពោះ​មនុស្សជាតិ​ទាំងមូល​។ ដោយសារ​វីរភាព ដ៏ ខ្ពង់ខ្ពស់​នេះហើយ បានជា សម្តេច កិត្តិ​ព្រឹទ្ធ បណ្ឌិត បានទទួល គោរម ងារ​ជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ឥស្សរជន​ឆ្នើម ថ្នាក់ជាតិ នៃ​វេទិកា​​ភាព ជា អ្នកដឹកនាំ តំបន់ អាស៊ី​ប៉ាស៊ីហ្វិក ឆ្លើយតប​ទៅនឹង​អ្នករងគ្រោះ​ដោយ សារ​មេ រោគ​អេដស៍ ជំងឺអេដស៍ នៅ​កម្ពុជា និង​ជា​ឥស្សរ ជន ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្ម ភាព​រួម របស់ អ គ្គ លេខាធិការ អង្គការ សហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ​។​

ទន្ទឹមនឹងនេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​យក​ឱកាស​នេះ ដើម្បី​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ រាល់​កា រខិត​ខំប្រឹងប្រែង កន្លងមក​របស់​ឯក​ឧ​ត្ត​ម លោកជំទាវ លោក លោកស្រី ជា​អាជ្ញាធរ ខេត្ត ថ្នាក់ដឹកនាំ​បណ្តា​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ក្នុង​ខេត្ត ក្រុមហ៊ុន​វិស័យ​ឯកជន អាជីវករ និង​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួមចំណែក ចង្អុល​ទិស ស្វែងរក​ការគាំទ្រ ទាំង​ស្មារតី សម្ភារ ធនធាន ថវិកា និង​បាន​ចូលរួមចំណែក​ឧបត្ថម្ភ គាំទ្រ​ក្នុង​សកម្មភាព​សាខា​កាក​បា ទ​ក្រហម​ខេត្ត​កាន់តែ​ផុសផុល និង​មានការ​កើនឡើង​ជា​លំដាប់​។ ការកើនឡើង​នេះ ដោយសារ​មាន​ជំនឿ​ទុកចិត្ត ចំពោះ​សាខា​កាកបាទក្រហម​ក្នុងការ​ប្រើប្រាស់​ថវិកា មា ន​តម្លាភាព ប្រ​សិ ទ្ធ ភាព និង ចំ​គោលដៅ​។ ប៉ុន្តែ​ចំពោះ​សាខា​កាកបាទក្រហម​ខេត្តស្វាយរៀង​វិញ យើង​បាន​ខិតខំ និង​ជួយ​ដោះស្រាយ​ជូន​ដល់ ក្រុមគ្រួសារ​ដែល​ជួប​គ្រោះមហន្តរាយ ដូចជា អគ្គីភ័យ ខ្យល់​កន្ត្រាក់ រន្ទះបាញ់ លង់ទឹក ចាស់ជរា ជនពិការ កុមារកំព្រា និង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ រួមជាមួយ គ្រោះថ្នាក់ ដោយ​ឧប្បទ្ទវហេតុ ផ្សេងៗ​ទៀត ដូចដែល​បានលើកឡើង​ក្នុង​របាយការណ៍​របស់ លោក​ម៉ែន វិបុល នៅមុននេះ​បន្តិច​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​សូម​ផ្ដាំផ្ញើ​ដល់​បងប្អូន​យើងទាំងអស់គ្នា​មេត្តា​យកចិត្តទុកដាក់ បន្ថែមទៀត​នៅលើ​ការ​បម្រែបម្រួល​អាកាសធាតុ ដែល​បានចេញ​ផ្សាយ​ដោយ ក្រសួង​ធនធានទឹក និង​ឧ​តុនិយម កាលពី​ថ្ងៃ​ទី ១២ ខែមីនា ឆ្នាំ​២០១៩ ស្តីអំពី បាតុភូត EL NINO (​អ៊ែ​ល នី​ណូ​) ដែល​នៅ​បន្ត​មាន​ឥទ្ធិពល​គ្របដណ្តប់​លើ ផ្នែក​ជាច្រើន​លើ​ពិភពលោក និង​តំបន់ ដែល​ធ្វើ​ឲ្យ​ឡើងក​ម្តៅ​កើនឡើង​បន្ថែមទៀត ៤​អង្សា​សេ ។ ដោយឡែក​កម្ពុជា នៅក្នុង​រដូវប្រាំង និង ដើមរដូវ​វស្សា​នេះ នឹង​បន្ត​ទទួល​ឥទ្ធិពល​នេះ​ក្នុង​កម្រិត ៦០% និង ៤០% ទៀត និង​ទទួលរង​ឥទ្ធិពល​ពី​បាតុភូត​អន្តកាល ដែល​តម្រូវ​ឲ្យ​បងប្អូន​ទាំងអស់គ្នា​ចូល​រួម​ថែរក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​សូម​អំពាវនាវ​ដល់ បងប្អូន​ទាំងអស់គ្នា​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​រន្ទះបាញ់ និង​ខ្យល់​កន្ត្រាក់។

ស្របទៅតាម​បរិបទ​អន្តរជាតិ សម្រាប់​ឆ្នាំ​២០១៩​នេះ កាកបាទក្រហម​កម្ពុជា​បានកំណត់​ប្រធានបទ “​ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​” ដែលជា​គោល ដៅ​របស់​ចលនា​អន្តរជាតិ​ក្នុងការ ខិតខំ​ព្យាយាម​ជួយ​សម្រាល​ទុក្ខលំបាក ឲ្យ​បាន​ទៅដល់​សហគមន៍​ដាច់ស្រយាល ដោយ​មិន​ទុក​នរណា​​ម្នាក់​ចោល។

ការ​បរិច្ចាគ​នូវ​ធន​ធាន​ផ្ទាល់ខ្លួន ជួយ​គ្នា​ក្នុង​គ្រា​លំបាក និង​ការអាណិតអាសូរ គឺជា​មរតក​ដែល ធ្លាប់បាន​អនុវត្ត អស់​រយៈពេល​ជា ច្រើន សតវត្សរ៍​មកហើយ ដោយ ប្រជាពលរដ្ឋ យើង​កាលពី​អតីតកាល ហើយ​ស្មារតី នេះ​បាន​រក្សា និង​រីកដុះដាល នៅក្នុង ចិត្ត គំនិត របស់​ប្រជាជន យើង មកដល់​បច្ចុប្បន្ន​។ ដូច្នេះ​កាកបាទក្រហម ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុងការ​លើកកម្ពស់ និង​ពង្រឹង វប្បធម៌​ចែករំលែក ពង្រឹង​ក្នុងការ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ផ្គត់ផ្គង់​ផ្នែក​ធន ធាន ហិរញ្ញវត្ថុ ដែលជា​កត្តាចាំបាច់​មិនអាច​ខ្វះ​បាន ក្នុង​ការផ្តល់​សេវាកម្ម​មនុស្សធម៌ ស្របតាម​ប្រធានបទ “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​ន​ណារ​ម្នាក់​ចោល​”​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្ថែម​ថា ដោយហេតុ​នេះហើយ​បានជា កាកបាទក្រហមកម្ពុជា ដែល មា ន តួនាទី​បម្រើ ដល់​វិស័យ​មនុស្សធម៌ នាំមុខ គេ ក្នុ ង ព្រះរាជា​ណា​ច្រក​កម្ពុជា បាន​ចាប់បដិសន្ធិ​ឡើង នៅ​ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ​១៩៥៥ ដែល​គិត​មកដល់ពេលនេះ មាន រយៈពេល ៦៤ ឆ្នាំ ហើយ​។​

ទស្សនៈវិស័យ បេសកកម្ម ទិសដៅ​យុទ្ធសាស្ត្រ និង​វិស័យ​ស្នូល​ទាំង​៤ របស់ កាកបាទក្រហមកម្ពុជា បច្ចុប្បន្ន​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការជួយ​សម្រាល ការលំបាក​របស់​រាជរដ្ឋាភិបាល និយាយ​ដោយឡែក សាខា កាកបាទ ក្រហម ខេត្តស្វាយរៀង បាន​បំពេញ តួនាទី​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង ការត្រៀម និង​ការឆ្លើយ តប​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​មហន្តរាយ ដូចជា ការផ្តល់​អំណោយ​មនុស្សធម៌ និង​ការលើកកម្ពស់​សុខភាព​សាធារណៈ តាម​រយៈ​ ការអប់រំ​ផ្សព្វផ្សាយ​នៅ​តំបន់​ដែល​ប្រឈម​នៅតាម​បណ្តា​ក្រុង​/​ស្រុក ដោយ​គោរព​តាម តាម​គោលការណ៍​គ្រឹះ​ទាំង​៧ របស់​ចលនា​គឺ ភាព​មនុស្សធម៌ ភាព មិន​លំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព និង សកល​ភាព។

ក្នុង​ទស្សនៈ​នេះ ខ្ញុំ​សូម​គាំទ្រ ទាំងស្រុង ចំពោះ កាកបាទក្រហម កម្ពុជា ដែល​បានយក​ប្រធានបទ​“​ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​” សម្រាប់​ប្រារព្ធ​ខួប​ទី​១៥៦ នៃ​ទិវា ពិភពលោក កាកបាទ ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំនេះ ដែល ស មាគម ជាតិ កាកបាទក្រហមកម្ពុជា កំពុង​បន្ត អនុវត្ត​ការត្រៀម​បង្ការ និង កា រឆ្លើយតប​គ្រោះមហន្តរាយ និង​កត្តា​ភាពក្រីក្រ របស់ ប្រជាពលរដ្ឋ នៅក្នុង សហគមន៍។

មុននឹង​បញ្ចប់ ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ផ្ទាល់​បាន​អំពាវនាវ ដល់ សប្បុរសជន​ទាំងអស់​សូម​បន្ត​កិច្ចខិតខំ ចូលរួម ចំណែក​ជួយ និងសហការ គ្នា​ឱ្យបាន យ៉ាង សកម្ម និង​រស់​រវើក​ឱ្យ​ប្រែក្លាយ​ជា​កម្លាំង​ចលករ​របស់​កាកបាទក្រហម​កម្ពុជា សម្រាប់​ដោះស្រាយ រាល់​បញ្ហា ប្រឈម ទាំងឡាយ របស់​ប្រជាជន ក្នុង​អត្ថន័យ​ បាវចនា សង្គ្រោះ ជីវិត ផ្លាស់ប្តូរ​ផ្នត់ គំនិត (​ធ្វើឱ្យ បានកាន់ តែ ច្រើនជាង​មុន ធ្វើ​ឲ្យ​បាន​កាន់តែ​ល្អ​ជាង​មុន ធ្វើ​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ និង ទៅ ឲ្យ​បាន កាន់តែ​ឆ្ងាយ ជាង​មុន​) ដោយ​ឈរលើ គោលការណ៍​គ្រឹះ​ទាំង​៧​ របស់​ចលនា ក្នុង​គ្រប់​កាលៈទេសៈ តាម​ទិស​ស្លោក “​ទីណា​មានទុក្ខ​លំបាក ទីនោះ មាន កាកបាទក្រហម​កម្ពុជា​” “​រួម​កម្លាំង​គ្នា ដើម្បី​មនុស្សធម៌​” “​វប្បធម៌ ចែក​រំលែក​ចាប់ផ្តើម​ពី​ខ្ញុំ “​រួមគ្នា​អនុវត្ត​” “​ថ្ងៃនេះ​ថ្ងៃស្អែក​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ គ្មាន​គ្រោះ អគ្គីភ័យ​” “​ការលើកកម្ពស់​សុខភាព​ស្ត្រី ទារក និង​កុមារ គឺជា​គន្លឹះ ដ៏​សំខាន់ ក្នុង ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ ពិសេស ថ្នាក់ ដឹ ក នាំ សាខា អនុសាខា ត្រូវ​យកចិត្តទុកដាក់​ជាប្រចាំ​តាមដាន​សភាពការណ៍ ដែល​បាន កើតឡើង ជាពិសេស​ករណី​គ្រោះមហន្តរាយ និ ង​ប្រធាន​ស័ក្ក​ផ្សេងៗ ដែល​ប្រជាពលរដ្ឋ រស់នៅ តាម​សហគមន៍​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ឆ្លើយតប និង​ដោះស្រាយ​ឱ្យ បាន ទាន់ពេលវេលា ស្របតាម​ប្រធានបទ​ដែល​បានលើកឡើង “​កាក​បាទក្រហម កម្ពុជា មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​នរណា​ម្នាក់​ចោល​”៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu