Ad Code

សហរដ្ឋអាមេរិក​និង​រុស្ស៊ី​ប៉ះទង្គិច​គ្នា​ស្ដីពី​វិបត្តិ​នៅ​ប្រទេស​វេណេហ្ស៊ូអេឡា​



​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ថា រុស្ស៊ី​ត្រូវតែ​ចាក​ចេញពី​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ខណៈដែល​សម​ភាគី​រុស្ស៊ី​លោក Sergei Lavrov បាន​អំពាវនាវ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​បោះបង់ចោល​ផែន​ការដែល​គ្មាន​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​នៅក្នុង​ប្រទេស​ដែល​ញាំញី​ដោយ​វិបត្តិ​មួយ​នេះ​។

​ការប៉ះទង្គិច​នេះ​បាន​បង្កើត​ឲ្យ​មាន​កិច្ចប្រជុំ​មួយ​រវាង​លោក Pompeo ជាមួយ​លោក Pompeo នៅ​ប្រទេស​ហ្វាំង​ឡង់​ក្នុង​សប្ដាហ៍​នេះ​ហើយ​ផ្ទុយ​ពី​សំដី​ផ្សះផ្សា​ដែល​ធ្វើឡើង​ដោយ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​លោក​បាន​និយាយថា លោក​មាន​កិច្ច សន្ទនា​ដ៏​ល្អ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​។

​ទំនាក់ទំនង​ថ្នាក់​កំពូល​នេះ​បាន​កើតឡើង​បន្ទាប់ពី​ការបះបោរ​ដែល​គាំទ្រ​ដោយ​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​ក្នុង​គោលបំណង​បណ្ដេញ​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Nicolas Maduro ត្រូវ​បរាជ័យ​។ លោក Pompeo បាន​ស្តី​បន្ទោស​រឿងនេះ​ទៅលើ​ប្រទេស​រុស្ស៊ី​។

​លោក Pompeo បាន​និយាយថា លោក Maduro បាន​ត្រៀមខ្លួន​រត់គេច​ទៅកាន់​ទីក្រុង Havana ប៉ុន្តែ​រុស្ស៊ី​ដែល​បាន​បញ្ជូន​ទីប្រឹក្សា​យោធា​ទៅកាន់​ទីក្រុង Caracas ដើម្បី​ពង្រឹង​ដល់​រដ្ឋាភិបាល​សង្គមនិយម​របស់​លោក​គឺ​បាន​ជំរុញ​លោក​មិន​ឲ្យ​ធ្វើ​បែបនេះ​។

​លោក Pompeo បាន​ប្រាប់​កម្មវិធី “This Week” របស់​ទូរទស្សន៍ ABC ថា “​រុស្ស៊ី​ត្រូវតែ​ចាកចេញ​។ ខ្ញុំ​នឹង​ជួប​ជាមួយ​លោក​រដ្ឋមន្ត្រីការបរទេស Lavrov នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​។ ច្បាស់​ណាស់ យើង​ចង់​ឲ្យ​រុស្ស៊ី​​ដកខ្លួន​ចេញ យើង​ចង់​ឲ្យ​អ៊ីរ៉ង់​ចេញ យើង​ចង់​ឲ្យ​គុយបា​ចេញ​”​។

​ទោះបីជា​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​សុក្រ លោក Trump ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំហរ​របស់​លោក Pompeo ដោយ​ប្រាប់​អ្នកយកព័ត៌មាន​ថា លោក Putin បាន​ធានា​ដល់​លោក​ថា គាត់​មិន​ចង់​ចូលរួម​​នៅក្នុង​បញ្ហា​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ទេ​ក្រៅពី​ចង់​ឃើញ​អ្វីមួយ​វិ​ជ្ជ​កើតឡើង​ចំពោះ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

​នៅក្នុង​ទីក្រុង​មូ​ស្គូ លោក Lavrov បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Jorge Arreaza និង​បាន​ជំរុញ​ប្រឆាំង​ទីក្រុង​វ៉ាស៊ីនតោន​។​ ​លោក Lavrov បាន​និយាយថា “​យើង​សូម​អំពាវនាវ​ដល់​អាមេរិក​និង​អ្នក​ដែល​គាំទ្រ​ពួកគេ​ឲ្យ​បោះបង់ចោល​ផែនការ​គ្មាន​ការទទួលខុសត្រូវ​រប​ស់​ពួកគេ​ហើយ​ធ្វើ​សកម្មភាព​ទាំងស្រុង​នៅក្នុង​ព្រំដែន​នៃ​ច្បាប់​អន្តរជាតិ​”៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu