Ad Code

កែវ រំ​ចង់ ជួប ចែគ​ ស្យ៉ា​ម ឯ ឡៅ ចិ​ត្រា ជួប ផេ​ត ​រ៉ាវី នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​



កែវ រំ​ចង់ អ្នក​ប្រដាល់​ក្លិប​ដំបងគ្រញូង​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង នឹង​បង្ហាញខ្លួន​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​សុក្រ​ ទី​១០ ខែ​ឧសភា​ ឆ្នាំ​២០១៩​នេះ។ ​រំ​ចង់ ត្រូវបាន​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ចែគ​ស្យ៉ា​ម ចែគ​ស្យ៉ា​ម​ជី​ម (Jacksiam Jacksiam Gym) ដោយ​ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧២​គីឡូក្រាម។

ចែគ​ស្យ៉ា​ម ចែគ​ស្យ៉ា​ម​ជី​ម​នេះ គេ​ជា​ម្ចាស់​ខ្សែក្រវាត់​ពីរ​ស្ថាប័ន​នៅ​ប្រទេស​ថៃ។ ចែគ​ស្យ៉ា​ម គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ប៉ុន្មាន​លើក​ហើយ​កន្លងមក។ អ្នក​ប្រដាល់​ថៃ​រូបនេះ ខ្លាំង​គួរសម​ដែរ។ នេះ​បើ​តាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យដឹង។​

ចែគ​ស្យ៉ា​ម បើតាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​នោះ គេ​មាន​កំណត់ត្រា​ប្រកួត​៧៩​លើក ឈ្នះ​៦៣​លើក ចាញ់​១៥​លើក ស្មើ​០១​លើក និង​ធ្លាប់​វាយ​ដៃគូ​ឲ្យ​សន្លប់​ជាង​២០​លើក​ឯណោះ។​

ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មកជួប​កែវ​រំ​ចង់ គឺ​មិនជា​អ្នកខ្សោយ​នោះឡើយ ទើប​អាច​ផ្គូ​ឲ្យ​ជួប​ជាមួយ​កែវ រំ​ចង់ បាន។ ប៉ុន្តែ​យ៉ាងណា អ្នក​ប្រដាល់​ថៃ​ដែល​មកជួប​កែវ រំ​ចង់​កន្លងមក សុទ្ធតែ​អះអាងថា ជា​ជើង​ខ្លាំង​នោះ សុទ្ធតែ​ត្រូវ​កែវ​រំ​ចង់ ផ្តួល​យកឈ្នះ​បានដែរ។​

កែវ រំ​ចង់ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​១៦០​លើក ក្នុងនោះ ឈ្នះ​១៤៤ លើក ចាញ់​១២​លើក និង​ស្មើ​៤​លើក ហើយ​រំ​ចង់ ​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​១៧​លើក។ ការប្រកួត​ចុងក្រោយ​នេះ រំ​ចង់បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ដាប​ម៉ន ភុម​ផាន​មួង ក្នុង​ទឹក​ទី​៤ កាលពី​ថ្ងៃទី​១៤ ខែ​តុលា​ឆ្នាំ​២០១៨ កន្លងទៅនេះ ដោយសារតែ​គេ​បាន​ខកខាន​ឡើង​ប្រកួត​យូរ។

កែវ រំ​ចង់ គេ​ខ្លាំង​កណ្តាប់ដៃ និង​វាយ​សម្រុក​លឿន រហ័ស ដែល​ដៃគូ​ពិបាក​នឹង​ទប់ទល់​ណាស់។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​នៅក្នុង​ការជួបគ្នា​រវាង កែវ រំ​ចង់ និង ចែគ​ស្យ៉ា​ម ចែគ​ស្យ៉ា​ម​ជី​ម​នេះ?។​

ទោះជា​យ៉ាងនេះ​ក្តី កែវ រំ​ចង់ មិនអាច​មើលងាយ ចែគ​ស្យ៉ា​ម បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​វាយ​ឈ្នះ​ឯម ឡេង​លី ក្នុង​ទឹក​ទី​២ និង ធ្លាប់​ឈ្នះ​វង្ស ណ​យ ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​គ្នា​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នេះ កាលពីពេល​កន្លងមក។

ចំពោះ អ្នក​ប្រដាល់​កម្ពុជា ឡៅ ចិ​ត្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ ផេ​ត​រ៉ាវី ផ្លា​យ​ង៉ា​ម​រី​សត (Petchravi Phlayngarmresort) ក្នុង​ប្រភេទ​ទម្ងន់​៦១​គីឡូ​ក្រាម។

ឡៅ ចិ​ត្រា ជា​អ្នក​ប្រដាល់​វ័យក្មេង ដែល​ខ្លាំងជាងគេ​ក្នុងចំណោម​អ្នក​ប្រដាល់​កម្ពុជា​ដែលមាន​វ័យ​ក្មេង ​និង​ទម្ងន់​ដូចគ្នា​នោះ ហើយ​ចិ​ត្រា​ គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​ដែរ សម្រាប់​ពេល​បច្ចុប្បន្ន​នេះ។ ចិ​ត្រា ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មកហើយ​នាពេល​កន្លងមក ដែល​ភាគច្រើន​ឈ្នះ​សឹងតែ​ទាំងអស់​រាល់ពេល​ជួប​ជាមួយ​ថៃ​នោះ​។​

និយាយ​ជារួម ចិ​ត្រា​ ទាំង​បទពិសោធន៍ ទាំង​ស្នៀត​ប្រដាល់ ល្បិចកល ​និង​កាយសម្បទា សុទ្ធតែ​ល្អ​និង​ខ្លាំង ដែល​អាច​ទុកចិត្តបាន​ថា អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ ផេ​ត​រ៉ាវី បាន​មិន​ខាន។

អ្នក​ប្រដាល់​ថៃ ផេ​ត​រ៉ាវី នេះ ជា​ជើង​ខ្លាំង​ម្នា​ក់នៅ​ស្រុកថៃ ដែលមាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង ហើយ​បទពិសោធន៍​លើ​រេញ​របស់គេ​គួរសម​ដែរ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប្រមាណ​២-៣​ដង​ហើយ ក្នុង​នោះគេ​ធ្លាប់​ឈ្នះ​និង​ចាញ់​អ្នក​ប្រដាល់​ខ្មែរ។

បើតាម​ពិនិត្យ​កម្រិត​សមត្ថភាព​បច្ចេកទេស​ និង​កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ គេ​មិន​រំពឹងថា ឡៅ​ចិ​ត្រា ចាញ់ ផេ​ត​រ៉ាវី នោះទេ ដោយសារ​ចិ​ត្រា គេ​មាន​ផ្លែ​ល្អ​ជាង។ យ៉ាងណា ឡៅ ចិ​ត្រា មិន​អាច​មើលស្រាល​ផេ​ត​រ៉ាវី នោះឡើយ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​ធ្លាប់​យកឈ្នះ​អ្នក​ប្រដាល់​ខ្មែរ​ផងដែរ​កន្លងមក។ ចាំមើល ឡៅ ចិ​ត្រា គេ​អាច​ផ្តួល​អ្នក​ប្រដាល់​ថៃ ផេ​ត​រ៉ាវី បាន​ឬ​អត់​នោះ​?៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu