Ad Code

បុរស​ម្នាក់​របួសធ្ងន់ ព្រោះតែ​រថយន្ត​រ៉ែ​ង​រ៉ូ​វ័រ​បុក​ និង​នារី​ម្នាក់ទៀត​បែក​ក្បាល ​ព្រោះតែ​បើក​រថយន្ត​បុក​ទ្រូងផ្លូវ​



ភ្នំពេញ ​៖​ បុរស​ម្នាក់​រ​ងរ​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ ដោយ​សារ​តែ​ត្រូវ​រថយន្ត​ម៉ាក​រ៉ែ​ងរ​រ៉ូ​វ័រ​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​ពេញទំហឹង ​និង​ស្ត្រី​ម្នាក់ទៀត​របួស​បែក​ក្បាល ដោយសារតែ​គាត់​បើករថយន្ត​ម៉ាក​ព្រូស​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ ដោយ​ខ្លួនឯង​ ដែល​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​កើតឡើង​ក្នុងករណី​ផ្សេង​ពីរ​គ្នា​ នៅក្នុង​មូលដ្ឋាន​ដូនពេញ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ហេតុការណ៍​គ្រោះថ្នាក់​បន្តបន្ទាប់​គ្នា​នោះ​ ទី​១-​បាន​កើតឡើង​នៅវេលា​ម៉ោង​២២​និង​១០​នាទី ​ថ្ងៃទី​០៥​ ខែឧសភា ​ឆ្នាំ​២០១៩ ចំណុច​ផ្លូវ​ខាងត្បូង​វាំង ផ្លូវ​២៤០​ ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ ដែល​កើតឡើង​រវាង​រថយន្ត​ម៉ាក​រ៉ែ​ង​រ៉ូ​វ័រ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ.8811​ បាន​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា ពាក់​ស្លាក​លេខ ភ្នំពេញ​1HB0888 ​បណ្ដាលឲ្យ​ក្រឡាប់​២​ ទៅ​៣​ជុំ​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ កង់​បី​ឥណ្ឌា​នោះ ​របួសធ្ងន់​ ហើយ​បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។​

ចំណែក​ម៉ូតូ​កង់​បី ​និង​រថយន្ត ​បាន​វាស់វែង ​និង​ប្រគល់​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​ដោះ​ស្រាយ​តាមផ្លូវ​ច្បាប់​។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា​ ចំណែក​ករណី​គ្រោះថ្នាក់​លើក​ទី​២​ កើតឡើង​ នៅវេលា​ម៉ោង​០២​និង​០៥​នាទី ​ថ្ងៃទី​០៦​ ខែឧសភា ​ឆ្នាំ​២០១៩​ នៅ​ចំណុច​មុខ​ក្តាន់​ពី ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ​ បានកើត​ឡើង​ដោយ​រថយន្ត​ព្រូស ពាក់​ស្លាក​លេខ​ភ្នំពេញ​.2AM.6595 បើកបរ​ដោយ​ស្ត្រី​ម្នាក់ ​ប្រហែល​ចេញពី​ផឹក​១​យប់ ​ទល់​ភ្លឺ​ហើយ ដោយ​បើក​បោះពួយ​យ៉ាង​លឿន​ លុះ​មកដល់​កន្លែងកើតហេតុ​ជា​កន្លែង​ផ្លូវ​រួម​តូច​ ព្រោះ​មន្ទីរ​សាធារណៈ​បាន​វាទ​ចំណែក​ផ្លូវ​ម្ខាង​ឲ្យ​ធំ​ជាង​ទើប​ធ្វើ​ឲ្យ​រថយន្ត​ម៉ាក​ព្រូស​នោះ​បុក​ថ្ម​ពុះ​ទ្រូងផ្លូវ បណ្ដាលឲ្យ​អ្នក​បើក​​រូបនោះ​របួស​បែកក្បាល​ស្រាល​ ហើយក៏​បាន​ឡើង​ជិះ​ម៉ូតូឌុប​ចេញទៅ​បាត់ ​ហើយ​ករណីនេះ​បានប្រគល់​ឲ្យ​ចរាចរណ៍​ក្រុង វាស់​វែង​យកទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។

គួរ​បញ្ជាក់​ថា​ របាំង​ពុះ​ចែក​ទ្រូងផ្លូវ​នៅខាងមុខ​ក្តាន់​ពីរ​នោះបាន​ក្លាយជា​ឧបសគ្គ​សម្រាប់​អ្នកបើក​យានយន្ត​ ជាពិសេស​រថយន្ត​តែម្តង ​ពេលដែល​បើក​មកដល់​ចំណុចកើតហេតុ​នោះ​តែងតែ​ជួប​គ្រោះ​ថ្នាក់​ញឹកញាប់​មកហើយ​មិន​ត្រឹមតែ​ខូចខាត​យានយន្ត​នោះទេ ​គឺមាន​ទាំង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដល់​អ្នកដំណើ​រ​ទៀតផង​ ព្រោះតែ​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​កន្លែង​នោះ​តែម្តង​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu