Saturday, May 25, 2019

ទឹកប្រាក់​ជិត​៧​លាន​ដុល្លារ​ សម្រាប់​ជួយ​ដល់​កុមារកំព្រា​ និង​ជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា​ក្រោយ​ចុះ​កិច្ចព្រមព្រៀង



ភ្នំពេញ ៖ ទឹកប្រាក់​ចំនួន​ជាង​៦, ៧២៩, ៩៨៨ ដុល្លារ​សហរដ្ឋអាមេរិក ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ក្នុង​រយៈពេល​៣​ឆ្នាំ ដើម្បី​ជួយ​ក្នុង​វិស័យ​សង្គមកិច្ច ជាពិសេស​ផ្តោត​សំខាន់​លើ​ការ​ជួយ​ទៅដល់​កុមារ​កំព្រា រងគ្រោះ និង​ងាយ​រង​នៅ​ទូទាំងប្រទេស​កម្ពុជា​បន្ទា​ប់​ពី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទា បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​កិច្ចព្រមព្រៀង (MoU) ជាមួយ​អង្គការ​ចំនួន​៨​រួចមក​។



​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង (MoU)​នា​ពេល​នេះ បានរៀបចំ​ឡើងជា​ផ្លូវការ នា​ថ្ងៃ​ទី​២៤​ខែឧសភា ឆ្នាំ​២០១៩ នា​ទីស្តីការក្រសួង​សង្គមកិច្ច​ហើយ​ការ​ចុះ MoU​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង ជួយ​លើកកម្ពស់​លើកកម្ពស់​វិស័យ​សង្គមកិច្ច​នៅ​កម្ពុជា ជាពិសេស​ផ្តោត​សំខាន់​លើ​ការជួយ​ទៅដល់​កុមារ​រងគ្រោះ ងាយ​រងគ្រោះ និង​កុមារ​ខ្វះខាត និង​ក្រីក្រ នៅ​ទូទាំងប្រទេស​កម្ពុជា​តែម្ដង​។

នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ខាងលើ​ក្រោម​វត្តមាន​លោក​តូច ចាន់នី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា និង​ថ្នាក់ដឹកនាំ​អង្គការ​ទាំង​៨ រួម​នឹង​មន្ត្រីរាជការ​ពាក់ព័ន្ធ របស់​ក្រសួង​សង្គមកិច្ច​ជា​ច្រើន​រូប​ទៀត​ចូលរួម​ផងដែរ​។

​មន្ត្រី​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​បាន​បញ្ចា​ក់ថា អង្គការ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​មនុស្ស​ធ​ម៏​នេះ​មាន​សរុប​ទាំងអស់​៨​រួមមាន ទី​១. អង្គការ​មូ​និ​ធិ​ហ្សា​នី​ញេ ហូ​លី​បេ​ប៊ី​(​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​) ទី​២៖ អង្គការ MRRCY Ministries Foundation ( បន្ទាយមានជ័យ​) ទី​៣៖ អង្គការ​ជំនួយ​ស្ម័គ្រចិត្ត​ដល់​កុមារ​កម្ពុជា (​ខេត្តបាត់ដំបង​) ទី​៤៖ អង្គការ​សាលា​សាធារណៈ និង​សង្គមកិច្ច​អេ​លីហ្សា​ប៊េ​ត​(​ខេត្ត​ព្រះសីហនុ និង​ភ្នំពេញ​) ទី​៥៖ អង្គការ​មូលនិធិ​អូស្ត្រាលី​កម្ពុជា​(​ខេត្តកណ្តាល​) ទី​៦៖ អង្គការ​តានី​- ទស្សនៈវិស័យ​សំរាប់​កុមារ​កម្ពុជា (​ខេត្តកំពត​) ទី​៧៖ អង្គការ​សង្គ្រោះ​ជោគវាសនា​កម្ពុជា (​រាជធានី​ភ្នំពេញ​) ​ទី​៨៖ អង្គការ​សួន​នៃ​ក្តីសង្ឃឹម​នៅ​កម្ពុជា (​រាជធានី​ភ្នំពេញ​) ។



លោក​តូច ចាន់នី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស តំណាង​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើងថា ការចូល​រួមសហការ​របស់​អង្គការ​ដៃគូ ពិតជា​សំខាន់​ណាស់ ក្នុងការ​លើកកម្ពស់​វិស័យ​សង្គមកិច្ច​នៅ​កម្ពុជា ។

ជាមួយគ្នា​នោះ លោក តូច ចាន់នី បានស្នើ​ឲ្យ​ក្រុមការងារ​ក្រសួង និង​អង្គការ ដែល​សហការ នា​ពេល​នេះ​រួមគ្នា ដើម្បី​ធ្វើ​ការងារ ដោយ​យកចិត្តទុកដាក់​ឲ្យ​ខ្លាំង​បំផុត តាម​ដែល​អាចធ្វើ បាន​។ សម្រាប់​ក្រសួង​សង្គមកិច្ច​វិញ នៅតែ​ស្វាគមន៍​ជានិច្ច​ជាមួយ ដៃគូ​ពាក់ព័ន្ធ និង​អង្គការ​នានា ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​នៅ​កម្ពុជា ឲ្យ​មាន​ជីវភាព និង​ជីវិត​រស់នៅ ល្អប្រសើរ​ថែម​មួយកម្រិត​ទៀត​។

សូម​បញ្ជាក់​ថា អង្គការ​ទាំង​៨ ដែល​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង ជាមួយ​ក្រសួង​សង្គមកិច្ច សុទ្ធសឹងតែ​ជា​អង្គការ ដែល​បាន​ចូលរួម​ចំណែក និង​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ជួយ​ដល់​កុមារ ជន​ងាយ​រងគ្រោះ​និង​យុវជន​ក្រីក្រ​នៅ​កម្ពុជា​គោលបំណង​សំខាន់​ដើម្បី​លើកកម្ពស់​ការរស់នៅរ​បស់​កុមារ​នៅ​កម្ពុជា​តែម្ដង​ជា​កត្តា​សំខាន់បំផុត​៕



Source: Kampuchea Thmey Daily

0 comments:

Post a Comment