Ad Code

អាវុធ​កែច្នៃ​ វែង​ខ្លី​ចំនួន​០៦​ដើម ​និង​គ្រាប់បែក​មួយ​គ្រាប់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច



ឧត្តរមានជ័យ ​៖ ​កាលពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ ​វេលា​ម៉ោង​៩​និង​១៥​នាទី កម្លាំង ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ចំនួន ០៦​នាក់ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក អ៊ិន កាយ អធិការ​នគរបាល​ស្រុក បាន​ធ្វើ​កិច្ចសហការ​ជាមួយ លោក វុ​ធ ដា​រ៉ា អភិបាលរង​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ចុះ​ទទួលយក​កាំភ្លើង​កែច្នៃ (​ឆ្នុក​ដូង​) ចំនួន​០៦​ដើម (​វែង ០៥​ដើម / ខ្លី ០១​ដើម​) និង​គ្រាប់​បែក ០១​គ្រាប់ ដែល​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​ស្រុក​ត្រពាំង​ប្រាសាទ ត្រង់​ចំណុច​ផ្ទះ​ឆេះ ស្ថិត​ក្នុង​ភូមិសាស្ត្រ ដី​ក្រុមហ៊ុន​មេត្រីភាព ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​យក​អាវុធ​មក​ប្រគល់​ជូន​សមត្ថកិច្ច​រួមមាន​ ៖​

១.ឈ្មោះ ចក់ ចែ​ន ភេទប្រុស អាយុ២៧​ឆ្នាំ រស់នៅ ភូមិ​ស្រែ​ក្រសាំង ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន០២​ដើម។

២.ឈ្មោះ ស៊ុន ម៉ា​ឡែ​ន ភេទស្រី អាយុ៣០​ឆ្នាំ រស់នៅក្នុង​ភូមិសាស្ត្រ ត្រពាំង​កាណុង ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ចំនួន០១​ដើម (​ខ្លី​) និង​គ្រាប់បែក​ចំនួន០១​គ្រាប់។

៣.ឈ្មោះ ស៊ន រិ​ទ្ធ​ធា ភេទប្រុស អាយុ៤៣​ឆ្នាំ រស់នៅក្នុង​ភូមិសាស្ត្រ ត្រពាំង​កាណុង ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ចំនួន០១​ដើម។

៤.ឈ្មោះ ហូ នី​ន ភេទប្រុស អាយុ៤៧​ឆ្នាំ រស់នៅ ភូមិ​អូរ​ក្រូច ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន០១​ដើម។​

៥.ឈ្មោះ សន សុខ ភេទប្រុស អាយុ៣២​ឆ្នាំ រស់នៅភូមិ​ថ្នល់កែង ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន០១​ដើម​ផងដែរ​។​

បច្ចុប្បន្ន សមត្ថកិច្ច​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu