Ad Code

បុគ្គលិក​សារព័ត៌មាន (CPC )​ម្នាក់ ត្រូវ​ចោរលួច​ម៉ូតូ​ដោយ​សុវត្ថិភាព​ នៅ​ខណ្ឌ​ទួលគោក​



ភ្នំពេញ ៖ មាន​ករណី​ចោរលួច​ម៉ូតូ​មួយគ្រឿង​បានសម្រេច​ដោយ​សុវត្ថិភាព នៅ​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៩​នេះ ស្ថិតក្នុង​របង​ផ្ទះ​លេខ​១២ ផ្លូវ​៦៦៨​ស្ទួន ភូមិ​១៧ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។​

ជនរងគ្រោះ ​ឈ្មោះ លី វ​ណ្ណី ភេទ​ប្រុស អាយុ២៤​ឆ្នាំ​ មុខរបរ​ជា​អ្នកសារព័ត៌មាន​នៅ​អង្គភាព​ប៉ុស្តិ៍​ព័ត៌មាន សន្តិភាព​កម្ពុជា (CPC News) បច្ចុប្បន្ន​រស់នៅ​ផ្ទះជួល​គ្មាន​លេខ ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។ ម៉ូតូ​ដែល​ត្រូវ​ចោរលួច​នោះ ម៉ាក Zoomer ពណ៌​សលាយ​ក្រហម ​ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 1F 0906​។​

​ជនរងគ្រោះ​ប្រាប់​ឲ្យ​ដឹងថា នៅវេលា​ម៉ោង១យប់​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩ រូបគាត់​បាន​ជិះ​ម៉ូតូ​ទៅលេង​ផ្ទះ​មិត្តភ័ក្ដិ​នៅផ្ទះ​លេខ​១២ ផ្លូវ​លេខ៦០៨ ស្ទួន ភូមិ​១៧ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​ពេលទៅដល់ ​រូបគាត់​បាន​ឡើងទៅ​គេង​ផ្ទះ​មិត្តភ័ក្ដិ​នៅ​ជា​ន់ទី​១ លុះ​ព្រឹក​ឡើង​ពេល​ភ្ញាក់​ដឹងខ្លួន នៅ​ព្រឹក​ថ្ងៃទី ៦ ខែឧសភា នៅវេលា​ម៉ោង៧​និង៣០នាទី ក៏​ចុះមក​មិនឃើញ​ម៉ូតូ រូបគាត់ ក៏បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងកក់​២​តែម្តង។​

បច្ចុប្បន្ន​ សមត្ថកិច្ច​ កំពុង​តាម​ស្វែង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ចោរ ដើម្បី​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu