Ad Code

ការ​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទីចុងក្រោយ​របស់​កីឡាករ Insigne ជួយ​ឲ្យ​ក្រុម Napoli ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ២



ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​ទី ៩៨ របស់​កីឡាករ Lorenzo Insigne បាន​ជួយ​ឲ្យ​ក្រុម Napoli ស្ថិតនៅ​លេខ​រៀង​ទី ២ ក្នុង​ក្របខ័ណ្ឌ Serie A ជាមួយនឹង​ជ័យជម្នះ​ក្នុងផ្ទះ ២-១ លើ​ក្រុម Cagliari កាលពី​ថ្ងៃអាទិត្យ ។

កីឡាករ Leonardo Pavoletti បាន​ជួយ​ឲ្យ​ក្រុម Cagliari នាំ​មុខមុន​នៅក្នុង​តង់​ទី ២ ប៉ុន្តែ​ខ្សែប្រយុទ្ធ Dries Mertens របស់​ក្រុម Napoli បា​នរក​គ្រាប់​បាល់​តាម​ស្មើ​នៅ ៥ នាទី​មុន​ឈានដល់​ម៉ោង​បន្ថែម ខណៈដែល​កីឡាករ Insigne បាន​ជួយ​ឲ្យ​ក្រុម​មួយ​នេះ​ទទួលបាន​ជ័យជម្នះ​នៅ​នាទី​ចុងក្រោយ​ពី​ការប្រកួត​នោះ ។

លទ្ធផល​នេះ​មានន័យថា​ ក្រុម​របស់លោក Carlo Ancelotti ត្រូវបាន​ធានា​ថា​ បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ២ ក្នុង ២ រដូវ​កាល​ជាប់​គ្នា ខណៈដែល​ពួកគេ​មាន ៧៣ ពិន្ទុ លើស ១០ ពិន្ទុ​ពី​ក្រុម Inter Milan ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ ៣ ខណៈដែល​ការប្រកួត​នៅសល់​ចំនួន​បី​លើក​ទៀត ។

ក្រុម Cagliari ស្ថិតនៅ​លំដាប់​ទី ១២ ដោយមាន ៤០ ពិន្ទុ​ដាច់ ៨ ពិន្ទុ​ពី​តំបន់​កាត់ចោល និង​ស្ថិត​នៅក្រោយ​ក្រុម​ចំនួន​ពីរ​គឺ​ក្រុម SPAL និង Sassuolo ។

Napoli បាន​ស្ថិត​ក្នុង​ទម្រង់​លេង​ត្រដាបត្រដួស​ក្នុង​ការ​ប្រកួត​នេះ​ដោយ​ឈ្នះ​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​លី​គ​ចំនួន ៥ លើកចុងក្រោយ​របស់​ពួកគេ។

ការ​តស៊ូ​របស់​ពួកគេ​ហាក់ដូចជា​បន្ត​នៅពេលដែល​ខ្សែបម្រើ Nicolo Barella បាន​បញ្ជូន​បាល់​ឲ្យ​កីឡាករ Pavoletti ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី ៦៣។



ប៉ុន្តែ​ក្រុម​ម្ចាស់ផ្ទះ​បាន​បង្កើន​សម្ពាធ ខណៈដែល​អ្នកចាំទី Alessio Cragno របស់​ក្រុម Cagliari បាន​ជួយសង្គ្រោះ​បាល់​ជាច្រើន​គ្រាប់​របស់​កីឡាករ Mertens ពី​ការ​ស៊ុត​ជាច្រើន​ជើង។

ទោះជា​យ៉ាងណា​អ្នកចាំទី Cragno មិនអាច​ជួយសង្គ្រោះ​បាល់​ពី​ការ​តែ​តប​ញ្ចូល​ទី​តាម​ស្មើ​របស់​កីឡាករ​អន្តរជាតិ​ប៊ែ​ល​ហ្សិ​កបាន​នោះទេ​នៅ​នាទី​ទី ៨៥។

បន្ទាប់មក​ក្រុម Napoli ទទួលបាន​ការពិន័យ​ដោយ​បាល់​ប៉េ​ណា​ល់​ទី​បន្ទាប់ពី​ការពិនិត្យ​មើល​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល (VAR) ដោយ​ម៉ោង​បន្ថែម ហើយ​ជា​លទ្ធផល​ក៏មាន​ការផ្ដល់​កាត​ក្រហម​សម្រាប់​ខ្សែបម្រើ Artur Ionita របស់​ក្រុម Cagliari សម្រាប់​ការជំទាស់។

លើសពីនេះ​កីឡាករ Insigne ក៏បាន​បង្ហាញ​ពី​ភាព​ស្ងប់ស្ងាត់​ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យ ហើយក៏​ជួយ​ឲ្យ​ក្រុម​របស់ខ្លួន​ទទួលបាន​បី​ពិន្ទុ​បន្ថែមទៀត​ផង​ដែរ៕
REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu