Ad Code

លោក Maradona បាត់បង់​ពានរង្វាន់​លើកដំបូង​ក្នុងនាម​ជា​គ្រូបង្វឹក​



ក្តីសង្ឃឹម​របស់លោក Diego Maradona ក្នុងការ​ឈ្នះ​ពានរង្វាន់​ដំបូង​ក្នុងនាម​ជា​គ្រូបង្វឹក​របស់លោក​ត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ​ខណៈដែល​ក្រុម​របស់លោក Dorados បាន​ប្រកួត​ចាញ់​ក្រុម​លំដាប់​ទី​ពីរ​របស់​ម៉ិ​ក​ស៊ិ​ក​ព្រម​ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់​របស់​ពួកគេ។

ក្រុម​គូប្រជែង Atletico San Luis បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែមួយ​គ្រាប់​ប៉ុណ្ណោះ​នៃ​ជើង​ទី ២ ក្នុង​ម៉ោង​បន្ថែម​ដើម្បី​ឈ្នះ​ជើងឯក ហើយ​ជា​លើក​ទី ២ ហើយ​ដែល​ពួកគេ​ធ្វើ​ឲ្យ​លោក Maradona មិនមាន​ពាន​ក្នុង​ដៃ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពីរលើក​ជាប់​គ្នា។

លោក Maradona បាន​និយាយ​ក្រោយ​ការប្រកួត​ថា "​ខ្ញុំ​ស្ទើរតែ​ស្លាប់​ហើយ ប៉ុន្តែ​វា​មិន​អី​ទេ ហើយ​ខ្ញុំ​ពិតជា​សោកស្តាយ​ចំពោះ​កូនក្រុម​របស់ខ្ញុំ​"។



គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​ដ៏​អស្ចារ្យ​រូបនេះ និង​ក្រុម​របស់គាត់​បាន​ប្រឈមមុខ​នឹង​ភារកិច្ច​ដ៏​ស្វិតស្វាញ​ឈានចូល​ការប្រកួត​ជើង​ទី​ពីរ ខណៈដែល​ទទួល​នូវ​លទ្ធផល ១-១ នៅក្នុង​ការប្រកួត​ជើង​ទីមួយ​នៅផ្ទះ​ខ្លួនឯង​ក្នុង​ទីក្រុង Culiacan នៅ​រដ្ឋ Sinaloa ភាគ​ពាយ័ព្យ ស​។

ពួកគេ​បាន​ទប់ទល់​ជាមួយ​ក្រុម Atletico រហូតដល់ ៩០ នាទី​ដោយ​លេង​ឥតឈប់ឈរ​ក្នុង​ពហុ​កីឡដ្ឋាន​ដែល​ស្ថិតនៅ​កណ្តាល​ទីក្រុង San Luis Potosi ។

ប៉ុន្តែ​ខ្សែការពារ​សញ្ជាតិ​អេ​ស្ប៉ា​ញ Unai Bilbao បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅក្នុង​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​នៅ​នាទី​ទី ១០៣ បន្ទាប់ពី​អ្នកចាំទី Gaspar Servio របស់​ក្លិប Dorados មិនអាច​ជួយសង្គ្រោះ​ពី​ការ​ស៊ុត​បាល់​មួយ​ជើង​បញ្ចូល​ទី​យ៉ាង​ល្អ​នោះទេ។

ការបរាជ័យ​នេះ​បានបញ្ចប់​នូវ​ការប្រកួត​មិន​ស្គាល់​ចាញ់ ១៤ លើក​សម្រាប់​ក្រុម Dorados ក្រោម​ក្រសែភ្នែក​របស់​អ្នកទស្សនា​ជិត ២៥,០០០ នាក់​ដែល​បានធ្វើ​ឲ្យ​លោក Maradona ស្រងាកចិត្ត​យ៉ាងខ្លាំង។

លោក Maradona វ័យ ៥៨ ឆ្នាំ​បាន​ចូលកាន់​ការងារ​គ្រូបង្វឹក​នៅ​ក្លឹប​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ Sinaloa នៅ​ខែកញ្ញា ហើយក៏​មានការ​ចោទ​សួរថា​ហេតុអ្វី​បានជា​ម្ចាស់​ជើងឯក​បាល់ទាត់​ពិភពលោក​ឆ្នាំ ១៩៨៦ ដែល​ធ្លាប់​ប្រឡូក​ជា​សាធារណៈ​លើ​ការ​ញៀន​ថ្នាំ​ផ្សេងៗ​ចូលមក​ដឹកនាំ​ក្លិប​មួយ​នេះ៕
AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu