Ad Code

កីឡាការិនី​វាយ​តេ​ន្នី​ស Osaka ប្រកួត​ទាំង​ឈឺចាប់​ដើម្បី​យកឈ្នះ​កីឡាការិនី Cibulkova នៅក្នុង​កម្មវិធី Madrid Open



កីឡាការិនី​វាយ​តេ​ន្នី​ស Naomi Osaka បា​ន​បន្ធូរ​បន្ថយ​ការព្រួយបារម្ភ​អំពី​ទម្រង់​លេង និង​ភាពរឹងមាំ​របស់​នាង​តាមរយៈ​ការប្រកួត​ជុំ​ទី ១ យ៉ាង​ស្វិតស្វាញ​ជាមួយ​កីឡាការិនី Dominika Cibulkova កាលពី​ថ្ងៃអាទិត្យ​នៅឯ​ព្រឹត្តិការណ៍ Madrid Open ។

Osaka បាន​ជួប​ការ​លំបាក​តាំងពី​បាន​បែង​បាក់​ជាមួយនឹង​គ្រូបង្វឹក​របស់​នាង​គឺ​លោក Sascha Bajin កាលពី​ខែកុម្ភៈ ខណៈ​ដែល​បញ្ហា​របួស​ពោះ​បាន​បង្ខំ​ឲ្យ​នាង​ដកខ្លួន​នៅ​ទីក្រុង Stuttgart កាលពី ៨ ថ្ងៃមុន​ដោយ​ធ្វើ​ឲ្យ​មានការ​មន្ទិល​ចំពោះ​ការប្រកួត​របស់​នាង​ក្នុង​ព្រឹត្តិការណ៍ French Open នៅ​ចុងខែ​នេះ ។



ប៉ុន្តែ​មាន​សញ្ញា​តិចតួច​ប៉ុណ្ណោះ​នៃ​បញ្ហា​រាងកាយ​ក្នុងអំឡុងពេល​នៃ​ជ័យជម្នះ ៦-២ និង ៧-៦ (៨/៦) ទៅលើ​កីឡាការិនី Cibulkova ហើយ​ក្រោយមកទៀត Osaka បាន​និយាយថា "​ខ្ញុំ​មាន​អារម្មណ៍ល្អ ខ្ញុំ​មិនមាន​ការឈឺចាប់​ច្រើន​ទេ​នៅក្នុង​រាងកាយ​អញ្ចឹង​នោះ​ជា​ជាស​ញ្ញា​ល្អ​" ។

កីឡាការិនី​លំដាប់​ទី ១ ពិភពលោក​ជនជាតិ​ជប៉ុន​រូបនេះ​នឹង​ជួប​ជាមួយនឹង​កីឡាការិនី Sara Sorribes Tormo របស់​អេ​ស្ប៉ា​ញ​ក្នុង​ជុំ​ទី ២។

កីឡាការិនី Osaka មើលទៅ​មាន​ភាពងាយស្រួល បន្ទាប់ពី​ការប្រកួត​នៅ​សិត​ទីមួយ ប៉ុន្តែ​នាង​ត្រូវបាន​អូសបន្លាយ​ក្នុងការ​ប្រកួត​ជាមួយ​កីឡាការិនី Cibulkova នៅ​សិត​ទី ២។

Osaka បាន​និយាយ បន្ទាប់ពី​ឈ្នះ​ជុំទីមួយ​ក្នុង​ព្រឹត្តិការណ៍ Madrid Open ថា "​ខ្ញុំ​ក៏​គិត​ផង​ដែរ មាន​កន្លែង​ផ្សេងទៀត​ដែល​ខ្ញុំ​ចង់​ធ្វើ ហើយ​ខ្ញុំ​បាន​ហ្វឹកហាត់​សម្រាប់​ឱកាស​ទាំងនេះ​ដូច្នេះ​ខ្ញុំ​ត្រូវតែ​ផ្តល់​វា​ឲ្យ​បាន ១០០ ភាគរយ​"៕
AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu