Saturday, May 25, 2019

ផាន់ គ្រាន់ ជួប ណាត ថា​ភុ​ន ខណៈ​ឌុ​ម កែវ​ដា ជួប ផេ​ត ភូ​លូ​ង ​នៅ​SEATV



អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ផាន់ គ្រាន់ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ​និង​ជា​ម្ចាស់​ខ្សែក្រវាត់​Barrley Black ទម្ងន់​៦៣,៥០០​គីឡូក្រាម ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ថៃ​ណាត ថា​ភុ​ន​(Nart Thaphun) នៅ​រសៀល​ថ្ងៃអាទិត្យ​ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ នៅ​សង្វៀន​Wurkz​ របស់​អាស៊ីអាគ្នេយ៍។​

ផាន់ គ្រាន់ និង ណាត ថា​ភុ​ន ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម​។ ​ផាន់ គ្រាន់ មិន​ដឹង​ថា អាច​យកឈ្នះ​ណាត ថា​ភុ​ន បាន​ឬ​អត់​នោះទេ? ព្រោះថា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ផ្លែ​ល្អ និង​រឹងមាំ​ណាស់។ នេះ​បើតាម​ លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATV​ឲ្យ​ដឹង។​

លោក ញាណ សុធី ឲ្យ​ដឹង​ទៀតថា ណាត ថា​ភុ​ន គេ​ទើបតែ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​លើកដំបូង​ប៉ុណ្ណោះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គឺមាន​ស្នៀត​ប្រដាល់ ​និង​បច្ចេកទេស​មិន​ជា​អន់​នោះ​ឡើយ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៨​ដង ឈ្នះ​៦២​ដង ចាញ់​១៦​ដង។​

យ៉ាងណា ផាន់ គ្រាន់ មិនអាច​មើលស្រាល ឬ ធ្វេសប្រហែស​ចំពោះ​ណាត ថា​ភុ​ន​នោះទេ​?។ ផាន់ គ្រាន់ គេ​ជា​អ្នក​ប្រដាល់​ល្អ តែ​ដោយសារ​ប្រកួត​គ្មាន​ពេល​សម្រាក​នោះ គេ​ស្ទើរតែ​ក្លាយ​ខ្លួន​ទៅជា​អន់​វិញ​ទៅ​ហើយ។ ផាន់ គ្រាន់ កាលពី​ចុងខែ​មេសា​កន្លងទៅ គេ​បាន​ជួប​ប្រកួត​ជាមួយ​ថៃ សេន ឃុ​ម ហើយ​បាន​វាយ​ចាញ់​សេន ឃុ​ម ដោយ​ពិន្ទុ។ ផាន់ គ្រាន់ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១២៣​ដង ឈ្នះ ១០១​ដង ចាញ់​១៩​ដង និង​ស្មើ​ពិន្ទុ​៣​ដង។​

ចំពោះ អ្នក​ប្រដាល់​ឌុ​ម កែវ​ដា ក្លិប​ម្កុដ​រាជ​សីហ៍ ដែល​ទើប​ត្រឡប់​មកពី​ព្យាបាល​ឆ្អឹងស្មង​នៅ​ឯ​ស្រុក​កំណើត​នោះ បាន​វិលត្រឡប់​មកវិញហើយ ហើយ​ពេលនេះ​គេ​ត្រៀមខ្លួន​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ផេ​ត ភូ​លូ​ង ​(Phat Phuluong) លើស​ង្វៀន​Wurkz​ របស់​អាស៊ីអាគ្នេយ៍​រសៀល​ថ្ងៃទី​២៦​ឧសភា​នេះ​ដែរ។​

ឌុ​ម កែវ​ដា ជា​អ្នក​ប្រដាល់​មួយរូប​ដែល​វាយ​មាន​ផ្លែ​ល្អ​គ្រាន់បើ ទោះបី​ចិត្ត​របស់​គេ​មិនសូវ​ធំ​ក៏ដោយ តែ​កែង ​និង​ជង្គង់​របស់​គេ មិន​ជា​ស្រួល​ទប់ទល់​ប៉ុន្មាន​ឡើយ។ ការ​វិល​ត្រឡប់មកវិញ​លើក​នេះ មិន​ដឹង​ថា​គេ​វាយ​នៅ​ល្អ​ដូច​មុន​ ឬក៏​យ៉ាងណា​នោះ​ទេ តែ​មុនគេ​ទៅ​ព្យាបាល​ជើង ការប្រកួត​របស់​គេ​ភាគ​ច្រើន​ទទួល​បរាជ័យ។​

ចំពោះ​ភេត ភូ​លូ​ង​ វិញ នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ។ ​មន្ត្រី​ផ្គូផ្គង​និយាយ​ថា មិន​មាន​នរណា​ដឹង​ថា អ្នក​ប្រដាល់​រូបនេះ​ខ្លាំង ​ឬ​ខ្សោយ​នោះឡើយ។ ចំពោះ ​លោក​ថៃ អ៊ូ​ ដែល​ជា​ប្រតិភូ​ដឹកនាំ​អ្នក​ប្រដាល់​បរទេស​មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នោះ​ថា លោក​ក៏​មិន​ធ្លាប់​ឃើញ​គេ​ប្រកួត​ដែរ តែ​គ្រូបង្វឹក​របស់​គេ​ប្រាប់​លោក​ថា គេ​មិន​អន់​ឡើយ។​

កែវ​ដា មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០៦​ដង ឈ្នះ​៨៨​ដង ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ​៣​ដង។ ចំពោះ​ផេ​ត ភូ​លូ​ង​ វិញ​ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​ដង ឈ្នះ​៥៨​ដង ចាញ់​១១​ដង។ ​ដោយ​ពុំ​ធ្លាប់​ជួប​ប្រកួត​គ្នា​ពី​មុន​មក​នោះ នរណា​ឈ្នះ​ក្នុង​ជំនួប​នេះ គេ​ពុំ​អាច​ទស្សន៍ទាយ​បាន​ឡើយ។​

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ អាំង សំអាត អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ដែល​បាត់​មុខ​ពីស​ង្វៀន​យូរហើយ​នោះ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ម៉ន វ៉ា​ន្នី អ្នក​ប្រដាល់​ក្លិប​ការិ​យាល័យ​ទី​៥ កងទ័ពជើងគោក ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម។​

សំអាត ពីមុន​គេ​វាយ​ខ្លាំង​ និង​ល្អ តែ​ក្រោយ​បាត់​មុខ​មួយរយៈ​នោះ មិនដឹងថា​ គេ​នៅ​វាយ​ល្អ​ដូច​មុន ឬ​យ៉ាងណា​នោះទេ?។​ ចាំមើល តើ​ក្នុងជំនួប​លើកដំបូង​នេះ អាំង សំអាត អាច​យកឈ្នះ​លើ ម៉ន វ៉ា​ន្នី បាន​ឬ​អត់?។​

អេ​លី​ត ភក្តី អ្នក​ប្រដាល់​ស្រករ​ក្រោយ ​នៃ​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​ សម្រាប់​ការ​ជួបគ្នា​រវាង​អេ​លី​ត ភក្តី និង ណា​ម ម៉ូ​រ៉ា​ក់ នេះ ពុំ​ដឹង​ថា​នរណា​ឈ្នះ​នោះទេ​?៕


Source: Kampuchea Thmey Daily

0 comments:

Post a Comment