Tuesday, November 5, 2019

ស្គាល់ឬនៅកំពូល​នាវាទេសចរ​តម្លៃវាល់លាន​ទំាង​៦នេះ?



ការប្រជែងគ្នាក្នុង​ចំណោម​ពួកអ្នកមាន​ប្រាក់​ មិនថា​ការទិញផ្ទះ​ រថយន្តលឿន ឬគ្រឿង​ដេញថ្លៃ​កម្ររ វាខុសពីការ​ទិញ​នាវាថ្លៃៗ។


ការ​កាន់កាប់ទូកទេសចរ​គឺ​ជា​ការ​កសាង​លក្ខណៈផ្ទាល់ខ្លួន និង​ប្រកបដោយសេរីភាព​ក្នុងការ​រំកិលទីគេចពី​ពួក​អ្នក​កាសែត​តាមប្រមាញ់ផង​ អាចគេចចេញពីភាព​អ៊ូអរ​របស់ទីក្រុង​ផង​។ មូលហេតុនេះ​នាវា​ទេសចរណ៍​ដ៏​ប្រណីត​ និង​ថ្លៃ​ៗលើពិភពលោក​បាន​ទាក់ទាញ​ចិត្ត​ពួកមហាសេដ្ឋីជាខ្លាំង ជាហេតុធ្វើឱ្យអ្នកផលិតព្យាយាម​បង្កើត​ទំនើបកម្ម​យានលើទឹក​ប្រភេទ​នេះ​កាន់តែ​មាន​បទដ្ឋាន​ខ្ពស់និងតម្លៃកប់ពពក។


តោះមកស្គាល់លេង!


១ ទូកទេសចរ ​Serene តម្លៃ​៣៣០លានដុល្លារ



ម្ចាស់ទូកទេសចរផ្តាច់មុខនេះដំបូង គឺលោក Uri Shefler ។ ទូកនេះ​សាងសង់​តាមក្បួន​ទំនៀម​​ទម្លាប់របស់​អាល្លឺម៉ង់​ពីមូលដ្ឋាន​ផលិតនាវា ប្រណិតនៃ​ប្រទេស​អ៊ីតាលីឈ្មោះ Fincantieri ។ ៣៣០ លានដុល្លារ​គឺជា​ចំនួន​ទឹកប្រាក់​ដែល Shefler ​ត្រូវចំណាយសម្រាប់ទូកSerene កាលពីឆ្នាំ២០១៣មុន។


បុរសនេះ​ធ្លាប់ជួលវា​ម្តងដែរ​ទៅឱ្យសេដ្ឋី Bill Gates ក្នុងតំលៃ ៥ លានដុល្លារត្រឹម​ពេល​មួយសប្តាហ៍។ ប៊ីល ហ្គេត​ជិះវា​សាកល្បង​លើវិស្សមកាល​រដូវក្តៅក្នុងឆ្នាំ ២០១៤ ។ឥឡូវលោក Shelfler បានលក់ទូកនេះ​ទៅឱ្យព្រះអង្គ​ Mohammad bin Salman​ នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត​។


នាវាទេសចរណ៍ប្រណីតនេះ​មានកាប៊ីនសរុបចំនួន ១២​ផ្ទុក​ពេញដោយ​ គ្រឿង​សម្រាប់​ជ្រមុជទឹក​ជ្រៅបាន​និង​ឧទ្ធម្ភាគចក្រ​ចំនួន ២ គ្រឿងផង​ដែរ។


២ អាឌូបៃ -តម្លៃ៤០០ លានដុល្លារ



ជាមួយនឹងទំហំជាង​៤៩មការ៉េ ឌូបៃ គឺជាទូកប្រណិត​ផ្ទាល់ខ្លួនសម្រាប់សេដ្ឋី ដែល​ជា​ទូកមាន​ទំហំ​ធំជាងគេទីបី​នៅលើពិភពលោក។ វាមាន​តម្លៃ​ ៤០០ លានដុល្លារអាមេរិក​សម្រាប់នាយករដ្ឋមន្រ្តីនៃប្រទេសអារ៉ាប់រួមអេមីរ៉ាត​​គឺ​ព្រះអង្គ Sheikh Mohammed ។ នេះ​ជាហេតុផល​ដែល​អ្នកផលិត​ដាក់ឈ្មោះវាថា ឌូបៃ។ ពីដំបូង​អាឌូបៃ​ត្រូវ​បាន​គេ​សាងសង់ជាទូក​ដែល​គិតអំពី​ការ​រចនាផ្ទៃខាងក្នុង​ដ៏ប្រណិតបំផុត​ហើយ​សង្ហា​រឹម​មាន​លក្ខណៈ​ពិសេស​ទាំងអស់​ដោយ​ប្រើ​ក្រណាត់ដែល​ធ្វើដោយដៃនិងម៉ូដ​បុរាណយ៉ាង​ល្អិតល្អន់។ នាវានេះអាចផ្ទុកមនុស្សបានរហូតដល់ ១១៥ នាក់។


៣ Topaz តម្លៃ៥២០ លានដុល្លារ



Topaz គឺជាស្នាដៃរបស់ក្រុមផលិត Lucerne ​។ ផ្នែកខាងក្រៅហើយនិង​ផ្ទៃខាងក្នុងគឺប្រើ​ឧបករណ៍បច្ចេកវិទ្យា​ប្រណីតទាំងអស់ក្នុងខ្ទង់​ ចំណាយប្រហែល៥២០ លានដុល្លារ​។ គេ​ដាក់ឈ្មោះថា Topaz ហើយ​វាធ្លាក់​ជាកម្មសិទ្ធិរបស់ ឧបនាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប់រួមបច្ចុប្បន្នព្រះ​អង្គម្ចាស់​ Mansour bin Zayed al Nahyan ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ក្លឹប Manchester City កាលពី ៤ ឆ្នាំមុន។ នាវានេះ មានចំនួន​ប្រាំពីរ​បន្ទប់ មាន​រោងភាពយន្ត វាលហាត់ប្រាណ, និង​បន្ទប់សន្និសិទ​ដែល​អាចរៀបចំការប្រជុំនានា​បាន។​ ក្នុងករណីបន្ទាន់ឧទ្ធម្ភាគចក្រចំនួនពីរបានត្រៀមជាស្រេច សម្រាប់​ដឹកភ្ញៀវពីកាប៉ាល់ទៅលើអាកាសផងដែរ។


Azzam តម្លៃ៥៩២ លានដុល្លារ



អ្នកអាន KPT plus ដឹងហើយ​ថា​វាមិនមែនជារឿងអាថ៌កំបាំងទេ​ដែលពួក​មហាសេដ្ឋីមមារញឹក​ក្នុង​ការ​ស្វែងរកវិធី​លាក់​លុយ​គេចពន្ធ ពិសេស ពន្ធលើអចលនទ្រព្យប្រណីតដូចជា​នាវា​ឬ​បណ្តា​យន្តហោះឯកជន។​ Azzam ត្រូវបានចុះបញ្ជីសម្រាប់នៅអឺរ៉ុបដែលគេជឿ​ថាមាន​ច្បាប់បន្ធូរបន្ថយពន្ធច្រើន។


ទូកទេសចរដែលមានកម្ពស់ ៥៩០ ហ្វីតនេះត្រូវបានសាងសង់ឡើងសម្រាប់ប្រធានាធិបតីអារ៉ាប់រួមគឺ Khalifa bin Zayed al Nahyan ដោយក្រុមហ៊ុនធ្វើនានា​ប្រណិត​ Lürssen ដែរ​។ នាវានេះ ចំណាយថវិកាសរុប​ប្រហែល ៥៩២ លានដុល្លារចំណែក​តូចមួយនៃទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ២៣ ពាន់លានដុល្លាររបស់ម្ចាស់វា។


Azzam ជានាវាដំបូង​ដែល​ត្រូវបានបំពាក់ប្រព័ន្ធការពារមីស៊ីលផងដែរ​។


៥ Eclipseតម្លៃ​១,៥ ពាន់លានដុល្លារ



Eclipse មាន​រាងទ្រវែង​ជា​ពងក្រពើតូចជាងAzzam ដោយមានបណ្តោយប្រវែង ៥៣៣ ហ្វីត។


នៅពេលសាងសង់ដំបូងក្នុងឆ្នាំ ២០០៩ វាប្រើកញ្ចប់ថវិកា​ប្រមាណ ៥០០ លានដុល្លារ​ដើម្បីតែ​ការរចនាផ្នែក​ខាង​ក្រៅ និងផ្នែកខាងក្នុង​។ តែម្ចាស់ Eclipse ឈ្មោះ Roman Abramovich អ្នកវិនិយោគនិងអ្នកនយោបាយរុស្ស៊ី ដែលមាន​ទ្រព្យសកម្ម១២,២ ពាន់លានដុល្លារ។សព្វថ្ងៃនេះមាន​ការវាយតម្លៃ​ថាEclipse របស់គាត់​មានតម្លៃប្រហែល ១,៥ ពាន់លានដុល្លារលើទីផ្សារ​ប្រណិតភាព។


លោក Abramovich មិនមែនជាមនុស្សថ្មី​ដែល​តែងតែ​លេចមុខ​ក្នុងបញ្ជីអ្នកមានដែលលេងរបស់​បំផុតរបស់ទេ។ គាត់ជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងចំណោមម្ចាស់ក្លឹបបាល់ទាត់​ដែលមានជាងគេបំផុតនៅអឺរ៉ុប​ហើយក៏ជាម្ចាស់យន្តហោះឯកជនថ្លៃជាងគេទី ៣ នៅលើពិភពលោកផងដែរ។ហើយ​គាត់ស្អាតសង្ហា​ទៀត។


ទោះជា​Abramovich មិនមែនជាមេដឹកនាំពិភពលោក​ប៉ុន្តែគាត់បានបំពាក់ឧបករណ៍អេឡិចត្រូនិច​ជាមួយនឹង​ប្រព័ន្ធសន្តិសុខដ៏​ទំនើប​រួមមាន​កញ្ចក់ការពារគ្រាប់​ក៏ដូចជាប្រព័ន្ធការពារមីស៊ីលរបស់ទូក​និង​ឧបករណ៍ចាប់​អ្នកលុកលុយអនឡាញ​ទៀត។


History Supremeតម្លៃ៤.៥ កោដិដុល្លារ


ប្រហែលជាអ្នកអាន​គិតថានាវាឯកជន​ដែលថ្លៃជាងគេបំផុតនៅលើពិភពលោក​គួរ​តែធំ​ជាងគេ​? ខុសស្រឡះ អាHistory Supreme​​មានតែប្រវែង ១០០ ហ្វីតប៉ុណ្ណោះ។



ចុះ​តើអ្វីទៅ​ដែលធ្វើឱ្យកប៉ាល់នេះមានតំលៃដល់ទៅ​ ៤.៥ កោដិដុល្លារ​?


ចម្លើយ​គឺ រូបរាងវា គិត​ឡើង​មកដោយ​លោកStuart Hughes។ ប្រសិនបើអ្នកអាន​ជាអ្នកគាំទ្រapple ប្រហែល​ជា​ស្គាល់​បុរសកំពូលផ្នែក​ប្រណីតភាព​ដេលពួកអភិជនឱ្យតម្លៃ គាត់ជាអ្នករចនាផលិតផល Appleដែលបានប្រែក្លាយ iPhone, iPad និង MacBook ធម្មតា ឱ្យទៅជាផលិតផលដ៏​ប្រណីត​និង​មានតម្លៃហក់ឡើង​រាប់រយដងពីតម្លៃធម្មតា​។


បុរសនេះ​បាន​ធ្វើឱ្យ​ទូក ទេសចរ​១០០ ហ្វីតដ៏សាមញ្ញនេះ ទៅជាទូកឯកជន​ថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រ​ពិភពលោក។History Supreme បច្ចុប្បន្នជា​កម្មសិទ្ធិរបស់​​អ្នកជំនួញជនជាតិម៉ាឡេស៊ី​ឈ្មោះរ៉ូប៊ឺតឃុក​ដែល​បាន​ទិញ​ទូកនោះ​បន្ទាប់ពីបានផលិតឡើង​និងតាំង​ចោល​អស់រយៈពេល ៣ ឆ្នាំ។


ផ្នែកខាងក្រៅនៃ Supreme ត្រូវបានដោតផ្លាកមួយ​ដែល​ធ្វើ​ឡើង​ពីមាសសិទ្ធនិងប្លាទីនចំនួន១សែន គីឡូក្រាម។ រីឯជញ្ជាំងផ្នែក​ខាងក្នុង លាយ​ពីល្បាយ​ថ្មអាចម៍ផ្កាយនិងឆ្អឹង T-Rex ដ៏កម្រ​។




សម្រេចចិត្តបានឬនៅថាទិញយកមួយណាឡើង?



Source: Kampuchea Thmey Daily

0 comments:

Post a Comment