Ad Code

ព្រាប សុ​វត្ថ ទស្សនិកជន​សរសើរ​ពី​សមត្ថភាព​

ភ្នំពេញ ៖ កំពូល​តារា​ចម្រៀង​ប្រុស​ចាស់​វស្សា​របស់​ផលិតកម្ម​ហង្ស​មាស និង​បច្ចុប្បន្ន​គឺជា​គណៈ​កម្មការ​ក្នុង​កម្មវិធី​Combodia Idol​ លោក ព្រាប សុ​វត្ថ ត្រូវ​បាន​មហាជន​អ្នកគាំទ្រ និង​មិត្ត​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​ក​និយាយ​លើក​សរសើរ​ចំពោះ​សមត្ថភាព​ក្នុង​ការ​ជ្រើស​រើស​ត្រូវជា​មួយ​បេក្ខជន​ដែល​មាន​សមត្ថភាព​ពិតប្រាកដ​នោះ។​

តារា​ចម្រៀង និង​គណៈកម្មាធិការ​ក្នុង​កម្មវិធី​Combodia Idol លោក ព្រាប សុ​វត្ថ ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​ លោក​ហាក់​មាន​យីអ៊ុន​ល្អ​ខ្លាំង​ បន្ទាប់ពី​លោក​បាន​ធ្វើ​គណៈកម្មការ​ក្នុង​កម្មវិធី​Combodia Idol ដែល​រៀបចំ​ដោយ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស។

លោក ព្រាប សុ​វត្ថ បាន​អង្គុយ​លើ​កៅអី​ធ្វើជា​គណៈកម្មការ​ក្នុង​កម្មវិធី​Combodia Idol ក្នុង​ចំណោម​តារា​រួម​ដំបូល​មាន​ដូចជា ​កញ្ញា ឱក សុគន្ធ​កញ្ញា​, លោក ឆន សុវណ្ណ​រាជ និង​លោក ណុប បញ្ញា​រិ​ទ្ធ​។ គណៈកម្មការ​រូប​នេះ​មិន​ខុស​ពី​គណៈកម្មការ​៣​នាក់​ផ្សេងទៀត​ដែរ​ គឺ​មាន​តួនាទី​ក្នុង​ការ​តាមដាន​ដាក់​ពិន្ទុ​ និង​ណែនាំ​ដល់​បេក្ខជន​ដើម្បី​បាន​ឈាន​ទៅ​ប្រឡង​ជល់​គ្នា​ចម្រាញ់​យក​អ្នក​ខ្លាំង​ពិត​ក្នុងចំណោម​អ្នក​ប្រឡង​នោះ។​

ត្បិត​តែ​យ៉ាង​នេះ​ក៏​ពិត​មែន ​តែ​ចំពោះ​លោក ព្រាប សុ​វត្ថ ថ្មីៗ​នេះ​ ត្រូវ​បាន​មហាជន​អ្នកគាំទ្រ​ជាច្រើន​មើល​ឃើញ​ថា គាត់​ជា​គណៈកម្មការ​ដែល​មាន​សមត្ថភាព​ពិត​ក្នុង​ការ​ជ្រើសរើស​ត្រូវ​ជាមួយ​បេក្ខជន​ប្រឡង​នៅ​ក្នុង​កម្មវិធី Combodia Idol។ ខណៈ​ដែល​មាន​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន​ធំ​ក៏បាន​យក​ឃើញ​ដូច​គ្នា​នេះ​ដែរ។

ប្រភព​ខាងលើ​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា សូម​សរសើរ​គណៈកម្មការ​លោក ព្រាប សុ​វត្ថ ដោយ​ស្មោះ​ ចំពោះ​សមត្ថភាព​របស់​គាត់​ គឺ​សម​ខ្លាំង​ណាស់ ​ធ្វើជា​គណៈកម្មការ​ក្នុង​កម្មវិធី Combodia Idol។ ដោយឡែក ​បើ​ក្រឡេក​ទៅ​មើល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឯណោះ​វិញ ​ក៏បាន​សរសេរ​បង្ហោះ​បញ្ជូន​ឲ្យ​គ្នា​ថា ខ្ញុំ​សរសើរ​លោក ព្រាប សុ​វត្ថ ដោយ​ស្មោះ ដែល​បាន​ជ្រើសរើស​ត្រូវ​ជាមួយ​បេក្ខជន​ដែល​មាន​សមត្ថភាព​ពិតប្រាកដ។

យ៉ាង​ណា​មិញ​ បើ​ទោះ​បី​ជា​កម្មវិធី Combodia Idol ជា​កម្មវិធី​ថ្មី​ទើបតែ​បង្កើត​ឡើង​ និង​បាន ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ​ព្រមទាំង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្ស​និក​ជន មិត្តៗ​យុវវ័យ។ ចំណែក​គណៈកម្មការ​ក្នុង​កម្មវិធី​Combodia Idol ទាំង​៤​នាក់​ឯណោះ​វិញ​មាន​ទាំង​មតិ​លើក​សរសើរ និង​ការរិះគន់​ព្រមៗ​គ្នា​ផង​ដែរ៕

Pisey-2015-07-27-full-S1

Pisey-2015-07-27-full-S5
ព្រាប សុ​វត្ថ ទស្សនិកជន​សរសើរ​ពី​សមត្ថភាព​

Post a Comment

0 Comments

Close Menu