Ad Code

ក្រុម​តន្ត្រី "ប្រហុក" ​នាំ​យក​អំណោយ​និង​សម្ភារៈ​សិក្សា​ចែក​ជូន​ដល់​សិស្សានុសិស្ស​និង​ប្រជាជន​ក្រីក្រ​នៅ​ភូមិ​អូ

ភ្នំពេញ ៖ នេះ​ជា​លើក​ទី​២​ហើយ​ដែល​ក្រុម​តន្ត្រី​«​ប្រហុក​»​ប្រចាំ​នៅ​ប្រទេស​ណ័​រវេ​ស​ក្រោម​ការបង្កើតឡើង​ដោយ​កូន កូនប្រសា​និង​ចៅ​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ​គ​ង្គ  ប៊ុន​ឈឿន​បាន​នាំយក​អំណោយ​គ្រឿង​មាន​ឧបភោគ បរិភោគ​និង​សម្ភារៈ​សិក្សា​យកទៅ​ចែក​ជូន​សិស្សានុសិស្ស​និង​ប្រជាជន​ទីទ័លក្រ​ដែល​រស់នៅ​ភូមិ​អូ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដោយ​ប្រជាជន​ជួប​ការ​លំបាក​១០​គ្រួសារ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ​មួយ បេ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ស្ករស​និង​ថវិកា​២​ម៉ឺន​រៀល ព្រមទាំង​សិស្សានុសិស្ស​ក្រីក្រ​ចំនួន​៧១​នាក់​ម្នាក់ៗ​ទទួល​បាន​សៀវភៅសរសេរ ប៊ិច ខ្មៅ​ដៃ​និង​ថវិកា​៥០០០​រៀល ជូន​ក្រុម​ភ្លេងពិណពាទ្យ​៧​នាក់​និង​គណៈកម្មការ​វត្ត​ត្រពាំង​គឹ​ន​៤​នាក់​ម្នាក់ៗ​២​ម៉ឺន​រៀល និង​ប្រ​គេ​ទ​ទេយ្យទាន​មាន​អង្ករ​៥០​គីឡូក្រាម​និង​បច្ច័យ​១២​ម៉ឺន​រៀល​ដល់​ព្រះចៅ​អធិការ​វត្ត​ត្រពាំង​គឹ​ន​ផង​ដែរ​។

លោក​មុត ដា​រី​រិទ្ធី​យ៉ា​ដែល​ជា​អ្នកចម្រៀង​នៅក្នុង​ក្រុម​តន្ត្រី​«​ប្រហុក​»​ប្រចាំ​នៅ​ណ័​រវេ​ស​បាន​និយាយ​ថា ក្រុម​តន្ត្រី​«​ប្រហុក​»​របស់​លោក​នឹង​ខំ​ប្រឹងប្រែង​ស្វះ​ស្វែងរក​ថវិកា​ពី​សម្បុរ​សជន​នៅ​ប្រទេស​ណ័​រវេ​ស​ជា​បន្ត​ទៀត​ដើម្បី​យក​មក​ជួយ​កុមារ​ក្រីក្រ​និង​ប្រជាជន​ជួយ​ការ​ខ្វះខាត​នៅ​ប្រទេស​កម្ពុជា​ឲ្យ​បាន​យ៉ាងហោចណាស់​មួយឆ្នាំ​២​ដង​ដែល​នេះ​គឺជា​ការចូលរួម​សកម្មភាព​មនុស្សធម៌​ក៏ដូចជា​ជួយ​ដល់​សង្គមជាតិ​របស់​យើង​។ លោក​មុត ដា​រី    រិទ្ធី​យ៉ា​ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​បង្កើត​របស់​លោក​មុត ថា​រី​អ្នកនិពន្ធ​និង​ដឹកនាំ​ខ្សែភាពយន្ត​ខ្មែរ​ដ៏​ល្បី​នោះ​បាន​និយាយ​បញ្ជាក់​ថា បើ​ទោះ​បីជា​អំណោយ​ដែល​បាន​យកមក​ចែកជូន​ប្អូនៗ​សិស្សានុសិស្ស​ក្រីក្រ​ទាំង​៧១​នាក់​និង​ពុក​ម៉ែ​បងប្អូន​ដែល​ជួប​ការខ្វះខាត​ក្នុង​ក្រុម​គ្រួសារ​ទាំង​១០​គ្រួសារ​នៅ​ពេល​នេះ​មាន​ចំនួន​តិចតួច​ក្តី​ក៏ប៉ុន្តែ​អាច​ជួយ​សម្រាល​បាន​នៅ​ការ​លំបាក​របស់​ពុក​ម៉ែ​បាន​មួយ​គ្រា​ដែរ​។

អ្នកស្រី​ប៊ុន​ឈឿន សូ​រី​វិ​ល័យ និង​អ្នកស្រី​ប៊ុន​ឈឿន សូ​មី​រ៉ែ​ន​ដែល​ជា​សមាជិក​ក្នុង​ក្រុម​តន្ត្រី​«​ប្រហុក​»​បាន​និយាយ​ស្រដៀង​គ្នា​ដែរ​ថា ពួកគាត់​មាន​ភាព​សប្បាយ​រីករាយ​ណាស់​នៅពេល​បាន​មក​ជួប​ផ្ទាល់​ជាមួយ​ពូ មីង ពុក​ម៉ែ និង​ប្អូនៗ​ដោយបាន​នាំយក​អំណោយ​បន្តិច​ប​ន្ទូ​ចមក​ចែកជូន​ផង​ដែរ​។

ពួកគាត់​នឹង​ខំប្រឹង​កៀរគរ​រក​ជំនួយ​ពី​សប្បុរសជន​នៅ​ប្រទេស​ណ័​រវេ​ស​តាមរយៈ​ការ​ចេញ​ច្រៀង​ប្រគំ​តន្ត្រី​ក្រុម​«​ប្រហុក​»​នៅតាម​បណ្តា​រដ្ឋ​នានា​ដើម្បី​យក​មក​ជួយ​កុមារ​និង​ប្រជាជន​ទី​ទាល់ក្រ​កម្ពុជា​ជា​បន្ត​ទៀត ហើយ​បើទោះបី​ជា​នៅ​ឆ្នាំក្រោយៗ​ពួកគាត់​ដែល​ជា​សមាជិក​ក្រុម​តន្ត្រី​«​ប្រហុក​»​មិន​មក​កម្ពុជា​ដោយ​ផ្ទាល់​ក៏ដោយ​ក៏​គាត់​នឹង​ផ្ញើ​ថវិកា​មនុស្សធម៌​ដែល​រៃអង្គាស​បាន​នេះ​តាមរយៈ​លោក​មុត ថា​រី​យក​មក​ជួយ​បងប្អូន​ទីទ័លក្រ​កម្ពុជា​ដោយ​មិន​គិតថា នៅ​តំបន់​នេះ​ឬ​តំបន់​ណា​នោះ​ទេ។

នា​ឱកាស​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​នោះ​ដែរ​ព្រះចៅអធិការ​វត្ត​ត្រពាំង​គឹ​ន ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​តន្ត្រី​«​ប្រហុក​»​ដែល​ជា​សាច់សាលោហិត​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ​លោ​កគ​ង្គ ប៊ុន​ឈឿន​ប្រចាំ​ប្រទេស​ណ័​រវេ​ស​ផងដែរ​ដែល​បាន​នាំ​យក​អំណោយ​មក​ចែកជូន​ដល់​បងប្អូន​យើង​ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ក្នុង​អំពើ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​៕


ក្រុម​តន្ត្រី "ប្រហុក" ​នាំ​យក​អំណោយ​និង​សម្ភារៈ​សិក្សា​ចែក​ជូន​ដល់​សិស្សានុសិស្ស​និង​ប្រជាជន​ក្រីក្រ​នៅ​ភូមិ​អូ

Post a Comment

0 Comments

Close Menu