Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៥ ខែ​មករា បាន​កើតឡើង​១០​លើក ​ស្លាប់​០២​នាក់ និង​រង​របួស​ធ្ងន់-​ស្រាល​១៧​នាក់​​


ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ថា កាល​ពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៥​នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក (​យប់​០២​លើក​) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​០២​នាក់​(​ប្រុស​), រង​របួស​ធ្ងន់​១២​នាក់ (​ស្រី​០៤​នាក់​) និង​របួសស្រាល​០៥​នាក់​(​ស្រី​០៣​នាក់​)​។ នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​ទាំង​១០​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២០​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​០៩​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន​១០​គ្រឿង និង​រថយន្ត​ធុន​ធំ​ចំនួន​០១​គ្រឿង​។ របាយការណ៍​ខាងលើ​ប្រាប់​បន្ត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្ដាល​មកពី​កត្តា​ល្បឿន​០៤​លើក​, មិន​គោរព​សិទ្ធ​០២​លើក​, មិន​ប្រកាន់​ស្តាំ​០១​លើក​, ប្រជែង​គ្រោះថ្នាក់​០២​លើក និង​ស្រវឹង​០១​លើក ក្នុង​នោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​១២​នាក់ (​យប់​០៣​នាក់​)​។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​ផាកពិន័យ​នៅ​អង្គភាព កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៥​នេះ សរុប​ចំនួន ១០៧​គ្រឿង​ស្មើ​និង​១០៧​ករណី ក្នុង​នោះ​មាន ល្មើស​ក្រដាស​ស្នាម​៩០​ករណី​, ប័ណ្ណ​បើកបរ​ហួស​សុពលភាព​០១​ករណី​, ប័ណ្ណ​បើកបរ​ខុស​ប្រភេទ​យានយន្ត​០១​ករណី​, គ្មាន​ប័ណ្ណ​អាជីវកម្ម​១៥​ករណី​, គ្មាន​ឆៀក​០៧​ករណី​, បើកបរ​ហួស​ល្បឿន​កំណត់​៦៦​ករណី​, ល្មើស​បច្ចេកទេស​១៧​ករណី និង​ដឹក​សំពីងសំពោង​១៧​ករណី​។​

រថយន្ត​ទាំងអស់​ត្រូវ​បាន​បង់ប្រាក់​ពិន័យ​រួចរាល់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំនួន​១០​គ្រឿង និង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៩៧​គ្រឿង​។ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​៥១៧​គ្រឿង ក្នុង​នោះ​មាន​ជិះ​ម៉ូតូ​អត់​ពាក់មួក​ចំនួន​២៦១​គ្រឿង​, ជិះ​ម៉ូតូ​អត់​ដាក់​កញ្ចក់​ចំនួន ២២៨​គ្រឿង​, ជិះ​ម៉ូតូ​អត់​មួក និង​កញ្ចក់​ចំនួន​០៧​គ្រឿង​, ល្មើស​សញ្ញា​ចរាចរណ៍​១៦​គ្រឿង និង​ផ្លាក​លេខ​បាក់ ឬ​ខូច​ចំនួន​០៥​គ្រឿង​។ ម៉ូតូ​ទាំងអស់​ត្រូវ​បាន​បង់ប្រាក់​ពិន័យ​រួចរាល់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំនួន​២១៦​គ្រឿង និង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៣០១​គ្រឿង​៕​

Post a Comment

0 Comments

Close Menu