តាមរយៈទេវកថា មហាបេសកកម្មកូរ សមុទ្ទទឹកដោះ ដែលជាទេវកថាដ៏ល្បីល្បាញក្នុងព្រហ្មញ្ញសាសនាបានបង្ហាញឲ្យដឹងថា អប្សរាផុសឡើងពីសមុទ្ទទឹកដោះបន្ទាប់ពីការផុសឡើងនូវទឹកអម្រឹត។
ការវិភាគទៅលើអប្សរាដែលមានការផុស ចេញពីទឹកនៅពេលកូរសមុទ្ទទឹកដោះរវាងពួក
ទេវៈនឹងពួកអសុរៈ ក៏គេចាត់ទុកជាវត្ថុដ៏ស័ក្តិ សិទ្ធនិងអស្ចារ្យផងដែរ។ យើងគប្បីបញ្ជាក់តាម ដំណើរនៃទេវកថានោះថា ការកូរសមុទ្ទទឹកដោះ មានរយៈពេល១០០០ឆ្នាំក៏លេចចេញពីក្នុងទឹក នូវរបស់៥មុខគឺ មុនដំបូងសេះឈ្មោះឧច្ច័យ ស្រវាស, បន្ទាប់មកទៀតដំរីក្បាល៣ឈ្មោះ ព្ធរាវ័ណ, បន្ដមកទៀតផុសចេញអាទិទេពស្រី ម្នាក់ព្រះនាមលក្ស្មី, មួយរំពេចទៀតនោះទឹក អម្រឹតក៏ផុសឡើងដោយមានរូបភាពមានក្អម មួយនិងជាមួយនោះដែរក៏មានពួកអប្សរាបាន ផុសចេញពីទឹកបានហោះហើរក្នុងការសម្តែង នូវសេចក្តីអបអរសាទរដល់ក្រុមពលករទាំង២ បក្ខបានទទួលនូវទឹកអម្រឹត។ គឺចាប់ពីពេល នោះមកទើបបានគេឃើញនិងបានស្គាល់នូវ វត្តមាននៃអប្សរា ហើយដែលគេបានដឹងថា ក្រោយពីការបញ្ចប់ពិធីកូរសមុទ្ទនោះ អប្សរា ត្រូវបានគេថ្វាយទៅព្រះឥន្ទសម្រាប់ធ្វើជាស្រី របាំឯឋានសួគ៌។
តាមរយៈទេវកថានេះហើយដែលបុព្វបុរស ខ្មែរសម័យអង្គរបានចងចាំនិងបានឆ្លាក់នៅ លើផ្ទាំងថ្មនៃជញ្ជាំងប្រាង្គប្រាសាទអំពីការ កូរ សមុទ្ទទឹកដោះ ជាក់ស្តែងនៅជញ្ជាំងថែវប៉ែក ខាងកើតឆៀងខាងត្បូងនៃប្រាសាទអង្គរវត្តជា ដើម។
ជាមួយនេះដែរ គេឃើញចម្លាក់ពួកអប្សរា កំពុងរេរាំយ៉ាងល្វតល្វន់ស្រស់សោភាយ៉ាងក្រែ លែង។ យ៉ាងនេះហើយទើបមានសំណួរដែល ស្តែងឡើងពីការវិភាគថា ហេតុអ្វីបានជាអប្សរា ផុសចេញពីសមុទ្ទទឹកដោះយ៉ាងនេះ?
តាមរយៈចម្លាក់ប្រកបដោយទស្សនវិជ្ជាដ៏ ជ្រាលជ្រៅនេះ យើងមិនអាចយល់សព្វនៃអាថ៌ កំបាំងនៃទេវកថានោះអស់ឡើយ ព្រោះជារឿង សាសនាដែលធ្វើឲ្យប្រជាពលរដ្ឋមានការគាំទ្រតាំងពីបុរាណកាលនោះ។ ប៉ុន្តែតាមរយៈ ការគិតដោយសាមញ្ញថា ហេតុអ្វីបានជាចម្លាក់ នៃការកូរសមុទ្ទទឹកដោះមានប្រជាប្រិយភាព ខ្លាំងដល់ប្រជាកសិករខ្មែរបុរាណ នោះគេអាច ងាយស្រួលក្នុងការរកចម្លើយដើម្បីយកមក ផ្គូផ្គងក្នុងការសន្និដ្ឋានឲ្យបានឆាប់ រហ័ស។ ក្នុងចម្លើយបែបសាមញ្ញដែលតម្រូវទៅតាមគោលបំណងរបស់កសិករខ្មែរ គឺបញ្ហាទឹកតែម្ដង ដែលគេតែងនិយាយថា មានទឹកនាំឲ្យមាន ជីវិត ឬទឹកជាមេជីវិត។ ត្បិតពាក្យចាស់បាន ពោលទុកជាចំណាំថា "ធ្វើស្រែត្បិតទឹក..."។ ដូចនេះបញ្ហាទឹកនិងការប្រើប្រាស់ទឹកជាបញ្ហា សំខាន់សម្រាប់កសិករខ្មែរគ្រប់សម័យកាល ទាំងអស់។
ផ្អែកតាមទស្សនៈនេះគេយល់ថា ការកូរសមុទ្ទ ទឹកដោះគឺជាការវិនិយោគទឹក ឬការប្រើប្រាស់ ទឹកឲ្យបានក្លាយទៅជាការរីកចម្រើននៃខឿន សេដ្ឋកិច្ចជាតិតាមរយៈវិស័យកសិកម្មទាំងស្រុង។ ចំពោះលទ្ធផលនៃការកូរសមុទ្ទ ទឹកដោះដែលយើងបានកត់សម្គាល់ជាងគេ នោះ គឺការផុសចេញនូវព្រះអាទិទេពភេទស្រី ម្នាក់ព្រះនាមលក្ស្មីដែលជាអាទិទេពតំណាង ឲ្យទ្រព្យសម្បត្តិតែម្ដង។ បានសេចក្តីថា លទ្ធផលនៃការវិនិយោគទឹកឬការប្រើប្រាស់ ទឹកនោះ កសិករខ្មែរបានទទួលផលស្រូវដែល ពាក្យចាស់បាននិយាយថា មានស្រូវគឺមានអ្វីៗ ទាំងអស់ ឬទ្រព្យធនដ៏សំខាន់គឺស្រូវ។ ចំណែក ឯទឹកអម្រឹតវិញនោះ ក៏មជ្ឈដ្ឋានអ្នកវិភាគយល់ ថា វាមិនខុសពីភោគផលទាំងឡាយនៃវិស័យ កសិកម្មដែលមានការដុះដាលនិងរីកចម្រើន ឡើងដោយសារមានទឹកនោះដែរ គឺគេបានធ្វើ ការកំណត់ទៅលើផលស្រូវពិតប្រាកដ។
ចំពោះអប្សរាដែលផុសចេញពីទឹកហើយ បានហោះហើររាំរែកយ៉ាងសប្បាយរីករាយនោះ គឺតំណាងឲ្យសុភមង្គលនិងសិរីមង្គលក្នុង គ្រួសារកសិករខ្មែរក្រោយពីបានទទួលផលស្រូវ។ ជាក់ស្តែងនៅពេលប្រមូលផលស្រូវរួចរាល់ ហើយនោះ ប្រជាកសិករខ្មែរគ្រប់ទីកន្លែង ទាំងអស់បានរួបរួមសាមគ្គីគ្នានៅតាមភូមិនីមួយៗ ធ្វើបុណ្យទាននិងមានពិធីរៀបមង្គលការ កូនចៅប្រកបដោយការសប្បាយរីករាយតាំង ពីបុរាណកាលមកទល់នឹងបច្ចុប្បន្ននេះទុកជា មរតកវប្បធម៌ដ៏ល្អនៅក្នុងសង្គមខ្មែរ។
ដូចនេះគេបានសន្និដ្ឋានបន្ទាប់ពីការវិភាគនោះមកបានបញ្ជាក់ថា អប្សរាដែលផុសចេញ ពីទឹកនោះគឺតំណាងនូវវឌ្ឍនភាព និងសិរីមង្គល នៅក្នុងសង្គមខ្មែរអាស្រ័យលើភោគផលនៃកសិកម្មដែលរបរកសិកម្មមានការទាក់ទងនឹងទឹកចាំចាច់មិនអាចខានបាននោះឡើយ៕
ឥន្ទ្រីយ៍ខ្មៅ
0 Comments