Ad Code

សិស្ស​យល់​ដឹង​បាន​ពី​ការ​គិត

នៅ​ក្នុង​សង្គម​ខ្មែរ​គេ​បាន​សង្កេតឃើញ​អំពី ការបង្រៀន​និង​រៀន​កាលពី​បុរាណ គឺ​សំដៅ​ឲ្យ សិស្ស​ទន្ទេញ​ចាំមាត់​តែម្ដង​។ ប៉ុន្តែ​ក្នុងសម័យ ទំនើប​នេះ គេ​តម្រូវឲ្យ​សិស្ស​បានគិត​ទៅលើ ខ្លឹមសារ​មេរៀន​ជា​ចំបង​ទៅវិញ​។ តើ​វិធី​ទាំងពីរ យ៉ាងនេះ​មួយណា​មាន​ប្រយោជន៍​ច្រើនជាង​?

កន្លងមក​ដែល​បន្ដ​មកដល់​បច្ចុប្បន្ន​នេះ គេ តែង​ឃើញ​មុខវិជ្ជា​ដែល​តម្រូវឲ្យ​សិស្ស​ទន្ទេញ

ចាំមាត់​នោះ គឺ​មេសូត្រ​រត់មាត់​, រូបមន្ដ​, មេលេខ គុណ​...​។ ក្រៅពីនេះ​ចំពោះមុខ​វិជ្ជា​ដទៃទៀត តែង​សំដៅ​ទៅលើ​ការចេះ​ចាំ​ផង និង​ការយល់ ផង​។ ដើម្បី​បញ្ជា​ក់លើ​បញ្ហា​នេះ​ឲ្យបាន ច្បាស់ យើង​ធ្វើការ​ស្រាយ​បញ្ជាក់​ក្នុង​លក្ខណៈ ២​បែប​គឺ​៖

ទី​១-​ការ​ទន្ទេញ​ចាំមាត់​គ្រប់​មេរៀន​ទាំងអស់​។ ការសិក្សា​កាលពី​ជំនាន់​ដើម​តម្រូវឲ្យ សិស្ស​ទន្ទេញ​ឲ្យបាន​ចាំមាត់​ទាំងស្រុង​ទៅតាម សំណេរ​នៃ​មេរៀន​ដោយ​ចាត់ទុក​សំណេរ​នៃ​ខ្លឹម សារ​មេរៀន​ទាំងនោះ​ជា​កត្តា​សំខាន់​ឥតខ្ចោះ​តែ​ម្ដង​។ ឧទាហរណ៍​កាលពី​ទសវត្សរ៍​ឆ្នាំ​៥០​ប្លាយ គ្រប់មុខ​វិជ្ជា​ទាំងអស់​តម្រូវឲ្យ​សិស្ស​ទន្ទេញ​ចាំមាត់​ដូចជា វិទ្យាសាស្ត្រ​អនុវត្ត​, ភូមិវិទ្យា ប្រវត្តិ វិទ្យា​ជាដើម​។ ជាពិសេស​គ្រូ​បាន​ហៅ​ឈ្មោះ សិស្ស​ឲ្យ​ឡើង​សូត្រ​មេរៀន​ដើម្បី​ដាក់ពិន្ទុ​ជា​រៀងរាល់ថ្ងៃ​ទៀតផង​។ ជួនកាល​គ្រូ​ឲ្យ សិស្ស​សរសេរ​អំពី​មេរៀន​តាម​ចំណុច​ដែល​គ្រូ​ដាក់​តម្រូវឲ្យ​សិស្ស​ធ្វើ​តាមរយៈ​ការសរសេរ មេរៀន​កើតឡើង​ដោយ​សិស្ស​បាន​ទន្ទេញ​ចាំ មាត់​គ្រប់​ពាក្យ​និង​គ្រប់​ល្បះ​ឃ្លា​តាម​មេរៀន​ដើម​ទាំងស្រុង​។ ចំពោះ​សិស្ស​ណា​បាន​សូត្រ​ឬ​បាន​សរសេរ​តាម​មេរៀន​ដើម​ទាំងអស់​ចប់សព្វគ្រប់​នោះ ទើបបាន​ទទួល​ពិន្ទុ​ល្អ​ពី​គ្រូ​។ ផ្ទុយទៅវិញ​ចំពោះ សិស្ស​ណា​សូត្រ​មិនត្រូវ​ឬ​សរសេរ​មិន​ដូច​មេ រៀន​ដើម​ទាំង​នោះទេ ត្រូវ​បានទទួល​ពិន្ទុ​តិច​។ អ៊ីចឹង​ការសិក្សា​កាលពី​ជំនាន់​មុន គ្រូបង្រៀន តម្រូវឲ្យ​សិស្ស​គ្រប់គ្នា​និង​គ្រប់​ថ្នាក់​ទាំងអស់​មានការ​ទន្ទេញ​ចាំមាត់ ឬ​ហៅថា ចេះ​សូត្រ រត់មាត់​ដូច​សេក​។ គេ​តែង​យល់ថា កាលណា សិស្ស​សូត្រ​ឬ​ទន្ទេញ​សាចុះសាឡើង​ច្រើន​ដង ប្រាកដជា​សិស្ស​បាន​ចេះ​ព្រោះ​គេ​យល់​តាម​ពាក្យស្លោក​ខាង​គរុកោសល្យ​បុរាណ​ពោលថា​៖ La répétition est l'aîme de l'éducation គឺ​ប្រែ​ថា កា​រថា​ឡើងវិញ​ជា​ព្រលឹង​នៃ​ការអប់រំ​។ បាន សេចក្តី​ថា កាលណា​សិស្ស​បាន​ទន្ទេញ​ចាំមាត់ ហើយ​នោះ ទើប​សិស្ស​បាន​យល់​ខ្លឹមសារ​មេ រៀន​ជា​ក្រោយ​។ ប៉ុន្តែ​ក្នុង​គ្រា​ដែល​កំពុង​ទន្ទេញ នោះ សិស្ស​មិន​ទាល់​យល់​ន័យ​ឬ​ខ្លឹមសារ​មេ រៀន​នោះទេ​។

ទី​២-​ការយល់​មេរៀន​ដែលជា​តម្រូវការ​នៃ ការសិក្សា​សម័យ​ទំនើប​នេះ គ្រូបង្រៀន​លែង ឲ្យ​សិស្ស​ទន្ទេញមេរៀន​ទៀតហើយ ដោយ លើកលែងតែ​មេសូត្រ​រត់មាត់​, រូបមន្ដ​, សុភាសិត និង​មេលេខ​គុណ​...​។ ក្រៅពីនោះ​ដូចជា ជីវវិទ្យា ភូមិវិទ្យា និង​ប្រវត្តិវិទ្យា ជាដើម​នោះ គឺ​គ្រូ​មិន​តម្រូវឲ្យ​សិស្ស​ទន្ទេញ​ចាំមាត់​ដូច​ពីមុន​នោះទេ។ ការបង្រៀន​មេរៀន​នានា​ក្នុងសម័យ​ទំនើប​នេះ គឺ​គ្រូបង្រៀន​តម្រូវឲ្យ​សិស្ស​យល់​ខ្លឹមសារ​មេរៀន​ជាធំ​ទៅវិញ​។ ចំពោះ​គ្រូ​ហៅ​សិស្ស​ឡើង ឆ្លើយ​សំណួរ​ក្នុងការ​ត្រួតពិនិត្យ​មេរៀន​នោះ គឺ​តាម រយៈ​សំណួរ​ត្រង់ៗ​តែម្ដង​។ ទាំងអស់​ឆ្លើយ​ផ្ទាល់ មាត់ ក៏ដូចជា​ចម្លើយ​សិស្ស​ដោយ​ការ​សរសេរ ដែរ គឺ​ទៅតាម​សំណួរ​ទៅលើ​ចំណុច​នៃ​មេរៀន​។ កាលណា​សិស្ស​បាន​យល់​មេរៀន​ប្រាកដជា​សិស្ស​ឆ្លើយ​ត្រូវ និង​សរសេរ​ត្រូវ​អាច​ស្ដាប់​បាន​ដោយ​មិនបាច់​ប្រើប្រាស់​តាម​ឃ្លា​ប្រយោគ​ដើម​ទាំងស្រុង​របស់​អ្នកនិពន្ធ​ក្នុង​សៀវភៅ​ឡើយ។

ជាពិសេស​ក្នុងពេល​បង្រៀន​មេរៀន​ដល់​សិស្ស គឺ​គ្រូ​បាន​ដាក់​ជា​សំណួរ​តាម​ក្រុម​ដើម្បី ឲ្យ​សិស្ស​មាន​ទម្លាប់​គិត​និង​ស្វែងយល់​តាម ចម្លើយ​ដែល​មាន​ការ​ឯកភាព​គ្នា​តាម​ក្រុម​នីមួយៗ​។ ការ​រៀន​របៀប​នេះ វា​ជា​ចំណុច​ថ្មី​មួយ នៃ​ការសិក្សា​ហៅថា ជា​គោល​វិធី​សិស្ស​មជ្ឈមណ្ឌល​ដែល​កំពុង​ពេញ​និយម​នា​បច្ចុប្បន្ន​នេះ​។​

សរុប​សេចក្តី​មក​ការ​រៀន​តាមរយៈ​គ្រូ​ឲ្យ សិស្ស​គិត​ទៅតាម​សំណួរ​នេះ​ឃើញ​ថា សិស្ស បាន​យល់​មេរៀន ហើយ​វា​បាន​ចំណេញ​ពេល ច្រើនជាង​ការ​រៀន​ដោយ​ឲ្យ​សិស្ស​ទន្ទេញ​ចាំ មាត់​។ យ៉ាងនេះ​ហើយ​ទើប​ការសិក្សា​ដែល ប្រកបដោយ​ប្រសិទ្ធភាព​នា​ពេល​បច្ចុប្បន្ន​នេះ​គ្រប់ កម្រិត​សិក្សា​ទាំងអស់ គឺ​គ្រូ​ធ្វើឲ្យ​សិស្ស​យល់ ច្បាស់​តាមរយៈ​ការ​គិត​របស់​សិស្ស​ពិត​ប្រាកដ​៕

លី ហាក់​សេង​

Post a Comment

0 Comments

Close Menu