ទារកប្រុសម្នាក់មកពីស្រុក Xincal ខេត្ត Henan ប្រទេសចិន ត្រូវទទួលរងការកាត់ជើងមួយចោល ទាំងបង្ខំ ដោយសារតែរលាកខ្លោច បន្ទាប់ពីគិលានុបដ្ឋាយិកាម្នាក់ភ្លេចបិទប្រដាប់សម្ងួតសក់អគ្គិសនី។
គិលានុបដ្ឋាយិកានោះ ទើបតែយកទារកទៅផ្ងួតទឹកហើយប្រើប្រដាប់សម្ងួតសក់អគ្គិសនីទៅផ្លុំខ្លួនប្រាណទារកឲ្យស្ងួត។ នេះជាសេចក្តីរាយការណ៍ធ្វើឡើងដោយកាសែត Shin Min Daily News ។
បន្ទាប់ពីធ្វើបែបនេះរួចនាងក៏យកប្រដាប់ផ្លុំសម្ងួតសក់នោះទៅដាក់នៅក្នុងកន្លែងដែលត្រូវដាក់ឲ្យទារកនោះគេង ប៉ុន្តែភ្លេចបិទចរន្តអគ្គិសនី។
ប្រដាប់សម្ងួតសក់បានឡើងកំដៅ ហើយបណ្តាលឲ្យដៃខាងឆ្វេងរបស់ទារក ត្រូវរលាកឡើងខ្លោច។ ពេលបានដឹងពីកំហុសនោះរយៈពេលមួយម៉ោង ក្រោយមក ជើងរបស់ទារករងអាការៈខ្លោចរលាកទាំងស្រុង។ ខណៈដែលរបួសធ្ងន់ធ្ងរពេក ជើងរបស់ទារកនោះត្រូវកាត់ចោល។
ម្តាយរបស់ទារកបាននិយាយថា នាងត្រូវប្រសូតទារកនេះកាលពីខែមេសា ប៉ុន្តែត្រូវយកទៅដាក់នៅកន្លែងថែទាំទារកនោះរយៈពេលពី៧ទៅ១០ថ្ងៃសិន ព្រោះតែកូននោះកើតមិនគ្រប់ខែ៕
អេ.អិន.អិន
Source: Kampuchea Thmey Daily
0 Comments