Ad Code

ក្រុមហ៊ុន Huawei សម្ពោធ Huawei G7 Plus ស្មា​ត​ហ្វូ​ន ​ដែល​មាន​រាង​ឡួយ និង​បច្ចេកវិទ្យា​ក៏​ឡូយ​

ភ្នំពេញ ៖ រាង​ឡូយ​បច្ចេកវិទ្យា​ក៏​ឡូយ​” ឃ្លា​នេះ​គឺ​គ្មាន​សំដៅ​ទៅលើ​អ្វី​ក្រៅពី​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក​ស៊េរី​ថ្មី​ដែល​ទើបតែ​ចេញ​លក់​ជា​ផ្លូវការ​នៅ​កម្ពុជា​នោះ​ទេ​។ ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ​បី​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​សម្ពោធ Huawei G7 Plus នៅ​រោងភាពយន្ត Major Cineplex កាលពី​ថ្ងៃទី 10 ខែតុលា ឆ្នាំ​2015 ដោយមាន​ការចូលរួម​ពី​សំណាក់​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ។


លោក ល៉ី​វ ស៊ី​យ៉ាង ហៅ​ជេ​សុន នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ចំណុច​លេចធ្លោ​បំផុត​របស់ Huawei G7 Plus គឺ រូបរាង ថាមពល​ថ្ម កាមេរ៉ា និង​បច្ចេកវិទ្យា​សម្គាល់​ក្រយៅ​ដៃ​ជំនាន់​ថ្មី​តែម្ដង។


លោក​បាន​បញ្ជាក់​ថា អេក្រង់​របស់ Huawei G7 Plus ជា​ប្រភេទ FHD ទំហំ 5.5 អ៊ី​ញ​ដែល​មាន​រាង​កោង 2.5D​អាច​បង្កើត​បាន​នូវ​រូបភាព​ដូច​ទៅ​នឹង​រូបភាព 3D នឹង​ការពារ​ស្នាម​ឆូត និង​ប្រេះ​បានល្អ​ប្រសើរ​។ កាមេរ៉ា​មាន​សមត្ថភាព​ខ្ពស់​អាច​ថតរូប​បាន​គ្រប់​ស្ថានភាព​ពន្លឺ​ព្រោះ​មាន​មុខងារ​រក្សា​ទំ​នឹង​ក្នុង​ពេល​ថត (Optical Image Stabilisation) ដែល​ជា​ទូទៅ​មានតែ​នៅក្នុង​ប្រភេទ​កាមេរ៉ា​អាជីព Digital-SLRs ប៉ុណ្ណោះ​។ ចំពោះ​ថ្ម​មាន​ថាមពល 3000 mAh ដែល​អាច​មើល​វីដេអូ Online បាន​រហូតដល់ 08 ម៉ោង និយាយ​ទូរស័ព្ទ​បាន 10 ម៉ោង និង​លេង​អ៊ី​ន​ធើ​ណេ​ត​បាន 06 ម៉ោង​។ រីឯ​បច្ចេកវិទ្យា​សម្គាល់​ក្រ​យ៉ៅ​ដៃ​វិញ​មាន​សភាព​លឿន និង​ឆ្លាត​ជាង​មុន ក្នុង​ការថត​រូបភាព ទទួល​ការ​ហៅ​ចូល និង​បិត​ម៉ោង​រោទិ៍​ជា និង​ដោះ​សោ​ដោយ​ប្រើ​ក្រយៅ ​ដៃ​មិន​ថា ​ស្ងួត ឬក៏​សើម​ក្នុង​រយៈពេល​ត្រឹមតែ 0.5 វិនាទី ឬមួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ។


គួរ​បញ្ជាក់​ថា កំពូល​តារាចម្រៀង​មាស សុខ​សោភា អគ្គរាជទូត​សុ​ឆន្ទៈ​របស់​ស្មា​ត​ហ្វូ​ន Huawei ប្រចាំ​ប្រទេស​កម្ពុជា គឺជា​តារា​កិត្តិយស សម្ដែង និង​ច្រៀង​ចម្រៀង​ថ្មីៗ​ពេញនិយម​ក្នុង​កម្មវិធី​សម្ពោធ Huawei G7 Plus នេះ​។​ក្រៅពី​ការ​សម្តែង និង​ចៀង​ចម្រៀង​ដ៏​ពីរោះ​រណ្ដំ​ពី​សំណាក់ កញ្ញា មាស សុខ​សោភា ក៏​មាន​ផង​ដែរ​នូវ​កម្មវិធី​ជ្រើសរើស​ជ័យលាភី Huawei Cute Girl & Boy 2015 និង​កម្មវិធី​ប្រកាស​លទ្ធផល​ការប្រកួត​សរសេរ​អត្ថបទ​ពាណិជ្ជកម្ម​ស្ដីពី​ផលិតផល​ម៉ាក Huawei ប្រចាំឆ្នាំ 2015 ផងដែរ៕


Nita-14-A-68-FullNita-14-A-69-Full




ក្រុមហ៊ុន Huawei សម្ពោធ Huawei G7 Plus ស្មា​ត​ហ្វូ​ន ​ដែល​មាន​រាង​ឡួយ និង​បច្ចេកវិទ្យា​ក៏​ឡូយ​

Post a Comment

0 Comments

Close Menu