Ad Code

គ្មាន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តបន្ទាយមានជ័យ​

បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ​ឆ្នាំនេះ​គ្មាន​អ្នក​ស្លាប់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ថែម​ទាំង​អត្រា​គ្រោះថ្នាក់​ថយ​ចុះ​រហូតដល់​៤៤% បើ​ប្រៀបធៀប​ដូចគ្នា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈ​ពេល​៥​ថ្ងៃ​នៃ​ឆ្នាំ​២០១៤។


លោក សួន នី​ប៉ូ​នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​ នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា សម្រាប់​រយៈពេល​៥​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​៩​ដល់​ថ្ងៃ​១៣ ​ខែតុលា ឆ្នាំ២០១៥​នា​បុណ្យ​ភ្ជុំបិណ្ឌ​ខេត្តបន្ទាយមានជ័យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន​៥​ករណី​ដែល​សុទ្ធ​តែជា​ប្រភេទ​ធ្ងន់​ហើយ​កើតឡើង​រវាង​រថយន្ត​ធំ​ និង​ម៉ូតូ រថយន្ត​តូច​និង​ម៉ូតូ ម៉ូតូ​ និង​ម៉ូតូ ម៉ូតូ​និង​ថ្មើរ​ជើង។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ផង​ដែល​មិន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​ស្លាប់​ឡើយ​ដោយ​គ្រាន់តែ​បង្ក​ឲ្យ​មនុស្ស​៥​នាក់​របួសធ្ងន់​និង​ម៉ូតូ​ខូច​ខាត់​ធ្ងន់​១​គ្រឿង​ និង​ស្រាល​ខូច​ស្រាល​៥គ្រឿង​ឯ​រថយន្ត​តូច​និង​ធំ​ពី​គ្រឿង​ខូច​ស្រាល។


ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បើ​ប្រៀបធៀប​ទៅ​ និង​បុណ្យ​ភ្ជុំបិណ្ឌ​ដូចគ្នា​ឆ្នាំ​២០១៤​ដែល​មាន៩​ករណី​គឺ​ឆ្នាំ​២០១៥មាន​កាត​ថយ​ចុះ​៤ករណី​ស្មើ​និង​៤៤%​ហើយ​ទាំងពីរ​ឆ្នាំនេះ​សុទ្ធតែ​គ្មាន​មនុស្ស​ស្លាប់​ដូចគ្នា។


លោក សន គឹមសួគ៌ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​ នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​មូលហេតុ​ដែល​នាំឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ដោយសារ​ការ​បើកបរ​ក្នុង​ល្បឿន​លឿន បត់​ឆ្វេង​និង​ស្តាំ​មិន​ប្រយ័ត្ន​ព្រមទាំង​មិន​ប្រកាន់​ស្តាំ។ ហើយ​កាលដែល​គ្រោះថ្នាក់​ចរាចរ​ថយ​ចុះ​ក៏​ដោយសារ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ច្បាស់​ពី​ច្បាប់​ចរាចរណ៍​ ដែល​ការិយាល័យ​ជំនាញ​បាន​ចុះ​ផ្សព្វផ្សាយ​តាមរយៈ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​តាម​សាលារៀន​ និង​តាម​ភូមិ​។​មិន​ថែម​តែប៉ុណ្ណោះ​ក៏​ដោយសារ​ការ​ដាក់​ផែនការ​របស់​លោក ស្នងការ​ក្នុង​ការ​ការពារ​តាម​គោលដៅ​នានា​និង​ការ​ឃាត់​ចាប់​ម៉ូតូ​ដែល​បើក​លឿន​ថែមទាំង​មាន​សំឡេង​ឮ៕


Nita-14-A-76-FullNita-14-A-77-Full


 



គ្មាន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តបន្ទាយមានជ័យ​

Post a Comment

0 Comments

Close Menu