Ad Code

បញ្ជូន​ខ្លួន​ជន​សង្ស័យ​៥នាក់​ទៅ​ស្នងការ​ពាក់ព័ន្ធ​នឹង​កាប់​គោ​ប្រជាពលរដ្ឋ​ស៊ី​

ស្ទឹងត្រែង ៖ នៅ​វេលា​ម៉ោង​៥​និង​១០​នាទី ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ នគរបាល​ប៉ុស្តិ៍​ខ្សាច់​ថ្មី នៅ​ឃុំ​តា​ឡាត បាន​បញ្ជូន​ជនសង្ស័យ​៥​នាក់​ទៅ​ស្នងការ​ពាក់ព័ន្ធ​នឹង​ការ​កាប់​គោ​ប្រជាពលរដ្ឋ​ស៊ី ។ ជនសង្ស័យ​ទាំង​នេះ​បាន​ដាក់​អន្ទាក់​ជាប់​គោ​របស់​ប្រជាពលរដ្ឋ​ហើយ​នាំគ្នា​កាប់​គោ​ស៊ី ​ចំណែក​គោ​នេះ​ជា​របស់​ជំទប់​ឃុំ​ទី​១។


សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​មាន​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ ទើប​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​បញ្ជូន​មកកាន់​ស្នងការ​នគរបាល​ដ្ឋាន​នគរបាល​ខេត្ត។


ខណៈ​ពេលនេះ​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​៥​នាក់​នេះ​។ ចំណែក​ការ​ឃាត់ខ្លួន​គឺ​នៅ​ចំណុច​ភូមិ​ខ្សាច់​ថ្មី ឃុំ​តា​ឡា​ត ខេត្តស្ទឹងត្រែង៕


T-10-14-15-eeeee-fullT-10-14-15-eeee-fullT-10-14-15-eee-fullT-10-14-15-ee-fullT-10-14-15-e-full



បញ្ជូន​ខ្លួន​ជន​សង្ស័យ​៥នាក់​ទៅ​ស្នងការ​ពាក់ព័ន្ធ​នឹង​កាប់​គោ​ប្រជាពលរដ្ឋ​ស៊ី​

Post a Comment

0 Comments

Close Menu