នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីនណេតាន់យ៉ាហ៊ូ (Benjanin Netanyahu) បានបរិហារយុទ្ធនាការរបស់លោកបារ៉ាក់អូបាម៉ា ជំរុញឲ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយជាមួយប្រទេសអ៊ីរ៉ង់ ដោយបានព្រមានថាក្រុងវ៉ាស៊ីងតោនកំពុងក្រាលផ្លូវឲ្យក្រុងតេរ៉ង់ ឆ្ពោះទៅរកគ្រាប់បែកមួយ។
ក្រោយពីលោកណេតាន់យ៉ាហ៊ូ ធ្វើសេចក្ដីថ្លែងការណ៍ដាស់រំលឹកមួយចំពោះសភាកុងក្រេសសហរដ្ឋអាមេរិកមក លោកអូបាម៉ា ដែលខឹងនោះបានស៊កសម្ដីថា មេដឹកនាំអ៊ីស្រាអែលពុំមានគម្រោងផ្ទាល់ខ្លួនរបស់លោកដើម្បីទប់ទល់នឹងការគំរាមរបស់ប្រទេសអ៊ីរ៉ង់ទេ។
រីឯរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកចន ឃែរី (John Kerry) នៅក្នុងការចរចាជាមួយសមភាគីអ៊ីរ៉ង់របស់លោកនៅប្រទេសស្វីស ប្រទេសមហាអំណាចពិភពលោក ៥ប្រទេស+១ បានខំប្រឹងបន្តដើម្បីឲ្យមានកិច្ចព្រមព្រៀងអ៊ីរ៉ង់ក្នុងខណៈពេលកំពុងបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចនោះ។
គណបក្សរបស់លោកណេតាន់យ៉ាហ៊ូប្រឈមមុខនឹងការបោះឆ្នោតសភាអ៊ីស្រាអែលនៅក្នុងរយៈពេលពីរសប្ដាហ៍ទៀត ហើយលោកត្រូវបានគេចោទប្រកាន់ថា កំពុងធ្វើឲ្យមានគ្រោះថ្នាក់ដល់ចំណងទាក់ទងនិងជិតស្និទ្ធជាមួយក្រុងវ៉ាស៊ីងតោន ដើម្បីជោគជ័យនយោបាយផ្ទាល់ខ្លួនរបស់លោក៕រឹទ្ធ

0 Comments