Ad Code

ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​៥០០​គ្រួសារ​ទទួល អំណោយ​មនុស្ស​ធ​ម៌ ពី​អ្នកតំណាងរាស្ត្រ​ខេត្តពោធិ៍សាត់​និង​ភ្នំពេញ



ពោធិ៍សាត់ ៖ លោក រ៉ូ​ហ្វី អូស្មាន អ្នកតំណាងរាស្ត្រ​មណ្ឌល​ពោធិ៍សាត់ និង​លោកស្រី ម៉ាណ ណាវី តំណាងរាស្ត្រ មណ្ឌល​ភ្នំពេញ បាន​នាំយក​អំណោយ​មនុស្សធម៌ ជា​សា​រ៉ុង នឹង​សំលៀកបំពាក់​ថ្វាយបង្គុំ​(​ម៉ា​ខ្នា​) ដែល​ជា​អំណោយ​របស់​មូល​នី​ធិ​អាត់​តា​មី​ស៊ី​តាមរយៈ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​អង្គរ និង​គម្ពី​អាល់​គួរ​អាន​បក​ប្រែជា​ភាសាខ្មែរ ជូន​បងប្អូន​ប្រជាពលរដ្ឋ​សាសនិក​ឥស្លាម​ចំនួន​៥០០​គ្រួសារ ស្ថិតនៅ​ភូមិ​ចាម​ថ្មី ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។



ពិធី​នេះ បាន​ប្រារព្ធ​ធ្វើឡើង​កាល​រសៀល​ថ្ងៃ​អង្គារ ១៤ កើត​ខែផល្គុន ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២​ត្រូវ​និង​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ ។

លោក រ៉ូ​ហ្វី អូស្មាន បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រោម​ការដឹកនាំ ដ៏​ត្រឹមត្រូវ​របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ សហគម​ន៍​អន្ដរជាតិ​បាន​មើលឃើញថា ប្រជាពលរដ្ឋ​បាន រួមរស់​សម្បូរ​សប្បាយ ក្រោម​ដំបូល​សន្តិភាព សេរីភាព ប្រកបដោយ​សុខដុមរមនា និង​គ្មាន​ការរើសអើង​ពូជសាសន៍ អ្វី​ឡើយ ។



ជាការ​ពិត​ណាស់​ក្រោម​ការដឹកនាំ​របស់​សម្ដេច ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​បាន​ខិតខំ​កសាង​សន្តិភាព​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សិទ្ធ​សេរីភាព​ដូច្នេះ​បងប្អូន​សាសនិក​ឥស្លាម​ទាំងអស់​មាន​សិទ្ធិ​គោរព​តាម​ជំនឿ​សាសនា រៀងៗ​ខ្លួន​ ជាក់ស្តែង​ថ្ងៃនេះ​បងប្អូន​បាន មក​ទទួល អំណោយ​មនុស្ស​ធ​ម៌ ដោយមាន​សេរី ភាព​និង​យុត្តិធម៌​តាម​ជំនឿ។



លោក រ៉ូ​ហ្វី អូស្មាន បាន​បញ្ជាក់​ថា ដោយសារ​គោល នយោបាយ​សុខដុម​ប​នីយកម្ម របស់​រាជរដ្ឋាភិបាល សហគមន៍​អ៊ីស្លាម មាន ភាព​ក​ក់កក្ដៅ​និង រីកចម្រើន​ជា​បន្តបន្ទាប់​តាម​គោលនយោបាយ​ឈ្នះ​ឈ្នះ និង​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​កម្ពុជា ក៏មាន​បងប្អូន​អ្នក​កាន់សាសនា​អ៊ីស្លាម បាន​កំពុង​រួមរស់​រួមសុខ​រួមទុក្ខ ក្រោម​ដំបូល​សន្តិភាព​តែមួយ របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សាសនាព្រះពុទ្ធ​ជា​សាសនា​របស់​រដ្ឋ មិនតែប៉ុណ្ណោះ បងប្អូន​សាសនិក​អ៊ីស្លាម​នៅ​កម្ពុជា ក៏​ទទួលបាន នូវ​គោលនយោបាយ​ល្អ ល្អ ដើម្បី​បំពេញ នឹង​រាល់​តម្រូវ​ការចាំបាច់ របស់​សហគមន៍​ខ្មែរឥស្លាម ជាពិសេស ការបើក​សិទ្ធិ​ទូលំទូលាយ ឲ្យ​ទទួលយក​ការប្រតិបត្តិ​តាម​គោល ជំនឿ​សាសនា​របស់ខ្លួន ទំនៀមទម្លាប់​ប្រពៃណី​មិនតែប៉ុណ្ណោះ និង​ការ​អនុញ្ញាត​ឲ្យ ទទួល​បាន​ការងារ ក្នុង​ជួរ​រដ្ឋាភិបាល ដូចជា​រដ្ឋសភា​ព្រឹទ្ធសភា​និង​តាម​អង្គភាព​ក្រសួង​មន្ទីរ​នានា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu