ភ្នំពេញ ៖ ស្ត្រីជនជាតិវៀតណាមម្នាក់ បានសម្លាប់ប្តីរបស់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ព្រោះតែរឿងទំនាស់ក្នុងគ្រួសារបន្តិចបន្តួច។ ទោះបីយ៉ាងណាឃាតក ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងសាលាឧទ្ធរណ៍ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ។ ប៉ុន្តែជនជាប់ចោទបានប្តឹងសាទុក្ខមកតុលាការកំពូល ។ ប្រភព ព័ត៌មាន ថ្លែងថា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការសំណុំរឿងជាសាជាថ្មី ដោយមានលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ច័ន្ទ តារារស្មី ជាតំណាងមហាអយ្យកា។
ស្ត្រីជាប់ចោទឈ្មោះ ដាំ ធីហៀង អាយុ៥២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោសដោយសារមរណភាពរបស់ជនរងគ្រោះ តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១១ នៅចំណុចផ្ទះជួលលេខ៦០ ក្រុម៨ ភូមិទួលសង្កែ ខណ្ឌឫស្សីកែវ ។ នរងគ្រោះឈ្មោះ ង្វៀន យ៉ុង អាយុ៥៥ឆ្នាំ។
ក្នុងសវនាការថ្នាក់ក្រោម ជនជាប់ចោទសារភាព ថា ពិតជាសម្លាប់ប្តីប្រាកដមែន ។ ជនជាប់ចោទបន្តថា មូលហេតុដែលនាំឱ្យមានការប្តឹងមកលើបន្តទៀត គឺគ្រាន់តែចង់បានស្ថានសម្រាលទោសប៉ុណ្ណោះ៕
ទំនាស់គ្រួសារបន្តិចបន្តួច ឈានដល់ការសម្លាប់ប្តីស្លាប់យ៉ាងអាណោចអាធ័ម
0 Comments