Ad Code

MCL 2015៖ ប៉ូលិស ឬ ទ័ព អាចរកបាន ៣ ពិន្ទុនៅជើងទី២ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ?

ក្រុមបាល់ទាត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​អ្នកគាំទ្រ​និយម​ហៅថា​ក្រុមប៉ូលិស ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ក្រសួងការពារជាតិ ដែល​ហៅ​ក្រៅ​ថា​ទ័ព នៅវេលា​ម៉ោង ៣:៣០ នាទី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣ ខែ សីហា ឆ្នាំ ២០១៥ នេះ​លើ​ទីលាន​ស្មៅ​សប្ប​និមិត្ត​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី ១៣ នៃ​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក២០១៥ (Metfone Cambodian League 2015 ឬ MCL 2015)។ ការប្រកួត​នេះ​ក៏មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​បាយ័ន​ព័ត៌មាន​ផងដែរ។


ចំពោះ​លទ្ធផល​ជំនួប​គ្នា​កាលពី​ជើង​ទី១ របស់​ក្រុម​ទាំង២ បញ្ចប់​ទៅដោយ​លទ្ធផល​ស្មើគ្នា ១ ទល់ ១ លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (ស្ដា​ត​ចាស់)។ កាលនោះ​កីឡាករ អ៊ុង ដា​រ៉ា របស់​ក្រសួង​ពារ​ជាតិ ជា​អ្នករក​គ្រាប់​ឱ្យ​ក្រុម ខណៈ​កីឡាករ ទិ​ត្យ ឌី​ណា រក​គ្រាប់​បាល់ ១ គ្រាប់​ឱ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។


ឆ្លងកាត់១២ ប្រកួត​មកនេះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ធ្លាប់​ឈ្នះ​បាន ៥ ដង​ស្មើ ៣ និង ចាញ់ ៤ ដង​មាន ១៨ ពិន្ទុ​ក្នុង​ដៃ ឈរ​នៅ​លេខ ៥ ក្នុង​តារាង​ដែលមាន ១២ ក្រុម​ចូលរួម។ លោកគ្រូ​បង្វឹក អ៊ុង កង​យ៉ា​និ​ត កំពុងតែ​តានតឹង​ក្នុង​តំណែង​ជា​គ្រូបង្វឹក​ក្រុមប៉ូលិស ផង និង ជា​គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ ដែល​ត្រៀម​ជម្រុះ​ក្នុង​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2018 FIFA World Cup Russia ប្រចាំ​ទ្វីបអាស៊ី ជាមួយ​ក្រុម​ជប៉ុន និង ស៊ី​រី។


កីឡាករ ទិ​ត្យ ឌី​ណា, សាយ ពិសិដ្ឋ, នួន បូរី, ប្រាក់ ភិ​រុណ, ស៊ុន សុវណ្ណ​ដេ​ត, លី អា​រី​ហ្វី​ន សុទ្ធតែជា​តួ​សំខាន់​ក្នុង​ការរក​ពិន្ទុ​ឱ្យ​ក្រុម​នាពេល​កន្លងមក។ តំណែង​ក្រុម​ខ្លាំង​ទាំង៤ (Top4) ប្រចាំ​ពាន MCL 2015 ជា​ក្ដី​ស្រ​ម៉ៃ​របស់​ក្រុមប៉ូលិស ទោះ​មាន​ពិន្ទុ​ប្រកៀក​ប្រកិត​នឹង​ក្រុម​ផ្សេង​ក៏ដោយ។


ចំណែក​ក្រុម​ក្រសួងការពារជាតិ វិញ​ក៏​មិនអាច​មើលរំលង​បានទេ​នៅ​រដូវ​កាល​នេះ ដោយ​លោកគ្រូ​បង្វឹក ទេព ឡុង​រចនា បាន​ប្រមូលយក​កីឡាករ​បរទេស​ដែលមាន​សមត្ថភាព​ជាច្រើន​មក​បូកផ្សំ​ជាមួយ​ធនធាន​ក្នុងស្រុក​ដែលមាន​ស្រាប់​ដើម្បី​ពង្រឹង​ក្រុម​ឱ្យ​កាន់តែ​ប្រសើរ។


តាមរយៈ១២ ប្រកួត​ក្នុង​ពាន MCL 2015 នេះ​ការពារជាតិ ឈ្នះ​បាន ៥ លើក ស្មើ ២ និង ចាញ់ ៥ មាន ១៧ ពិន្ទុ​ឈរ​នៅ​លេខ ៧ បណ្ដោះអាសន្ន។ កីឡាករឆ្នើមៗ ជាច្រើន​ដូចជា ពៅ ភា​រិ​ទ្ធ, ខែ​ក ខេមរិន្ទ, ឈិន ឈឿន, អ៊ុំ សេរី​រ័ត្ន, ភួង សុខ​សា​ណា, ពុំ តុលា សុទ្ធតែ​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ស្វែងរក ៣ ពិន្ទុ​ឱ្យ​ក្រុម​នៅ​ប្រកួត​នេះ។


បើ​និយាយ​ពី​ប្រវត្តិ​ប្រកួត​រវាង ប៉ូលិស និង ទ័ព រយៈពេល ៣ រដូវ​កាល​ចុងក្រោយ (សូម​មើល​ព័ត៌មាន​លំអិត​ក្នុង​តារាង) នេះ​មាន​គឺ ធ្លាប់ ៧ លើក ដោយ​ប៉ូលិស​ធ្លាប់​ឈ្នះ​បាន ៣ លើក ទ័ព​ឈ្នះ ២ លើក និង​ស្មើគ្នា ២ លើក។


police-vs-defence-match-history-13-08


ក្រៅពី​គូប្រកួត​រវាង​ប៉ូលិស និង ទ័ព នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ​ក៏បាន​ប្រកួត២ គូ​ផ្សេងទៀត​ដូចជា គីរីវង់​សុខ​សែន​ជ័យ ជួប​វេ​ស្ទើ​ន​ភ្នំពេញ វេលា​ម៉ោង ៦ ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា (Live BTV) ស្របពេល​ក្រុម​មជ្ឍមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត នៅវេលា​ម៉ោង ៣:៣០ នាទី​រសៀល​នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់៕



MCL 2015៖ ប៉ូលិស ឬ ទ័ព អាចរកបាន ៣ ពិន្ទុនៅជើងទី២ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ?

Post a Comment

0 Comments

Close Menu