Ad Code

​​ការប៉ះទង្គិច​ផ្លូវ​ចិ​ត្ដ​ក្រោយ​សម័យ​សង្គ្រាម​ ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការកសាង​សន្ដិភាព និង​ការរីកចម្រើន​វិស័យសេដ្ឋកិច្ច​

ដោយសារ​បទពិសោធ​ជួបប្រទះ​នូវ​ការ​ប៉​ទង្គិច​ផ្លូវ​ចិ​ត្ដ កាល​ធ្វើជា​ទាហាន​វ័យក្មេង​នៅក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង កុមារា Peter វ័យ ១៤​ឆ្នាំ បានសម្រេច​ចិ​ត្ដ​ដោះស្រាយ​ជម្លោះ​ជាមួយ​កុមារ​ពីរ​នាក់​ផ្សេងទៀត ដោយ​ការយក​កាំភ្លើង AK -47 ពី​បន្ទាយ​យោធា​មូលដ្ឋាន​បាញ់​សំដៅ​ពួកគេ​។​

Peter ដែល​ឈ្មោះ​របស់គេ​ត្រូវបានធ្វើ​ការ​ផ្លាស់​ប្ដូរ​ដើម្បី​ការពារ​អត្ដ​សញ្ញាណ គឺជា​កុមារ​វ័យក្មេង​ម្នាក់ ក្នុងចំណោម​កុមារ ១,៨០០​នាក់ ដែល​ត្រូវបាន​បញ្ជូនទៅ​អប់រំ​កែប្រែ​ស្ដារនីតិសម្បទា​នៅក្នុង​សហគមន៍​របស់​ពួក ក្រោយ​រំសាយ​ពី​កង​ទ័ព​ប្រជាធិបតេយ្យ Cobra Faction ស៊ូ​ដុង​ខាងត្បូង​ក្នុង​រដ្ឋ Jonglei​។


​កុមារ​វ័យក្មេង​ខ្លះ​ត្រូវបាន​រំសាយ​ពី​ជួរ​កងទ័ព ព្រោះ​ពួកគេ​មាន​អាកប្បកិរិយា​មិន​ជឿ​ទុក​ចិត្ដ​មនុស្ស​ជុំវិញខ្លួន​។ កុមារ​មួយចំនួន​ដូចជា​កុមារា Peter ដែល​ត្រូវបាន​គេ​រំសាយ​ពី​ជួរ​កងទ័ព​មុន​ពេល​បើកឆាក​បាញ់​ប្រយុទ្ធ​នោះ គឺមាន​ទំនោរ​ទៅរក​ការផ្ទុះ​ហិង្សា​ទាំង​កម្រោល​។



លោក​ទីប្រឹក្សា Shaun Collins ដែល​លោក​ទើបតែ​ត្រឡប់​មកកាន់​ប្រទេស​អង់គ្លេស​ថ្មីៗ ក្រោយ​​រយៈពេល ៦​ខែ​ក្នុងតួនាទី​ជា​ថ្នាក់ដឹកនាំ​លើ​កម្មវិធី​ភ្នាក់ងារ​អប់រំ​កុមារ​នៃ​អង្គការ UNICEF ដែល​កម្មវិធី​នេះ​ទទួលខុសត្រូវ​ក្នុង​ការជួយ​រំសាយ​កុមារ​មានការ​ប៉ះ​ផ្លូវ​ចិ​ត្ដ​ពី​ជួរ​កងទ័ព និង​ជួយ​អប់រំ​ស្ដារនីតិសម្បទា​កុមារ​នោះ លោក​បា​នស​ម្រេ​ចិ​ត្ដ​មិន​ផ្ដល់​ការព្យាបាល​ផ្លូវចិត្ដដ​ល់ Peter ក្នុង​ទម្រង់​ផ្លូវការ​នោះទេ​។



​លោក Collins ចង់​ប្រើ​រយៈពេល​ខ្លី និង​មាន​ប្រសិទ្ធភាព​ដើម្បី​ព្យាបាល​ការប៉ះទង្គិច​ផ្លូវ​ចិ​ត្ដ​នេះ ដោយ​លោក​បាន​គិតថា ប្រការ​ដ៏​ល្អ​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្លូវ​ចិ​ត្ដ​នេះ​គឺ​យើង​ត្រូវ​បង្រៀន​ក្មេងៗ នូវ​ទិ​កនិក​ដើម្បី​ជួយ​ឱ្យគេ​មាន​អារម្មណ៍​ធូរស្បើយ និង​ស្ងប់​ចិ​ត្ដ ហើយនឹង​ស្នើ​សុំឱ្យ​ចាស់​ទុំ​នៅក្នុង​សហគមន៍ សមាជិកគ្រួសារ បុគ្គលិក​សង្គម និង​គ្រូបង្រៀន​របស់គាត់​ជួយផ្ដល់​ការ​​គាំ​ពារ​ដល់​គាត់ និង​ជួយ​គាត់​ផ្លាស់ប្ដូរ​នូវ​អាកប្ប​កិរិយា​ដ៏​កម្រោល​នេះ​។




​លោក Collins បាន​មាន​ប្រស​សាសន៍​យោង​ទៅ​តាម​អា​ការៈជាក់ស្ដែង ដែល​អាច​ជះ​ឥ​ទ្ធ​ពល​ដល់​មនុស្ស​ដូចជា Peter ដែល​ធ្លាប់​ជួបប្រទះ​ការ​ប៉​ទង្គិច​ផ្លូវ​ចិ​ត្ដ​ថា “​យើង​មិន​មាននូវ​សេវាកម្ម​ផ្លូវការ​ប្រភេទ​ដោះស្រាយ​ការប៉ះទង្គិច​ផ្លូវ​ចិត្ដ​​ក្រោយ​ជួប​ព្រិ​ត្ដិ​ការណ៍​រន្ធត់ ដើម្បី​យកមក​ព្យាបាល​​កុមារ​ទាំងអស់នេះ​នោះទេ ដូច្នេះ​យើង​ត្រូវ​​ប្រើ​វិធីសាស្ដ្រ​ព្យាបាល​បែប​ចិ​ត្ដ​សាស្ដ្រ ដែល​យើង​មាន​ស្រាប់​”​។


​នៅ​ទីបំផុត​កុមារ​ក្មេងៗ​មាន​អារម្មណ៍​ស្ងប់ចិត្ដ​​គ្រប់គ្រាន់ និង​មាន​សមត្ថភាព​បកស្រាយ​ថា ខណៈ​ពេល​ប្រយុទ្ធ​ដើម្បី​ដកខ្លួន​ពី​ការ​វាយឆ្មក់ គេ​បាន​សម្លាប់​មនុស្ស​ពីរ​បីនាក់ និង​បានឃើញ​មិ​ត្ដ​ភក្ដិ​ជិត​ស្និ​ទ្ធិ​របស់ខ្លួន​ដេកស្លាប់​។ ក្នុងករណីនេះ ពួក​គេ​បាន​ប្រែក្លាយជា​ជនរងគ្រោះ និង​ឧក្រិដ្ឋជន​ក្នុងពេល​ដំណាលគ្នា​។ ស៊ូដង់​ខាងត្បូង មានតែ​អ្នកឯកទេស​សុខភាព​ផ្លូវ​ចិ​ត្ដ​តែមួយ​ក្ដាប់​តូច​ប៉ុណ្ណោះ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ជួបប្រទះ​នូវ​ការ​ប៉​ទង្គិច​ផ្លូវ​ចិ​ត្ដ​ក្រោយ​យុ​គសម័យ​សង្គ្រាម។



​នៅក្នុង​បណ្ដា​ប្រទេស ដែល​ងើប​ពី​ការប៉ះទង្គិច​ផ្នែក​សង្គ្រាម អ្នកជំនាញ​ចិ​ត្ដ​សាស្ដ្រ​ដូច Collins ប្រាថ្នា​ចង់ឃើញ​ផ្នែក​សេវាកម្ម​សុខភាព​ផ្លូ​ចិ​ត្ដ​បង្កើត​ឡើងជា​អាទិភាព​មុនគេ ដោយ​ថែមទាំង​បូក​បញ្ចូល​ទាំង​ការ​ថែ​សុខភាព​ដទៃទៀត និង​ការអប់រំ​។



​លោក Collins ក្នុងនាម​ជា​មនុស្ស​ម្នាក់ ដែល​​ធ្លាប់​បម្រើការ​នៅក្នុង​មន្ទីរពេទ្យ​ផ្លូវ​ចិ​ត្ដ នៃ​ប្រទេស​សេ​រ៉ា​ឡេ​អូន​បាន​មានប្រសាសន៍ថា “អ្នក​ទាំងអស់គ្នា​អាច​មើលឃើញ​បញ្ហា​គ្រប់​ទីកន្លែង​ដូចជា​ប្រទេស​សេ​រ៉ា​ឡេ​អូន​ជាអាទិ៍ ដែល​អ្នក​មិនអាច​នឹង​ថ្លែង​នូវ​ការប៉ះទង្គិច​ផ្លូវ​ចិ​ត្ដ​នោះបាន”​។ លោក​បាន​បន្ថែមទៀតថា “បញ្ហា​​វា​នឹងមិន​ចប់​ទៅ ដោយ​ឆ្លងកាត់​ពេលវេលា​មួយ​​វគ្គ​​នោះទេ ពោលគឺ​វារឹតតែ​ប្រែ​ទៅជា​សភាព​ធ្ងន់”។



​មនុស្ស​ជាច្រើន​បាន​និយាយថា ការប៉ះទង្គិច​ផ្លូវ​ចិ​ត្ដ​មិន​ត្រឹមតែ​ជះឥទ្ធិពល​ដល់​ក្រុមគ្រួសារ និង​សហគមន៍​ប៉ុណ្ណោះ​នោះទេ ប៉ុន្ដែ​វា​ក៏​ជះឥទ្ធិពល​ដល់​ក្ដីសង្ឃឹម​នៃ​សុខសន្ដិភាព​របស់​ប្រទេស និង​ការអភិវឌ្ឍន៍​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ផងដែរ​។



​ធនាគារពិភពលោក​បាន​ចាត់ទុក ការប៉ះទង្គិច​ផ្លូវ​ចិ​ត្ដ​ថា ជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ប្រទេស​អា​ហ្វ្រិក​ខាងលិច ដែល​ត្រូវបាន​រង​​ឥទ្ធិ​លព​លពី​វិបត្ដិ​ជំងឺ Ebola និង​ស​ង្គ្រាប​​ស៊ីវិល​៕


Source: Reuters




​​ការប៉ះទង្គិច​ផ្លូវ​ចិ​ត្ដ​ក្រោយ​សម័យ​សង្គ្រាម​ ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការកសាង​សន្ដិភាព និង​ការរីកចម្រើន​វិស័យសេដ្ឋកិច្ច​

Post a Comment

0 Comments

Close Menu