ប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធបានបដិសេធការចាប់ផ្ដើមការចរចាណាមួយជាមួយសហរដ្ឋអាមេរិក ដោយគំរាមថានឹងបញ្ចេញប្រតិកម្មចំពោះសង្គ្រាមឈ្លានពានណាមួយរបស់សហរដ្ឋអាមេរិកដោយធ្វើការវាយប្រហារនុយក្លេអ៊ែរ និងសង្គ្រាមដែលទាក់ទងនឹងគមនាគមន៍អេឡិចត្រូនិក។ សេចក្ដីថ្លែងការណ៍ពីអង្គការយោធាកំពូលរបស់ប្រទេសដែលជាគណៈកម្មការការពារជាតិ(NDC) ធ្វើឡើងក្រោយពីទង្វើដែលបានរាយការណ៍ដោយក្រុងវ៉ាស៊ីងតោន និងក្រុងព្យុងយ៉ាង ដើម្បីធ្វើសារចរចា៦ប្រទេសដែលរាំងស្ទះរយៈពេលយូរស្ដីពីការបំបាត់អាវុធនុយក្លេអ៊ែរនោះ។
(NDC)និយាយថា សេចក្ដីថ្លែងការណ៍កាលពីពេលថ្មីៗនេះ ពីប្រធានាធិបតីលោកបារ៉ាក់អូបាម៉ា(Obama) បានបង្ហើបឲ្យដឹងថា គោលដៅរបស់សហរដ្ឋអាមេរិកនឹងត្រូវ "ផ្ដួលរលំប្រទេសកូរ៉េខាងជើង"។
សេចក្ដីថ្លែងការណ៍នោះទំនងជាប្រតិកម្មមួយចំពោះបទសម្ភាសន៍មួយដែលលោកអូបាម៉ាបានផ្តល់នៅថ្ងៃទី២២ ខែមករា ដែលនៅក្នុងនោះលោកបាននិយាយពីការដួលរលំរបបកូរ៉េខាងជើងជាយថាហេតុ ដោយបានហៅកូរ៉េខាងជើងថាជាប្រទេសដែលឯកោបំផុត និងជាប្រទេសដែលត្រូវគេកាត់ផ្តាច់នៅលើសកលលោក។
មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន (Kim Jong Un) ដែលជាប្រធានគណៈកម្មការការពារជាតិបាននិយាយនៅចុងសប្ដាហ៍ថា ក្រុងព្យុងយ៉ាងបានបដិសេធមិនអង្គុយចរចាជាមួយឆ្កែឆ្កួតដែលកំពុងព្រូសដើម្បីផ្ដួលរំលំប្រព័ន្ធសង្គមនិយមរបស់ខ្លួននោះ៕
រឹទ្ធ
0 Comments