Ad Code

ប៉ូលិស​កាណាដា​ចាប់​ខ្លួន​បុរស​ម្នាក់​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ជួយ​រដ្ឋ​ឥស្លាម

ប៉ូលិស​កាណាដា​និយាយ​ថា កំពុង​មាន​គម្រោង​ជួយ​ពួក​យុទ្ធជន​រដ្ឋឥស្លាម​ និង​ចោទ​ប្រកាន់​ថា បាន​ចូល​រួម​នៅ​ក្នុង​សកម្មភាព​របស់​ក្រុម​ភេរវករ​មួយ​។
ប៉ូលិស​កាណាដា​និយាយថា បុរស​នោះ​ឈ្មោះ​អាសូ​ ផេសដារី​ (Awso Peshdary) អាយុ​២៥ឆ្នាំ​ក៏​ត្រូវ​គេ​ចោទប្រកាន់​ផងដែរពី​បទ​សម្រួល​សកម្មភាព​របស់​ក្រុម​ភេរវកម្ម​។ ប៉ូលិស​បាន​សង្កត់​ធ្ងន់​ថា មិន​ដែល​មាន​ការ​គំរាម​ភ្លាមៗ​ណាមួយ​ចំពោះ​សាធារណជនកាណាទេ។
ប៉ូលិស​និយាយថា គេ​បាន​ដាក់​ការចោទប្រកាន់​កំបាំង​មុខ​ប្រឆាំង​នឹង​បុរស​អូតាវ៉ា​ពីរនាក់​ទៀត​ ដែល​គេ​និយាយថា បាន​ទុក​ឲ្យ​កាណាដា​ប្រយុទ្ធ​ជាមួយ​រដ្ឋឥស្លាម​។ ប៉ូលិស​បាន​បង្ហាញ​ឈ្មោះ​ពួក​គេ​ម្នាក់​ឈ្មោះ​ខាដា​ខាលីប​ (Khadar Khalib) អាយុ​២៣ឆ្នាំ​ម្នាក់​ទោត​ឈ្មោះ​ ចន ម៉ាហ្គៀរ (John Magaire) អាយុ​២៤​ឆ្នាំ។
អធិការ​ប៉ូលិស​កាណាដា​លោក​ចេននី​ហ្វើ​ ស្ត្រាចាន (Jennifer Starchan) បាន​និយាយ​ប្រាប់​សន្និសីទ​កាសែត​មួយ​ថា «តាមការ​ចោទប្រកាន់​ដែល​ពាក់ព័ន្ធ​នឹង​ភេរវករ​និមួយៗ​នោះ​ ហើយ​បាន​ធ្វើ​ការ​ចាប់​ខ្លួន​ និង​បាន​ផ្ញើសាមួយ​​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ដំណោះ​ស្រាយ​ដ៏​រឹង​មាំ​របស់​យើង​ ដើម្បី​កំចាត់​ការ​គំរាម​របស់​ពួក​ភេរវករ​»
សេចក្តី​រាយការណ៍​ព័ត៌មាន​និយាយ​ថា ឈ្មោះ​ម៉ាហ្គៀរ​ បាន​ស្លាប់​នៅ​ក្នុង​ការប្រយុទ្ធ​គ្នា​នៅ​ក្នុង​ស៊ីរី​ ប៉ុន្តែ​ប៉ូលិស​និយាយ​ថា គេ​មិន​មាន​ភស្តុតាង​ច្បាស់លាស់​ទេ៕

Post a Comment

0 Comments

Close Menu