ទីភ្នាក់ងារស្បៀងរបស់អ-ស-ប បានសម្ដែងការភ្ញាក់ផ្អើលទៅលើរូបភាពដែលគេបានផ្សាយនៅក្នុងសារព័ត៌មានសង្គម ដោយបានបង្ហាញពីជំនួយស្បៀងរបស់ខ្លួនដែលគេកំពុងចែកចាយពីកេះ ពាក់ស្លាកឡូហ្កោរបស់ក្រុមរដ្ឋឥស្លាម។
កម្មវិធីស្បៀងពិភពលោក(WFP)និយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរូបភាពទាំងនោះ ហើយថាខ្លួនកំពុងព្យាយាមបញ្ជាក់ច្បាស់ពីភាពពិតប្រាកដនៃរូបថតទាំងនោះនឹងកំណត់ទីកន្លែងដែលគេបានថតនោះ។
លោកមូហានណាដហាឌី (Muhannad Hadi) អ្នកសម្របសម្រួលសង្គ្រោះបន្ទាន់របស់ទីភ្នាក់ងារសម្រាប់វិបត្តិស៊ីរីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅល្ងាចថ្ងៃច័ន្ទថា "(WFP)បានថ្កោលទោសចំពោះការចាត់ចែងជំនួយស្បៀងដែលគេត្រូវការចាំបាច់ដោយអស់សង្ឃឹមនៅក្នុងប្រទេសស៊ីរី"។
លោកបានបន្ថែមទៀតថា "យើងសូមទទូចដល់គ្រប់ភាគីទាំងអស់នៅក្នុងជម្លោះឲ្យគោរពគោលការណ៍មនុស្សធម៌និងអនុញ្ញាតឲ្យពួកបុគ្គលិកមនុស្សធម៌ដែលរួមមាន ពួកដៃគូរបស់យើងឲ្យចែកចាយស្បៀងឲ្យក្រុមគ្រួសារអត់ឃ្លានដែលងាយទទួលរងការឈឺចាប់បំផុតនោះ"៕
រឹទ្ធ
0 Comments