បន្ទាប់ពីការកំណត់គ្រាប់បែកដ៏ខ្លាំងក្លា ត្រូវចំទីតាំងពេទ្យរបស់អង្គការគ្រូពេទ្យគ្មានព្រំដែន MSF នៅក្រុង-ខេត្ត Kunduz ដោយកងទ័ពសហរដ្ឋអាមេរិកមក អង្គការជំនួយអន្តរជាតិទាំងអស់បានចាកចេញពីទីក្រុងក្នុងខេត្តនេះ។
ការវាយប្រហារចំទីតាំងរបស់អង្គការមនុស្សធម៌ដែលបានជួយយ៉ាងធំធេងដល់ប្រជាជនអាហ្វហ្គានដែលរងរបួសស្នាមព្រោះតែសង្គ្រាមដ៏រ៉ាំរ៉ៃនោះ អង្គការនេះបានប្រកាសអះអាងថា សហរដ្ឋអាមេរិកបានប្រព្រឹត្តនូវបទឧក្រិដ្ឋសង្គ្រាម បន្ទាប់ពីជនដែលមិនមានទោសពៃរ៍អ្វីសោះបានបាត់បង់ជីវិតទៅ កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះ។
ចំពោះមុខវិញ មានតែ២អង្គភាពរបស់ប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាល NGOS ថ្នាក់ជាតិចំនួន៤អង្គការ និងអង្គការ NGOS អន្តរជាតិចំនួន១០អង្គការតែប៉ុណ្ណោះ ដែលបន្តសកម្មភាពរបស់ខ្លួនជាបណ្តោះអាសន្ន ពេលដែលជម្លោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកំពុងតែកើតមានបន្តរួមជាមួយនឹងស្ថានភាពសន្តិសុខងាយធ្លាក់ទៅក្នុងភយន្តរាយ។
ការវាយប្រហារតាមផ្លូវអាកាសនោះ បានកើតមានឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីពួកតាលីបង់លុកលុយក្រុង Kunduz នៅក្នុងជ័យជំនះរបស់ខ្លួនដែលគួរឲ្យកត់សម្គាល់ក្នុងរយៈពេល១៤ថ្ងៃ។ MSF បានបិទទ្វារមជ្ឈមណ្ឌលដែលរងក្តី តក់ស្លុតរបស់ខ្លួននោះ។ គឺអង្គការនេះហើយដែលត្រូវបានចាត់ទុកថាជាដង្ហើមជីវីត នៅក្នុងតំបន់ដែលកើតសង្គ្រាមនោះ។
អគ្គលេខាធិការសហប្រជាជាតិលោក Ban Ki-moon បានអំពាវនាវឲ្យមានការសើុបអង្កេតឲ្យមានភាពត្រឹមត្រូវយុត្តិធម៌ ដោយសារតែកើតមានឧប្បត្តិហេតុបាត់បង់ជីវិតនោះ។
ទន្ទឹមពេលជាមួយគ្នានោះដែរ អង្គការ WHO បានថា បានធ្វើការងារជាមួយក្រសួងសុខាភិបាលអាហ្វហ្គាន ដើម្បីទទួលបាននូវគ្រឿងសម្ភារៈបរិក្ខារពេទ្យ និងការផ្គត់ផ្គង់ទៅកាន់ក្រុង Kun duz ព្រមទាំងមានផែនការដើម្បីបង្កើតទីតាំងពេទ្យមួយជាបណ្តោះអាសន្ន។
WHO បាននិយាយថា ក្រុមវេជ្ជបណ្ឌិត គិលានុប្បដ្ឋាក ក្រុមឯកទេសប្រើថ្នាំសណ្តំ និងគ្រូពេទ្យវះកាត់បានទៅដល់មូលដ្ឋានយោធា នៅក្រុង Kunduz ហើយ កាលពីថ្ងៃច័ន្ទ ហើយកំពុងតែផ្តល់ជូននូវសេវាសុខាភិបាល។
UN និង WHO កំពុងតែស្វែងរកច្រកជាការផ្តួចផ្តើមឬការគាំទ្រពីខាងកងទ័ពដើម្បីរកវិធីដោះស្រាយសម្រាប់មន្ទីរពេទ្យតំបន់នៅក្រុង Kunduz នោះ៕
AFP
ទីភ្នាក់ងារជំនួយប្រទេសជាច្រើនបានចាកចេញពីក្រុង Kunduz អាហ្វហ្គានីស្ថាន
0 Comments