ឧត្តរមានជ័យ ៖ ខេត្តឧត្តរមានជ័យបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៦ទិវាជ័យជំនះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩-ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ត្រូវបានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មានការចូលរួមជាងមួយពាន់នាក់ទូទាំងខេត្តឧត្តរមានជ័យបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ នៅមន្ទីរបក្សថ្មី ហើយក៏មានការអញ្ជើញពីលោក គន់ គីម លោកជា ដា រ៉ាប្រធានសមាជិក អចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តឧត្តរមានជ័យ លោក ស ថាវី អភិបាលនៃគណៈអភិបាលឧត្តរមានជ័យ សមាជិកអចិន្ត្រៃយ៍ខេត្ត និងលោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្តនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការ ប្រជាពលរដ្ឋសរុបជាងមួយពាន់នាក់ដែលបានចូលរួម។ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យបានថ្លែងថា ការប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៣៦ទិវាជ័យជំនះ៧មករា១៩៧៩ ៧មករា២០១៥ជាថ្ងៃប្រវត្តិសាស្ត្រ ជាថ្ងៃដែលប្រជាជនកម្ពុជាទូទាំងប្រទេសរួចចាកផុតពីការកាប់សម្លាប់ ការធ្វើទុក្ខ ធ្វើទារុណកម្មគ្រប់បែបយ៉ាងពីសំណាក់ពួកខ្មែរក្រហម។ លោក ស ថាវី អភិបាលខេត្តបានថ្លែងបន្តថា ប្រជាជនកម្ពុជាទាំងមូលមិនថាតែខេត្តឧត្តរមានជ័យនោះទេ គឺទូទាំងប្រទេសដឹងគុណជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនខ្មែរដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងបុព្វហេតុ ដើម្បីរំដោះជាតិមាតុភូមិរបស់ខ្លួនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏សែនឃោរឃៅយង់ឃ្នងនេះ។ លោក ស ថាវី អភិបាលខេត្តបានថ្លែងបញ្ជាក់ថា បើគ្មានថ្ងៃ៧មករាគឺគ្មានអ្វីៗទាំងអស់៕
ចាន់ ធី)
0 Comments